Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​លោក ម៉ៅ ច័ន្ទ​រស្មី មន្ត្រី​ក្រសួង​ដែនដី ទៅ​តុលាការ រឿង​បុក​រថយន្ត​បើក​រត់ និង​ដក​កាំភ្លើងខ្លី គំរាម​នគរបាល​ខណ្ឌ​ចំការមន​

spot_img

​ភ្នំពេញ ​៖ នគរបាល​ខណ្ឌ​ចំការមន នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៨​នេះ​បាន​បញ្ជូន​លោក ម៉ៅ ច័ន្ទ​រស្មី ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាមច្បាប់ ពាក់ព័ន្ធ​ករណី​ស្រវឹងស្រា បើករថយន្ត ម៉ាក​ហាយ​ឡែន​ឌ័​រ ទៅ​បុក​រថយន្ត​ម៉ាក​ព្រូ​ស និង​ព្យាយាម​បើក​រត់ តែ​នៅ​ពេល​នគរបាល​ដេញចាប់ ដក​កាំភ្លើង​គំរាម​។​

​លោក ម៉ៅ ច័ន្ទ​រស្មី មាន​តួនាទី​ជា​អនុប្រធាន​នាយកដ្ឋាន​ប​ច្ចេក​ទេស និង​អភិវឌ្ឍ​លំនៅឋាន នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជា​ជនសង្ស័យ​ជា​ម្ចាស់​រថយន្ត ម៉ាក​ហាយ​ឡែន​ឌ័​រ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AF-9766​។​

​ចំណែក​ជនរងគ្រោះ​ឈ្មោះ ហ៊ុន សំ​សែន​ឧត្ដម អាយុ​៣៥​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន ស្នាក់នៅ​ភូមិ​សន្សំ​កុសល​២ សង្កាត់​បឹងទំពុន​១ ខណ្ឌមានជ័យ ជា​ម្ចាស់​រថយន្ត​ម៉ាក​ព្រូស ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AT-1914​។​

​សូមបញ្ជាក់​ថា បុរស​ម្នាក់​ស្រវឹង​ជោក​ជ្រាំ​បើករថយន្ត ជ្រុល​ទៅ​បុក​រថយន្ត​ហើយ​ខូចខាត​រថយន្ត​ព្រូស​តិចតួច មិន​ដោះស្រាយ បែរ​ជា​ដក​កាំភ្លើង​ភ្ជង់ នគរបាល​ចរាចរណ៍​ខណ្ឌចំការមន តែ​ត្រូវ​ចាប់វាយ​ខ្នោះ និង​ដកហូត​អាវុធខ្លី បាន​ចំនួន​១​ដើម ហេតុការណ៍​នេះ​កើត​ឡើង​កាល ពី​ម៉ោង​៥​និង​៣​នាទី​ល្ងាច​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ចំណុច​មុខ​សាលា​បឋមសិក្សា​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ។​

អ្នកបើករថយន្ត​ព្រូស​មានឈ្មោះ ហ៊ុន សំ​សែន​ឧត្ដម ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ ស្នាក់​នៅផ្ទះ​លេខ​គ្មាន​លេខ តាមផ្លូវ​បេតុង ស្ថិតនៅ​ភូមិ​សន្សំ​កុសល​២ សង្កាត់​បឹងទំពុន​១ ខណ្ឌមានជ័យ​។ ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ខាងលើ ជនបង្ក​ឈ្មោះ ម៉ៅ ចាន់​រស្មី អាយុ ៤១​ឆ្នាំ ជា​អនុប្រធាន​នាយកដ្ឋាន​ប​ច្ចេកទេស​អនុវត្ត​លំនៅឋាន នៃ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី ស្នាក់​នៅផ្ទះ​លេខ​២៧ ផ្លូវ​២១ សង្កាត់​ដង្កោ ខណ្ឌដង្កោ ។​

មន្ត្រី​នគរបាល​ចរាច​រ​ខណ្ឌចំការមន ដែល​ជន​បង្ក​យក​កាំភ្លើង​ភ្ជុង់​គំរាម​នេះ មានឈ្មោះ ឌួង ជីវិន និង​ឈ្មោះ ឈឹម ឌី​ណា ។​

