Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន​សំអន​អំពាវនាវ​ដល់​កម្មករ​កម្មការិនី​ត្រូវ​ទៅ​ចូលរួម​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៦ និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាន​កម្ពុជា ដើម្បី​សុខសន្តិភាព កំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍន៍​របស់​ប្រទេសជាតិ​

spot_img

​ស្វាយរៀង ៖ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ខេត្ត​ស្វាយរៀង​បាន ថ្លែង​អំពាវនាវ​ដល់​កម្មករ​កម្មការិនី​ទាំងអស់​ត្រូវ​ចលនា​ដល់​ប្រជា​ពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន ក៏​ដូច​ជា​បងប្អូន នៅក្នុង​ក្រុម​គ្រួសារ​ឲ្យទៅ​ចូលរួម​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៦ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨ នាពេល​ខាង​មុខ​ឲ្យបាន​គ្រប់​គ្នា និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាន​កម្ពុជា​ដែល​មាន​លេខ​រៀង​ទី​២០ ដើម្បី​សុខសន្តិភាព កំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍន៍​របស់​ប្រទេសជាតិ​។​

​ថ្លែង​បែប​នេះ​ខណៈ​ដែល​លោក​ជំទាវ​តំណាង​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី ចំនួន ៤.០១៩​នាក់ នៅ​តំបន់​សេដ្ឋកិច្ចឈីលូ ក្រុង​ស្វាយរៀង ខេត្ត​ស្វាយរៀង ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៨​។​

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន​សំអន​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើរ​សាកសួរ​សុខ​ទុក និង​សេចក្តី​នឹករលឹក​ពី សំណាក់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​អង្គពិធី​ទាំងមូល និង​សូម​ទទួលបាន នូវ​សុខភាព​ល្អ កម្លាំង​ពលំ​មាំមួន ដើម្បី​បំពេញ ការងារ​ឲ្យសម្រេចបាន​នូវ​ជោគជ័យ​គ្រប់ៗ​គ្នា​។

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន​សំអន​បាន​បញ្ជាក់​ថា​កន្ល​ង​មក​រាជរដ្ឋាភិបាល​បាន​យើង​បាន​ដំណើរការ​រួមគ្នា​ដោះស្រាយ​បញ្ហា​ក្នុង​រយៈពេល​កន្លង​ទៅ ដែល​មក​ពេល​នេះ​បងប្អូន​កម្មករ កម្មការិនី អាច​យល់ដឹង​ហើយ​ថា ខ្លួនឯង​ជា​អ្នកទទួលផល​ទេ​។

​ការគិតគូរ​ក្នុងការ​តម្លើង​ប្រាក់ខែ​បងប្អូន​កម្មករ កម្មការិនី គឺ​ពុំ​មាន​វត្តមាន​របស់​គ​ណ​បក្សប្រឆាំង​នោះទេ ដែល​កន្លង​ក​គេ​តែង​និយាយ​ថា ការ​តម្លើង​បៀវត្សរ៍​របស់​កម្មករ គឺ​បានមកពី​ការទាមទារ​របស់​គេ​។ ការបង្កើតបាន​រោងចក្រ សហគ្រាស​នៅ​តាម​គ្រប់​ទីកន្លែង ដែល​បាន​ដោះស្រាយ​ការងារ​ឲ្យ​ក្មួយៗ​ធ្វើ គ្មាន​អ្នកណា​ក្រៅ​ពី​គណបក្ស​ប្រជាជន ដែល​ដឹកនាំ​រាជរដ្ឋាភិបាល​នោះ​ទេ​។ ប៉ុន្តែ គេ​បែរជា​មក​អះអាងថា ពួកគេ​ជា​អ្នក​ខិតខំ​តំឡើង​បៀវត្សរ៍​ឲ្យ​កម្មករ តាមរយៈ​ការទាមទារ​របស់​គេ​ទៅវិញ​។​

