Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​គ្រាន់តែ​រឿង​ប៉ុណ្ណឹង​សោះ ស្ត្រី​ពោះធំ​នេះ​ចងកំហឹង​នឹង​កូន​​ក្មេង​ម្នាក់​ទៅរួច ឃើញ​ហើយ​ពិតជា​ហួសចិត្ត​ខ្លាំងណាស់ (​វីដេអូ​)

spot_img

​ស្ត្រី​ម្នាក់​កំពុង​អង្គុយ​នៅក្បែរ​ទ្វារ​នៃ​ភោជនីយដ្ឋាន​តូច​មួយ នៅក្នុង Baoji នៅក្នុង​ខេត្ត Shaanxi ស្ថិតនៅ​ភាគ​ខាងជើង​នៃ​ប្រទេស​ចិន ជាមួយ​ប្តី​របស់​នាង ។ នៅពេលនោះ ក្មេងប្រុស​អាយុ ៤ ឆ្នាំ​ម្នាក់ បាន​រត់​យ៉ាង​លឿន​កាត់​តុ​របស់​នាង​ចូលក្នុង​ហាង ដែល​បណ្តាល​ឲ្យ​វាំងនន​ជ័រ​ទន់​ទ្វារ​បោក​ប៉ះ​នាង គ្រាន់តែ​បន្តិចបន្តួច​ប៉ុណ្ណោះ ។​

​ប្តី​ប្រពន្ធ​នេះ​ក៏​បង្ហាញ​ភាព​ភ្ញាក់ផ្អើល ពី​ការរំខាន​នេះ ហើយ​នៅពេល​ក្មេងប្រុស​តូច​នេះ រត់​ឆ្លងកាត់​នាង ដើម្បី​ចេញ​ខាងក្រៅ​ភោជនីយដ្ឋាន​វិញ ស្រាប់តែ​ស្ត្រី​គ្មាន​ការយល់​យោគ​នេះ យក​ជើង​របស់​នាង​ទៅ​ខ្ទាស់​នឹង​ជើង​របស់​ក្មេងប្រុស​នេះ បណ្តាល​ឲ្យ​វា​ដួល​ផ្ទប់​នឹង​កម្រាល​តែម្តង ។

​ឃើញបែបនេះ ម្តាយ​របស់​ក្មេងប្រុស​នោះ ក៏បាន​ប្រញាប់ប្រញាល់​ស្ទុះ​មកលើ​កកូន​ប្រុស​របស់​នាង​ឡើង ខណៈ​ប្តី​ប្រពន្ធ​នេះ​បន្ត​ញ៉ាំ​ដោយ​ពុំ​អើពើ ។​ ​ទោះយ៉ាងណា ក្មេងប្រុស​ដែល​ទទួលរង​ពី​ជំងឺ​បេះដូង ត្រូវបាន​នាំយកទៅ​កាន់​មន្ទីរពេទ្យ ហើយ​វេជ្ជបណ្ឌិត​បានធ្វើ​រោគវិនិច្ឆ័យ​រកឃើញថា វា​បាន​រង​ការប៉ះទង្គិច​ស្រាល បន្ទាប់ពី​ហេតុការណ៍​នេះ ។​

​ស្ត្រី​មាន​ផ្ទៃពោះ​ចិត្តកំណាច​នេះ បាន​រង​ទទួល​ការរិះគន់​យ៉ាង​ចាស់ដៃ ពី​សំណាក់​អ្នកប្រើប្រាស់​អ៊ិនធើរណេត បន្ទាប់ពី​ពួកគេ​បានឃើញ​វីដេអូ​នៃ​ហេតុការណ៍​ដ៏​ហួសចិត្ត​នេះ​រីក​រាលដាល​នៅលើ​បណ្តាញ​សង្គម​ចិន ។ ស្ត្រី​ម្នាក់​និយាយថា​៖ «​ក្នុងនាម​ជា​មនុស្ស​ម្នាក់ ដែល​ជិត​ក្លាយជា​ម្តាយ​របស់​ក្មេង​ម្នាក់​ទៅហើយ មិនគួរណា​ធ្វើ​ទង្វើ​បែបនេះ​សោះឡើយ ពិតជា​គួរ​ឲ្យ​ខ្មាស់​ណាស់​» ។ រីឯ​អ្នក​ដទៃទៀត​លើកឡើងថា​៖ «​សូមអ្នក​ធ្វើអំពើ​ល្អៗ​សម្រាប់​ទារក​នៅក្នុង​ផ្ទៃ​របស់​នាង​» ៕ ចន្ទី​

spot_img
×