Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វ័យ​ទើប​ប៉ុណ្ណឹង​សោះ មិន​នឹកស្មាន​អូន​ម៉ាប់​ជា​ក្មេង​ដ៏​ល្អ ចេះ​ជួយ​ធ្វើ​កិច្ចការងារ​ផ្ទះ​ទាំងនេះ មនុស្ស​ធំ​ឃើញ​ហើយ​សុំ​ខ្មាស់​!!

spot_img

​អ្នកលេង​អ៊ីនធឺណិត​ម្នាក់​ឈ្មោះ Cikgu Emmet បាន​ចែករំលែក​រឿង​ដ៏​កក់ក្តៅ​មួយ​របស់​ក្មេងប្រុស​ម្នាក់​ឈ្មោះ Joaquim Johaness នៅលើ​ហ្វេ​ស​ប៊ុ​ក ហើយ​អ្នកលេង​អ៊ីនធឺណិត​ជាច្រើន បាននាំគ្នា​កោតសរសើរ​ចំពោះ​ទង្វើ​ដ៏​ល្អ​របស់​អូន​ម៉ាប់​នេះ​យ៉ាងខ្លាំង ។​

​យោងតាម​ការ​បង្ហោះ​នៅលើ​ហ្វេ​ស​ប៊ុ​ក ក្មេងប្រុស​អាយុ ៥ ឆ្នាំ ដែល​ក៏​គេ​ស្គាល់​យ៉ាងច្បាស់​មានឈ្មោះ​ក្រៅ​ថា Jojo សព្វ​ថ្ងៃជា​សិស្ស​រៀន​នៅ​សាលាបឋមសិក្សា Sekolah Kebangsaan St. Augustine Betong នៅក្នុង​រដ្ឋ Sarawak ប្រទេស​ម៉ាឡេស៊ី ។​

Gikgu Emmet និយាយថា​៖ «​ខណៈ​កូនក្មេង​ដទៃៗ​ទៀត នៅក្នុង​ទីក្រុង កំពុង​ចំណាយ​ពេលវេលា​ទំនេរ​របស់​ពួកគេ ទៅលើ​ល្បែង​លេង​កំប៉ិកកំប៉ុក និង​ហ្គេម​វីដេអូ នោះ​ក៏មាន​កូនក្មេង​កំពុង​រស់នៅក្នុង​តំបន់​ជនបទ​ដូចជា Jojo ដែល​ប្រើពេល​វេលា​របស់​ពួកគេ ទៅលើ​សកម្មភាព​ប្រើ​កម្លាំងបាយ ដើម្បី​ធ្វើ​ការងារ​ផ្សេងៗ​ដោយ​ភាព​ឯករាជ្យ​» ។​

​ថ្វីបើ​នៅ​វ័យក្មេង​ខ្ចី​យ៉ាងនេះ​ក្តី តែ Jojo បានដឹងថា ការជួយ​លោកយាយ​លោកតា​របស់គេ ជាមួយ​ការងារ​ផ្ទះ និង​មើលថែ​ច្បារ​ដំណាំ គឺជា​រឿង​ត្រឹមត្រូវ​ដែល​មិនត្រូវ​មើល​នឹង​ភ្នែក ។ Jojo សូម្បី​ដឹង​ពី​របៀប​ប្រើ​ចបកាប់ ដោយ​ស្ថិតក្រោម​ការឃ្លាំមើល​ពី​លោកតា​របស់គេ​ផងដែរ ៕ ចន្ទី​

     

spot_img
×