Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ហាញមុខ​ចោរ​២​នាក់ ដែល​បាញ់​នារី​ម្នាក់​ប្លន់​យក​ម៉ូតូ​

spot_img

​ភ្នំពេញ​៖ កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ​ចាប់ខ្លួនបាន​ក្រុមចោរប្លន់​២​នាក់ ព្រមទាំង​ដកហូត​កាំភ្លើងខ្លី ម៉ូតូ ក្នុងករណី​ក្រុមចោរប្លន់​មាន​គ្នា​៣​នាក់ ដែល​បាញ់​ប្លន់​យក​ម៉ូតូ​មួយគ្រឿង​ពី​នារី​ម្នាក់ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​។​ជនសង្ស័យ​ជា​ក្រុមចោរប្លន់​២​នាក់ រួមទាំង​វត្ថុតាង​ទាំងអស់ ខណៈពេលដែល​បក្ខពួក​ចោរប្លន់​ម្នាក់ទៀត​កំពុង​គេចខ្លួន ត្រូវបាន​កងកម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ យកមក​បង្ហាញ​មុខជា​សាធារណៈ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ មុន​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ ។​

​ជនសង្ស័យ​ទី​១ ឈ្មោះ ម៉ែន រ័ត្ន អាយុ​៣៤​ឆ្នាំ រស់នៅ​ផ្ទះជួល​គ្មាន​លេខ ផ្លូវ​បេតុង ក្រុម​៦ ភូមិ​-​សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ និង​ជនសង្ស័យ​ទី​២៖​ឈ្មោះ ឥន ចាន់​ដា​រ៉ូ​ត អាយុ​២៤​ឆ្នាំ រស់នៅ​ផ្ទះជួល​គ្មាន​លេខ ផ្លូវ​ទេព​ថន សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក ដែល​ពួកគេ​ទាំង​២​នាក់ អមដោយ​ក្រុម​ជក់​គ្រឿងញៀន​៥​នាក់​ទៀត ជា​បក្ខពួក​ត្រូវបាន​បង្ក្រាប​នៅ​ថ្ងៃ​តែមួយ កំពុងស្នាក់នៅ​ក្នុង​បន្ទប់​ជាមួយគ្នា តាមផ្លូវ​បេតុង ភូមិ​សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ ។​

​របាយការណ៍​របស់​កា​រិ​យា​ល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ បាន​បញ្ជាក់ថា ប្រតិបត្តិ​ការបង្ក្រាប​ក្រុមចោរប្លន់​ទាំងនេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​១១ ខែវិច្ឆិកា ក្រោម​ការសម្របសម្រួល​នីតិវិធី​ពី ព្រះរាជអាជ្ញារង សៀង សុខ ទើប​កម្លាំង​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ កម្លាំង​នគរបាល​ខណ្ឌទួលគោក កម្លាំង​នគរបាល​ខណ្ឌ​៧​មករា និង​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​តែម្តង​។​

​បើ​យោងតាម​របាយការណ៍​ជនសង្ស័យ​ទាំងនេះ ដែលមាន​គ្នា​៣​នាក់ បាន​បាញ់​ប្លន់​យក​ម៉ូតូ​ពី​ស្ដ្រី​ម្នាក់ នៅ​យប់​ថ្ងៃទី​០៧ ខែវិច្ឆិកា នៅ​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា បណ្ដាល​ឲ្យ​ស្ដ្រី​ម្ចាស់​ម៉ូតូ​រងរបួស​ជា​ទម្ងន់ ហើយ​មកដល់​ព្រឹក​ព្រលឹម​ថ្ងៃទី​១០ ខែវិច្ឆិកា ជន​ដដែល​នេះ បាន​ទៅ​ប្លន់​បុរស​ម្នា​ក់នៅ​សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​បាញ់​គំរាម​មួយ​គ្រាប់​ផងដែរ​៕ ដោយ​៖​កូ​ឡាប​

spot_img
×