Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​ខេត្តកំពត​សំណូមពរ​សម្តេច ហ៊ុន សែន ទប់ស្កាត់​ការយក​គ្រាប់រំសេវ​បំផ្ទុះ​ភ្នំ​ធ្វើ​អាជីវកម្ម​ថ្ម​

spot_img

​​ខេត្ត​កំពត​៖ ប្រជាពលរដ្ឋ​ខេត្ត​កំពត​ព្រួយបារម្ភ​ខ្លាច​ដីភ្នំ​ធម្មជាតិ​នា​មូលដ្ឋាន​នេះ​ត្រូវ​រលាយ​ហិនហោច បណ្តាលមកពី​អ្នកមានអំណាច និង​ឈ្មួញ​មួយចំនួន បាន​យក​គ្រាប់រំសេវ​បំផ្ទុះ​បំបែក​ភ្នំ ដើម្បី​ធ្វើ​អាជីវកម្ម​ថ្ម​- គ្រួស និង​លក់​ដី បាន​បំផ្លាញ​បរិស្ថាន និង​ទីតាំង​ប្រវត្តិសាស្ត្រ​មូលដ្ឋាន​នេះ​ធ្ងន់ធ្ងរ​។​

បញ្ហា​នេះ ទាំង​មន្ត្រីរាជការ​ថ្នាក់ទាប ពិសេស​ប្រជាពលរដ្ឋរ​រស់នៅ​ខេត្ត​កំពត បាន​សំណូមពរ​ដល់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ជួយ​ពិនិត្យ និង​មាន​វិធានការ​ទប់ស្កាត់​ចំពោះ​សកម្មភាព​យក​ភ្នំ​ធ្វើ​អាជីវកម្ម​នា​មូលដ្ឋាន​ខេត្ត​កំពត​រាល់ថ្ងៃ​នេះ​ដោយ​អនុគ្រោះ​។​

​ពលរដ្ឋ​ខេត្ត​កំពត​បានឲ្យដឹងថា ខេត្ត​នេះ​មាន​ស្រុក​ចំនួន​៧ និង​ក្រុង​១ ហើយ​មាន​ភ្នំ​ចំនួន​១៣២​ភ្នំ ត្រូវបាន​ឈ្មួញ​បំផ្ទុះ​រំសេវ និង​ប្រើ​គ្រឿងចក្រ​កាយ​យក​ថ្ម និង​គ្រួស លក់​ធ្វើ​អាជីវកម្ម​ផ្សេងៗ​ស្ទើរ​រលាយ​ហិនហោច​ទ្រង់ទ្រាយ​ដើម​របស់​ភ្នំ ដែល​មាន​សរសេរ​នៅ​ក្នុង​ផែនទី​ប្រវត្តិសាស្ត្រ​កម្ពុជា​អស់​ទៅហើយ​។​

តាម​ប្រភព​ព័ត៌មាន​បង្ហាញថា ស្រុក​អង្គរជ័យ​មាន​ភ្នំ​ចំនួន​៦​។ ស្រុក​បន្ទាយមាស​មាន​ភ្នំ​១១​។ ស្រុក​ដងទង់​មាន​ភ្នំ​១៥​។ ស្រុក​កំពង់ត្រាច​មាន​ភ្នំ​១៦​។ ស្រុក​ទឹកឈូ​មាន​ភ្នំ​២៧​។ ស្រុក​ជុំ​គី​រី​មាន​ភ្នំ​៣៩​។ ស្រុក​ឈូក​មាន​ភ្នំ​២៦ និង​ក្រុង​កំពត​មាន​ភ្នំ​២​។ ហើយ​ថា ភ្នំ​ភាគច្រើន​ត្រូវ​គេ​មើលឃើញ​ផ្ទាល់​ភ្នែក​ថា កំពុង​ទន្ទ្រាន​ធ្វើ​អាជីវកម្ម​ពី​សំណាក់​មន្ត្រី​មាន​អំណាច និង​ឈ្មួញ​មាន​ទ្រព្យ បាន​យក​ធ្វើ​អាជីវកម្ម​កាយ​ថ្ម និង​គ្រួស​លក់​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន​។​

​ត្រង់​ចំណុច​នេះ ទាំង​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​ថ្នាក់ទាប​ខេត្តកំពត បាន​សំណូមពរ​ដល់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ស្នើ​ជួយ​ការពារ​ភ្នំ​ធម្មជាតិ​ជា​ប្រវត្តិសាស្ត្រ នៅក្នុង​មូលដ្ឋាន​ខេត្ត​កំពត ដែល​កំពុង​ត្រូវបាន​បំផ្លាញ​យក​ធ្វើ​អាជីវកម្ម​ទាំង​ស្របច្បាប់ ឬ​គ្មាន​ច្បាប់ ដោយ​គួរ​រឹបអូស​ភ្នំ​មួយចំនួន​យក​មក​ដាក់​ជា​សម្បត្តិ​រដ្ឋ គ្រប់គ្រង និង​អភិរក្ស​ថែរក្សា​ឲ្យបាន​គង់វង្ស ទុក​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​បាន​ស្គាល់​។​

​បញ្ហា​នេះ ក្រុម​ប្រជាពលរដ្ឋ​ខេត្ត​កំពត​បង្ហាញ​កង្វល់​ថា ភ្នំ​ធម្មជាតិ​នៅតាម​មូលដ្ឋាន​មួយចំនួន​នា​ខេត្ត​កំពត នឹង​ត្រូវ​រលាយ​ហិនហោច​បាត់​ពី​ផែនទី​ប្រវត្តិសាស្ត្រ​កម្ពុជា ព្រោះ​ទាំង​ពេលកន្លងមក និង​បច្ចុប្បន្ននេះ ត្រូវ​អ្នកមានអំណាច និង​ឈ្មួញ បាន​យក​ធ្វើ​អាជីវកម្ម​បំផ្ទុះ​រំសេវ​ជី​កកាយ​យក​ថ្ម និង​គ្រួស ដើម្បី​លក់ដូរ​ធ្វើ​អាជីវកម្ម​យ៉ាង​អនាធិបតេយ្យ​។​

ក្រុម​ប្រជាពលរដ្ឋ​អះអាងថា បច្ចុប្បន្នភាព​មូលដ្ឋាន​ខេត្ត​កំពត គឺ​មាន​ភ្នំ​មួយចំនួន​ស្ទើរ​រលាយ​ទ្រង់ទ្រាយ​ដើម ហើយ​ក្លាយជា​តំបន់​ដី​រាបស្មើ និង​ឈាន​ទៅ​បាត់​ពី​ផែនទី​ប្រវត្តិសាស្ត្រ​កម្ពុជា ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពត​នា​ថ្ងៃ​អនាគត បើ​មិន​រដ្ឋាភិបាល​មិនមាន​វិធានការ​ទប់ស្កាត់​ឲ្យបាន​ទាន់ពេ​ល និង​មាន​ប្រសិទ្ធភាព​ទេ​៕ ដែន សីមា​

spot_img
×