Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន ជួប​ជាមួយ​កម្មករ កម្ម​ការ​នី​ជាង ២​ម៉ឺន​នាក់​នៅ​ខេត្ត​កំពង់ឆ្នាំង​

spot_img

​​នៅ​ព្រឹក​ថ្ងៃ​ពុធ ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ កម្ម​ការ​នី​សរុប​ប្រមាណ ២៤៣៧៥​នាក់ មកពី​រោងចក្រ​ចំនួន​៥ ស្ថិតនៅ​ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់ឆ្នាំង​។ ជំនួប​របស់​សម្តេច​តេជោ ហ៊ុន សែន ជាមួយ​បងប្អូន​កម្មករ កម្ម​ការ​នី​នៅក្នុង​ខេត្ត​កំពង់​ឆ្នាំ​នា​ថ្ងៃនេះ គឺជា​ជំនួប​លើក​ទី​៤៦​ហើយ គិត​ចាប់ពី​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៧​មក​។ ជំនួប​ទាំង ៤៦​លើក​នេះ មាន​កម្មករ កម្ម​ការ​នី​សរុប ៦០៥២១២​នាក់ ដែល​បាន​ចូលរួម​សំណេះសំណាល​ដោយ​ផ្ទាល់​ជាមួយ​សម្តេច​តេជោ ហ៊ុន សែន​។​

​រោងចក្រ​សហគ្រាស​ទាំង​៥ ដែល​អនុញ្ញាត​ឲ្យ​កម្មករ កម្មការិនី​អញ្ជើញ​ជួប​សំណេះសំណាល ជាមួយ​សម្តេច​តេជោ នា​ព្រឹក​នេះ គឺ​មកពី​ស្រុក​សាមគ្គី​មានជ័យ​ចំនួន​៣ និង​ស្រុក​កំពង់ត្រឡាច​ចំនួន​២​។ រោងចក្រ​ទាំង​៥​នេះ មាន​រោងចក្រ​ចំនួន​៤ ជា​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​រោងចក្រ​១​ទៀត ជា​រោងចក្រ​ផលិត​ស្បែកជើង ហើយ​ផលិតផល​ផលិត​ចេញពី​រោងចក្រ​ទាំងនេះ ត្រូវបាន​នាំចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ និង​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ប្រទេស​។​

អរគុណ​បងប្អូន​ជនរួមជាតិ និង​កូនក្មួយ​កម្មករ​ទាំងអស់ ដែល​បាន​ទន្ទឹង​រង់ចាំ​ពូ​ថ្ងៃនេះ​។ ពូ​ក៏​ទន្ទឹង​រង់ចាំ​ជួប​កូនក្មួយ​ទាំងអស់គ្នា​ដែរ​។ ពូ​ពិតជា​សប្បាយចិត្ត​ខ្លាំងណាស់ និង​សូម​អរគុណ​កូនក្មួយ​ដែល​បាន​ទទួល​ពូ​យ៉ាង​រាក់ទាក់​កក់ក្តៅ ហើយ​ពូ​ក៏​សូម​អរគុណ​ម្ចាស់​រោងចក្រ​ទាំងអស់​ដែល​បាន​អនុញ្ញាត្តិ​អោយ​កូន​ក្មួយ​បាន​ឈប់សម្រា​ក​ពី​ការងារ​ថ្ងៃនេះ ហើយ​នៅតែ​ទទួលបាន​ប្រាក់ខែ​ធម្មតា​។​

​គ្រប់​កន្លែង​ដែល​ពូ​បាន​ទៅដល់ គឺ​ពូ​តែងតែ​សង្កេតឃើញ​ការគោរព​ស្រឡាញ់​រាប់អាន​ដ៏​ស្មោះស្ម័គ្រ​ពី​បងប្អូន​ជនរួមជាតិ និង​កូនក្មួយ​ទាំង​នៅក្នុង​ប្រទេស និង​នៅ​ក្រៅប្រទេស​តាមរយៈ​ការ​ចាប់ដៃ​, ចាប់​ឱប​, ថើប និង​ថត​សែ​ល​ហ្វី (Selfie) ហើយ​នឹង​ការ​បង្ហោះ​ចេញ​តាម​បណ្តាញ​សង្គម​ផ្សេងៗ​។ មកដល់​ថ្ងៃនេះ​ពូ​បាន​ជួប​កូនក្មួយ​កម្មករ​ជាង ៦​សែន​នាក់​រួច​ហើយ​។​

​ជាថ្មី​ម្តងទៀត ពូ​សូម​អរគុណ​កូនក្មួយ​ទាំងអស់ និង​បងប្អូន​ជនរួមជាតិ​ដែល​បន្ត​បោះឆ្នោតអោយ “​គណបក្ស​ប្រជាជន​កម្ពុជា​” មាន​រូប​សញ្ញា​ទេវតា​បាច​ផ្កា នៅ​លេខ​រៀង​ទី (២០)៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×