Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​ជនជាតិ​ចិន​វាយ​គ្នា​ជាមួយ​ក្រុម​សន្តិសុខ ផ្អើល​កោះ​ពេជ្រ​

spot_img

​ភ្នំពេញៈ ជនជាតិ​ចិន​មួយក្រុម បាន​រត់​ប្រលែង​គ្នា​ពេញ​ផ្លូវ ស្រប​ពេល​សន្តិសុខ​កោះ​ពេជ្រ​២​នាក់ ជិះ​ម៉ូតូ​មក​បុក​ត្រូវ​ជនជាតិ​ចិន​ម្នាក់ កកើត​ជា​អំពើ​ហិង្សា រវាង​ភាគី​ទាំងពីរ ជនជាតិ​ចិន​មួយក្រុម វាយ​គ្នា​ជាមួយ​សន្តិសុខ​កោះ​ពេជ្រ បណ្ដាលឲ្យ​មាន​មនុស្ស​រងរបួស​ធ្ងន់​ស្រាល​ជិត​១០​នាក់ និង​មាន​ជនជាតិ​ចិន​ម្នាក់ សន្លប់​ស្ដូកស្ដឹង​។​

​ហេតុការណ៍​ហិង្សា បាន​កើតឡើង នៅ​ម៉ោង ជាង​១១​យប់ ថ្ងៃ​ពុធ ទី​២៧ ខែមិថុនា ឆ្នាំ​២០១៨​នេះ ត្រង់​ចំណុច​មុខ​ហាង​យីហោ សៅ​ដិន អ៊ិន​ធើ​ណេ​សិន​ណល (Southern International) នៅ កោះ​ពេជ្រ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​ប្រភព​ព័ត៌មាន​ពី​សន្តិសុខ​ម្នាក់ ដែល​ត្រូវបាន​ជនជាតិ​ចិន​វាយ​ឲ្យ​រងរបួស​បែក​មុខ បានឲ្ដឹងថា នៅ​មុនពេល​កើតហេតុ គាត់​បាន​ជិះ​ម៉ូតូឌុប​សន្តិសុខ​ម្នាក់​ទៀត​ធ្វើដំណើរ​ចេញពី​កន្លែងធ្វើការ បំណង​ជិះ​ទៅ​ស្កែន​មេដៃ​ចេញទៅផ្ទះ លុះ​ធ្វើដំណើរ មកដល់​មុខ​ហាង​យីហោ សៅ​ដិន អ៊ិន​ធើ​ណេ​សិន​ណល (Southern International) កន្លែងកើតហេតុ ស្រាប់តែ​មាន ជនជាតិ​ចិន​មួយក្រុម បាន​រត់​ប្រលែង​គ្នា​ពេញ​ផ្លូវ ហើយក៏​មាន​ជនជាតិ​ចិន​ម្នាក់​រត់​ក៏​ទៅ​បុក​ម៉ូតូ​របស់​គាត់ ហើយ​ក៏​ប្រកែក​តឹងសរសៃក ដាក់គ្នា រហូត​កើតជា​ហិង្សា​មួយ​កើតឡើង​។ ភ្លាម​នោះ​ស្រាប់តែ​មាន​បុរស​ជនជាតិ​ចិន បើករថយន្ត ស៊េរី​ទំនើប​២​គ្រឿង ទៀត មួយគ្រឿង ម៉ាក ផុច ពណ៌ ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ 2BA-0007 និង​មួយ​គ្រឿង​ម៉ាក ស៊ី​លីកា ពណ៌​ទឹកប្រាក ពាក់​ស្លាក​លេខ​ភ្នំពេញ 2V-9998 មកដល់​កន្លែងកើតហេតុ រួច​ចុះ​ពី​លើ​រថយន្ត​និង​ជនជាតិ​ចិន ប្រមាណ​ជាង​២០​នាក់​ទៀត បាន​ដេញ​វាយ​សន្តិសុខ​ដែល​ជា​ម្ចាស់​ម៉ូតូ បង្កឲ្យមាន ការភ្ញាក់ផ្អើល​ដល់​ក្រុម​សន្តិសុខ​កោះ​ពេជ្រ​នាំគ្នា​មក​អន្តរាគមន៍ និង​ជួយ​ឃាត់​ផងដែរ តែ​ដោយសារ​ឃាត់​មិន​ស្ដាប់ ទើប​នាំគ្នា​វាយ​គ្នា​ទៅវិញទៅមក បណ្ដាល​ឲ្យ​ជនជាតិ​ចិន​ម្នាក់ ដែល​បើក​រថយន្ត ស៊េរី​ទំនើប​នោះ បាន​សន្លប់​ស្ដូកស្ដឹង និង​រងរបួស​ទាំង​សងខាង បែក​មុខ​មាត់ជិត​១០​នាក់​ទៀត ហើយក៏​មាន​អ្នករបួស​ដែល​ជា​សន្តិសុខ​កោះ​ពេជ្រ ២​នាក់ រងរបួស​ធ្ងន់ ត្រូវបាន​បញ្ជូន ទៅ​មន្ទី​ពេទ្យ​ភ្លាមៗ​ផងដែរ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ដល់​ចំណុចកើតហេតុ ទាក់​ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​មន្ទីរ​ពេទ្យ​កាល់ម៉ែត មក​យក​ជនជាតិ​ចិន​ជើង​ខ្លាំង​ដែល​សន្លប់ យក​ទៅ​មន្ទីរពេទ្យ បន្ទាប់​មក​សមត្ថកិច្ច​ក៏​បាន​ហៅ​ភាគី​ទាំងសងខាង​មក​សម្រួល​គ្នា តែ​និយាយ​គ្នា​មិន​ត្រូវ ទើប​សមត្ថកិច្ច​ហៅ​ភាគី​ទាំងសងខាង​ទៅ​ប៉ុស្តិ៍​នគរបាល​ទន្លេបាសាក់ ដើម្បី​សាកសួរ​រក​មូលហេតុ និង​ដោះស្រាយ​តាម​ផ្លូវច្បាប់ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×