Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ ៣៨០ គ្រួសារ នៅ​ភូមិ​តា​គង់​ ​ខណ្ឌមានជ័យ នឹង​ទទួលបាន​ប័ណ្ឌកម្មសិទ្ធិ នៅពេល​ខាងមុខ​

spot_img

​ភ្នំពេញ ​៖ អាជ្ញា​រាជធានី​ភ្នំពេញ បាន​ធ្វើ​ប្រទានកម្ម​ដីធ្លី​នៅ​ភូមិ​ព្រែក​តា​គង់​១ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ជូន​ប្រជាពលរដ្ឋ​​ចំនួន​៣៨០ គ្រួសារ​​នៅពេល​ខាងមុខ​នេះ ដើម្បី​ឲ្យ​បងប្អូន​ទទួល​បាន​សិទ្ធិ​លំនៅដ្ឋាន​រស់នៅ​ស្របច្បាប់​ ​លែង​មាន​ការភិតភ័យ​ចំពោះ​បាត់បង់​ដីធ្លី​។​

អាជ្ញា​រាជធានី​ភ្នំពេញ មន្ទីរ​រៀបចំ​ដែនដី នគររូបនីយកម្ម សំណង់ និង​សូរិយា​ដី និង​ខណ្ឌ​មានជ័យ សម្រេច​ប្រគល់​ដី​ប្រទានកម្ម​ ​ពី​សម្តេច​អគ្គមហាសេនាបតី តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជណាចក្រ​កម្ពុជា ជូន ប្រជាពលរដ្ឋ​៣៨០​គ្រួសារ​ ​រស់នៅ​ភូមិ​ព្រែក​តា​គង់​១ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ តាម​ការស្នើសុំ​របស់​ប្រជាពលរដ្ឋ​ទាំងអស់​នោះ ។​

​ក្នុង​ពិធី ប្រគល់​ដី​ប្រទានកម្ម ពី​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី ជូន​ប្រជាពលរដ្ឋ ចំនួន ៣៨០ គ្រួសារ​ ​រស់នៅ​ភូមិ​ព្រែក​តា​គង់​១ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ កាលពី​ព្រឹក ថ្ងៃទី ២៧ មិថុនា នៅ​សាលាខណ្ឌ​មានជ័យ លោក ឃួ​ង ស្រេង​ ​អភិបាល​រាជធានី​ភ្នំពេញ បាន​លើកឡើង​ថា ការសម្រេចចិត្ត​របស់​អាជ្ញាធរ ប្រគល់​ដី​ប្រទានកម្ម​ជូន​បងប្អូន​ ​ដែល​រង​ផល​ប៉ះពាល់​ពី​ការអភិវឌ្ឍ​តំបន់​បឹង​ជើងឯក នាពេលនេះ គឺ​អនុវត្តន៍​ទៅ​តាម​ការណែនាំ​របស់​ស​ម្តេច អគ្គមហាសេនាបតី​​តេជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី ដែល​បងប្អូន​បាន​ស្នើសុំ​ពី​សម្តេច​កន្លង​មក​។ លោក អភិបាល​បន្តថា ដោយ​ពិនិត្យឃើញ​​ពី​ភាព​លំបាក​របស់​បងប្អូន សម្តេច​ក៏​បាន​ប្រគល់​ដី​ប្រទាន​កម្មនេះ តាមរយៈ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ ​ពីព្រោះ​បងប្អូន​ពិតជា​រស់នៅ​ទីតាំង​នេះ​ជា​យូរ​ឆ្នាំ​មែន។​

