Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផឹកស្រា ស អស់​ ៤​ ពែង​ លី​កាំបិត​ខ្វែវ​ទៅ​កាប់​ដល់ផ្ទះ​ត្រូវ​សមត្តកិច្ច​ចាប់ខ្លួន​

spot_img

​ស្វាយរៀង ​៖ ជនសង្ស័យ​ឈ្មោះ​អ៊ុក សោភា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ នៅ​ភួមិ​កំពង់​រទេស ឃុំ​ពពែ​ត ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង បាន​ឆ្លើយ​សា​ភាព​ប្រាប់​សមត្ត​កិចន​គរ​បាលថា កាល​ថ្ងៃខែ​មិន​ចាំ ក្នុង​ឆ្នាំ​២០១៧ ខ្លួន​និង​ប្រពន្ធ​បាន​ដាក់បញ្ចាំ​ដីស្រែ​មួយ​កន្លែង​អោយទៅ​ឈ្មោះ ជា សុភ​ត្រា ភេទ​ប្រុស​អាយុ​២១​ឆ្នាំ ​នៅ​ភូមិ​ឃុំ​ជាមួយគ្នា​ក្នុង​តម្លៃ​៥០០​ដុល្លារ​។​

​លុះ​ដល់​ឆ្នាំ​២០១៨ ​ខ្លួន​និង​ប្រពន្ធ​បាន​ព្រមព្រៀង​ទទួល​យក​ម៉ូតូ​អា​សង់​០១៨​មួយគ្រឿង និង​មាស​ចំនួន​១​ជី​ទៀត​ពី​ឈ្មោះ ជា សុភ​ត្រា ដោយ​:​ព្រម​ប្រគល់​ដី​ដែល​ដាក់បញ្ចាំ​នោះ​ដាច់​ទៅលើ​ឈ្មោះ​ជា​សុ​ភក្ត្រា​តែម្តង​។​

​រហូតមកដល់​ថ្ងៃ​កើតហេតុ​គឺ​ថ្ងៃ​២៤ ខែមិថុនា ឆ្នាំ​២០១៨ នៅពេល​ដែល​ខ្លួន​ផឹក​ស្រាស​អស់​បួន​ពែង​រាង​ស្រវឹង​ស្រឿងៗ ​ក៏​ស្រាប់តែ​ឃើញ​ឈ្មោះ​ ជា ​សុភ​ត្រា ​កំពុងតែ​ជួល​ត្រាក់​”​ទ័រ​ភ្ជួរ​លើ​ដីស្រែ​ដែល​ខ្លួន​បាន​លក់​ទៅហើយនោះ ក៏​កើត​មាន​ចិត្ត​ខឹង ទើប​ទាញ​កាំបិត​ទៅ​កាប់​ឈ្មោះ​ ជា​ សុភ​ត្រា​ តែម្តង​។​

​ក្រោយ​ធ្វើ​សកម្មភាព​កាប់​រួច​ក៏​បាន​រត់​ទៅ​ពួន​ក្នុងផ្ទះ​របស់​ខ្លួន រហូត​ដល់​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៨ ពេល​សមត្តកិច្ច​នគរបាល​ស្រុក​ស្វាយទា​ប សហការណ៍​ជាមួយ​កំលាំ​ង​រដ្ឋបាល​ឃុំ​ពពែ​តទៅ​ព័ទ្ធចាប់​ក៏​រត់​ឡើង​លើ​ដំបូលផ្ទះ ប៉ុន្តែ​ដោយសារ​មិន​អាច​ទ្រាំ​និង​កំដៅថ្ងៃ​បាន ជនសង្ស័យ​រួប​នេះ​ក៏​សុខចិត្ត​ប្រគល់​ខ្លួន​ជួន​សមត្តកិច្ច​តែម្តង​។​

​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ត្រូវបាន​កំលាំង​នគរបាល​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង កសាង​សំណុំរឿង​បញ្ជួន​ទៅ​សាលា​ដំបូងខេ​ត្ត​ដើម្បី​ចាត់ការ​បន្ត​តាមច្បាប់​៕ ​វ៉ៃកូ​

 

spot_img
×