​ជនរងគ្រោះ ជា​ម្ចាស់​រថយន្ត បាន​និយាយថា មុន​កើតហេតុ​គាត់​ឈប់​រថយន្ត​នៅលើ​ផ្លូវ​៤៨៨ ដើម្បី​ចូល​ហាង​កាត់សក់ ហើយ​ស្រាប់តែ​មាន​បុរស​ម្នាក់ ដែល​អាង​ខ្លួន​មាន​អាវុធ​ខ្លី​បើក​បុក​រថយន្ត​គាត់​ពីក្រោយ ខូចខាត​តិចតួច​ហើយ​មិន​ដោះស្រាយ អង្គុយ​ដេក​ក្នុង​រថយន្ត​ក្រោយ មក​ក៏​ប្ដឹង​សមត្ថកិច្ច​ផ្នែក​ជំនាញ​វាស់វែង ដើម្បី​ចាត់ការ​តាម​ច្បាប់​តែ​ពេល​សមត្ថកិច្ច​មក​ដល់​កន្លែងកើតហេតុ គ្រាន់តែ​គាស់​កញ្ចក់​បុរស​នោះ​ភ្លាម​ដក​កាំភ្លើងខ្លី​មក​ភ្ជង់ នគរបាល​ខណ្ឌ​រួច​ក៏​បើ​រថយន្ត​ចេញពី​កន្លែងកើតហេតុ ត្រូវ​នគរបាល​ដេញតាម​ឃាត់​បាន​ចាប់​វាយខ្នោះ​យក​មក​ខណ្ឌ​តែម្ដង ។​

​សមត្ថកិច្ច​នគរបាល​ខណ្ឌចំការមន បាន​ប្រាប់ថា នៅ​មុន​កើតហេតុ​កម្លាំង​នគរបាល​ប៉ុស្តិ៍ បាន​រាយការណ៍​ថា មាន​គ្រោះថ្នាក់​ចរាចរ រវាង​រថយន្ត​បង្ក​ម៉ាក​ហាយ​ឡែន​ឌើ​រ ពណ៌​ស​បុក​រថយន្ត​ព្រូ​ស ពីក្រោយ​តែ​សម្រួល​មិនត្រូវ រួច​ក៏​បាន​ចុះ​ដល់​កន្លែងកើតហេតុ ក៏​ឃើញ​បុរស បើក​រថយន្ត​បង្ក​ដេក​ក្នុង​រថយន្ត​ហើយ ក៏​គាស់​កញ្ចក់​រថយន្ត ដើម្បី​សម្របសម្រួល​គ្នា តែ​ដោយ​ឃើញ​ស្រវឹង ក៏​សុំ​លេខ​ទូរស័ព្ទ​ក្រុមគ្រួសារ ដើម្បី​មក​ដោះស្រាយ ស្រាប់តែ​បុរស​នោះ​ទាញ​កាំភ្លើងខ្លី ម៉ាក​បេអា​តា មក​ភ្ជង់​រូបគាត់​ជា​មន្ត្រីនគរបាល​ទាំង​២​នាក់ រួច​ក៏​ព្យាយាម​បើករថយន្ត​ចេញពី​កន្លែងកើតហេតុ​។​

ក្រោយមក​ដោយ​មាន​ការ​សហការ ជាមួយ​កម្លាំង​អន្តរាគមន៍ ពី​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ និង​រួម​ជា​នគរបាល​ប៉ុស្តិ៍ យក​កាំភ្លើង​អាកា​ដេញ​ឃាត់ខ្លួន បាន​នៅ​ចំណុច​ផ្លូវ​១៦៣ សង្កាត់​ទួល​ទំពូង​ទី​១ ចាប់ទាញ​ចេញពី​រថយន្ត និង​វាយខ្នោះ យក​មក​នគរបាល​ខណ្ឌ​ដើម្បី​សាកសួ​រនាំ ៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×