​លោក​អភិបាល បាន​បន្ថែមថា “​ក្នុង​មាន​គណៈ​អភិបាល​រាជធានី​ភ្នំពេញ មាន​សេចក្តីរំភើប​រីករាយ​មក​ផ្សព្វផ្សាយ​ជូន​នេះ​ ​គឺ​ថា​សំណើរ​របស់ បងប្អូន​ទៅ​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន ត្រូវបាន​សម្តេច​សម្រេច​ចិត្ត​ធ្វើ​ប្រទានកម្ម ក្នុងនាម​​ជា​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្នុងនាម​ជា​ថ្នាក់ដឹកនាំ ដែល​តែងតែ​យកចិត្តទុកដាក់​ជីវភាព​ទៅលើ​ការរស់នៅ​រហូតដល់​ថ្ងៃនេះថា​ អាច​បោះឆ្នោត​ហើយ​ភ្លាម​និង​ទទួលបាន​កម្មសិទ្ធិ​ហើយ​។ ការប្រគល់​ដី​ប្រទានកម្ម​ដី​ជូន​បងប្អូន​នេះ គឺ​មាន​ការចុះវាស់វែង​ពី​មន្ត្រី​ជំនាញ​​និង​អាជ្ញាធរ បាន​ច្បាស់លាស់ ទើប​ឈាន​ទៅដល់​ការធ្វើ​ប័ណ្ណកម្មសិទ្ធិ និង​ប្រគល់​ប័ណ្ណ​កម្មសិទ្ធិ​ស្របច្បាប់ “​។​

​លោក​ឃួង ស្រេង បាន​លើកឡើង​ថា ពួកគាត់​ទន្ទឹងរង់ចាំ​ប័ណ្ណ​មួយ​នេះ ជា​យូរ​មក​ហើយ ព្រោះ​វា​ពិតជា​មាន​សារសំខាន់​ណាស់​​សម្រាប់​ពួកគាត់ អាច​រស់​នៅ​មាន​សិទ្ធិ​ពេញលេញ ក្នុង​ការគ្រប់គ្រង អាច​ខ្ចី ឬ​បញ្ចាំ​ជាមួយ​ធនាគារ យក​ដើមទុន​រកស៊ី​បាន​ ​ហើយក៏​អាច​ផ្ទេរ​មរតក ចែក​កូន​ចៅ​ទៅ​អនាគត​បន្ថែមទៀត​។ “​ការចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​នេះ​​គឺ​មាន​ផលប្រយោជន៍​ពីរ​យ៉ាង គឺ​ប្រជាពលរដ្ឋ ក៏​បាន​ផល​ប្រយោជន៍ ហើយ​រដ្ឋ​ក៏​ទទួល​ផលប្រយោជន៍ ព្រោះ​ពេល​ប្រជាពលរដ្ឋ​​មាន​លំនឹង​ពិតប្រាកដ មាន​លំនៅដ្ឋាន ផ្ទះ​នៅ​ស្របច្បាប់ អាច​យកទៅ​ដាក់​ធនាគា​រ យក​លុយ​មក​ប្រើប្រាស់​បាន​តាម​តម្រូវការ​រស់នៅក្នុង​ជីវភាព​ប្រចាំថ្ងៃ​។ សុំ​ឱ្យ​បងប្អូន​ប្រើប្រាស់​វា ជា​ប្រយោជន៍​សម្រាប់​ក្រុមគ្រួសារ រក្សាទុក​ឱ្យ​បានល្អ កុំឱ្យ​បាត់បង់​​និង​នាំគ្នា​ទៅ​បង់ពន្ធ ជូន​រដ្ឋ​ឱ្យ​បាន​គ្រប់ៗ​គ្នា តាម​ការកំណត់​របស់​រដ្ឋ ព្រោះ​វា​ជា​កាតព្វកិច្ច​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​។ ម្យ៉ាងទៀត​​សុំ​ត្រៀម​លក្ខណៈសម្បត្តិ និង​ឯកសារ​ទុកជា​មុន​ឱ្យ​បាន​រួចរាល់ សម្រាប់​ការបោះឆ្នោត ជ្រើសរើស​តំណារាស្ត្រ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខនេះ ឱ្យបាន​គ្រប់ៗ​គ្នា​” នេះ​បើ​តាម​លោក​អភិបាល បាន​បញ្ជាក់​បន្ថែម​យ៉ាង​ដូច្នេះ​៕ ដោយ​៖​កូឡាប​


spot_img
×