​លោកជំទាវ​បាន​បន្ថែមថា​ប្រសិនបើ​គ្មាន​សន្តិភាព ក៏​មិន​អាច​មាន​ការអភិវឌ្ឍ​បានទេ​។ ដូច្នេះ​សូម​បងប្អូន​ក្រឡេក​មើល​ប្រទេស​កម្ពុជា​នៃ​អតីតកាល សួរ​ជីដូន​ជីតា ឪពុក​ម្តាយ​របស់​ក្មួយៗ​ប្រសិនបើ​គាត់​នៅរស់ ហើយ​ក្រុម​គ្រួសារ​នី​មួយៗ​សុទ្ធតែ​មាន​អ្នក​ដែល​បាន​ស្លាប់​ក្នុង​សង្គ្រាម សុទ្ធតែ​មាន​អ្នក​បាន​ស្លាប់​ក្នុង​របប ប៉ុល ពត​។ សង្ឃឹម​ថា​ក្មួយៗ​នឹង​រួម​ដំណើរ​ជាមួយ​គ្នា ដើម្បី​រក្សា​នូវ​សន្តិភាព និង​ការអភិវឌ្ឍ​ឆ្ពោះ​ទៅ​ជា​បន្ត​ទៀត​។​

​លោកជំទាវ​បានបញ្ជាក់​ថា វិធី​ការពារ​សន្តិភាព និង​ដើម្បី​ធានា​ការអភិវឌ្ឍ ធានា​នូវ​មុខរបរ និង​ប្រាក់​ចំណូល​របស់​ក្មួយៗ គឺ​ងាយស្រួល​ទេ បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជា​ជន​។​កម្មករ កម្មការិនី ចូលរួម​រក្សា​សន្ដិភាព ដើម្បី​អភិវឌ្ឍន៍ ធ្វើ​ឲ្យ​រោងចក្រ​ក្លាយ​ជា​សហគមន៍​សុខដុមរមនា ធ្វើ​យ៉ាងណា​ត្រូវ​ចូលរួម​ក្នុង​ការរក្សា​សន្ដិភាព ស្ថេរភាព​នយោបាយ ដើម្បី​ធានា​នូវ​ការអភិវឌ្ឍ ហើយ​ធ្វើ​យ៉ាងម៉េច​ប្រែក្លាយ​រោងចក្រ​មួយ​អោយក្លាយ​ទៅ​ជា​សហគមន៍​សុខដុមរមនា​មួយ តាមរយៈ ទំនាក់ទំនង​ល្អ​ក្នុង​វិស័យ​ការងារ រវាង​ថៅកែ​រោងចក្រ ប្រធាន​ផ្នែក ប្រធាន​ក្រុម ជាមួយ​កម្មករ កម្មការិនី​។

​អត្ថប្រយោជន៍​សម្រាប់​ក​ម្មករ នឹង​បន្ត​បានជា​លំដាប់​តទៅ ឆ្នាំ ២០១៩ ក៏​ត្រូវ​ដាក់ឲ្យ​ដំណើរការ​នូវ​ប្រាក់​សោធន​និវត្ត​ន៍ ដែល​ពេលនោះ ក្មួយៗ​ដែល​ជា​កម្មករ កម្មការិនី ក៏​នឹង​ទទួលបាន​ប្រាក់​សោធន​និវត្តន៍​បន្ទាប់ពី​ខ្លួន​ឈប់​ពី​ការងារ​។ ប៉ុន្តែ ក្មួយៗ​ត្រូវ​ចង​ចាំ​ថា លុះត្រាតែ​ក្មួយៗ​បំពេញ​គ្រប់​លក្ខខណ្ឌ​ដែល​ច្បាប់​តម្រូវ ទើប​អាច​ទទួលបាន​នូវ​ប្រាក់​សោធន​និវត្តន៍​នោះ​។ មន្ត្រីរាជការ​ក៏​ដូចគ្នា លុះត្រាតែ​ធ្វើ​ការងារ​គ្រប់​ឆ្នាំ ទើប​អាច​ទទួលបាន​នូវ​ប្រាក់​ចូលនិវត្តន៍​។

​នៅក្នុង​ឱ​កាស​នោះ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ក៏​ចែក​ថវិកា​អំណោយ​របស់​សម្តេច​តេជោ​ហ៊ុន​សែន​និង​ម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ជូន​ដល់​កម្មករ​កម្មការិនី​ចំនួន​៤០១៩​នាក់​ក្នង​ម្នាក់ៗ​ទទួលបាន​ថវិកា​២​ម៉ឺន​រៀល​និង​ស្ត្រី​មាន​ផ្ទៃពោះ​១៨២​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​២០០​ដុល្លា​និង​២​ម៉ឺន​រៀល ៕ វ៉ៃកូ​

 

spot_img
×