Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​រេ​ចង្កូត ទៅ​បុក​ម៉ូតូ ស្លាប់​៤​នាក់​របួស​៥​នាក់ នៅ​ស្រុក​ពួក​

spot_img

​សៀមរាប​៖ មនុស្ស​៤​នាក់​បាន​ស្លាប់​ភ្លាមៗ និង​៥​នាក់​ផ្សេង​ទៀត បាន​រងរបួស ក្នុងករណី​គ្រោះថ្នាក់​ចរាចរ រវាង​រថយន្ត​បុក​ជាមួយ​ម៉ូ​​តូ នៅវេលា​ម៉ោង​ជិត​១០​ព្រឹក ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៦ ក្នុង​ភូមិ​ដំណាក់​ស្លា​ញ ឃុំ​សសរស្តម្ភ ស្រុក​ពួក ខេត្តសៀមរាប​។​

​លោក​វរសេនីយ៍ឯក ទេព ពុំ​សែន អធិការនគរបាល​ស្រុក​ពួក បានឲ្យដឹងថា មុនពេល​កើតហេតុ​មាន​រថយន្ត​កាមរី​មួយគ្រឿង​​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2Q-0932 បើកបរ​ដោយ​មិន​ស្គាល់​អត្តសញ្ញាណ បើក​ពី​លិច​ទៅ​កើត​ដឹក​អ្នកដំណើរ​៤​នាក់​​បាន​បុក​ម៉ូតូ​C125 ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ សុន សែន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​ធ្វើស្រែ​ ស្នាក់នៅ​ភូមិ​ច្រនៀង ឃុំ​ព្រៃ​ជ្រូក ស្រុក​ពួក បើក​ពី​កើត​ទៅ​លិច ដឹក​ប្រពន្ធ​និង​កូន​២​នាក់​។​

​បណ្តាលឲ្យ​ស្លាប់​អ្នក​ម៉ូតូ​៤​នាក់​របួសស្រាល​៥​នាក់​។ ខូចខាត​រថយន្ត​បង្ក​បានធ្លាក់​ចូល​ក្នុង​ស្រែ ឯ​ម៉ូតូ​រង​ការខូចខាត​។​

​លោក​អធិការ​បន្ថែមថា មូលហេតុ ភាគី​អ្នកបើករថយន្ត បើក​ល្បឿន​លឿន មិន​ប្រកាន់​ស្ដាំ បាន​ជ្រុល​ទៅ​បុក​ម៉ូតូ ក្នុង​ទិសដៅ​បញ្ច្រាស​ទិស​គ្នា​។ ជុំវិញ​ករណី​នេះ បើ​តាម​អធិការ​បញ្ជាក់​ថា នៅ​មិនទាន់​ដឹង​តៃកុង​រថយន្ត ជានរ​ណា​នៅឡើយ ដោយ កំពុង​សាកសួរ អ្នកជិះ​ក្នុង​រថយន្ត ពួកគេ​ថា តៃកុង​រត់គេចខ្លួន​បាត់ ។​

​ក្រោយពេល​កើតហេតុ កម្លាំង​ជំនាញ​បាន​ចុះ​វាស់វែង នឹង​បាន​នាំ​ជនរងគ្រោះ​ទៅ​សង្គ្រោះ​។ ចំណែក​វត្ថុតាង​ពាក់ព័ន្ធ រក្សាទុក​នៅ​អធិការ ដ្ឋា​ន​នគរបាល​ស្រុក​។ សាកសព​ជនរងគ្រោះ​ត្រូវបាន​ប្រគល់ ជូន​ក្រុមគ្រួសារ​ដើម្បី ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

  

spot_img
×