Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​នាំ​យក​ទៀន​ព្រះវស្សា និង​ទេយ្យវត្ថុ​ទៅ​ប្រគេន​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា ចំនួន​២៦​វត្ត​

spot_img

​ខេត្ត​ស្វាយរៀង​ ៖ ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច រួមជាមួយ សហការី​ព្រមទាំង​ពុទ្ធ​បរិស័​ទ្ធជិត​ឆ្ងាយ​បាន​មូលមតិ​គ្នា​នាំ​យក ទៀន​ព្រះវស្សា និង​ទេយ្យវត្ថុ​ទៅ​ប្រគេន​ព្រះសង្ឃ គង់​ចាំ​ព្រះវស្សា​រយៈពេល​ត្រីមាស​ចំនួន​២៦​វត្ត​ដែល​ពិធី​នេះ​ប្រារព្ធ​ឡើង​នៅ​វត្ត​ជម្ពូ​ព្រឹក្សា (​ហៅ​វត្ត​ថ្មី​) ក្នុង​សង្កាត់​សង្ឍរ័​ក្រុង​ស្វាយរៀង​ខេត្ត​ស្វាយរៀង នា​ព្រឹក​ថ្ងៃ​ពុធ ១៥​កើត ខែ​បឋមាសាឍ ឆ្នាំច សំរិ​ទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៨​។​

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត បាន​ឧទ្ទិស បួងសួង​សុំ​ឲ្យ​ប្រទេស​ជាតិ​ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន កសិកម្ម​ទទួល បាន​ភោគផល​ល្អ​នៅក្នុង​ឆ្នាំនេះ ឲ្យ​ប្រទេស​ជាតិ​ឲ្យ​ជៀសផុត​ពី​ជម្ងឺ​ដង្កាត់ ឬ​គ្រោះកាច​ផ្សេងៗ ជាពិសេស សូម​ឲ្យ​ដំណើរ ការ​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី ៦ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ពេល​ខាងមុខ ដំណើរការ​ទៅ​បាន ល្អប្រសើរ និង​បាន​ទទួល​ការគាំទ្រ​ពី​ជាតិ និង​អន្តរជាតិ​។ លោកជំទាវ​ថ្លែង​បន្ថែមថា ពិធី​នេះ​កំណត់​រដូវ​ចូល​វស្សា ៣ ខែ​នោះ ព្រះសង្ឃ​អាច​និមន្ត​ទៅ​កាន់​ទី​និគម​ន៍​ណា​ក៏បាន ប៉ុន្តែ​ត្រូវ​និមន្ត​មក​ដល់​វត្ត​វិញ​ឱ្យបាន​មុន​ពេល​អរុណរះ​នៃ​ថ្ងៃ​ដែល​លោក​និមន្ត​ចេញ​ទៅ​នោះ ។

​លោកជំទាវ ម៉ែន សំអន មានប្រសាសន៍ថា កាល​ដែល​យើង​បាន​ធ្វើ​បុណ្យ​ធ្វើ​ទាន​នៅថ្ងៃនេះ​ដោយសារ​ប្រទេស​ជាតិ​យើង​មាន​សុខសន្តិភាព​ហើយ​សន្តិភាព​នេះ​មិនអាច​កើត​ឡើង​ដោយ​ឯកឯង​បាន​នោះ​ទេ​បើ​គ្មាន​សម្តេច​តេជោ​ហ៊ុនសែន​ដែល​ជា​ថ្នាក់​ដឹកនាំ​ដ៏​ឈ្លាសវៃ​បានប្រែក្លាយ​ប្រទេស​តាំងពី​បាតដៃ​ទទេ​អោយមាន​ការរីកចំរើន​លើ​គ្រប់​វិស័យ​ពិសេស​ន​គោល​យោ​បាយ​បង្រួបបង្រួម​ជាតិ​ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ​តែមួយ​។​

ក្រោយ​បញ្ចប់​ការ​បួងសួង​រួច​លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​បាន​ប្រគេន​ទាន​ព្រះវស្សា​, អង្ករ​, ប្រេងម៉ាស៊ូត​, ទឹក​សុទ្ធ ទឹកក្រូច​, មី​ម៉ា ម៉ា​, ស្កសរ​, តែ​ស្លឹក ទឹកដោះគោ​, កាហ្វេ​, ត្រីខកំប៉ុង​, តែ​, ទឹកស៊ីអ៊ីវ​, ទឹកត្រី​, ប៊ីចេង​, អំបិល​, ខ្ទឹម​ស​, ម្សៅ​ស៊ុប​, ត្រីងៀត ត្រី​បា​ហើម សាច់ក្រក ផ្លែឈើ កន្ទេល​ខ្សែរ​, ផ្ទិល​សម្រាប់​ដាក់បច្ច័យ បច្ច័យ​ប្រគេន​ព្រះសង្ឃ និង​បច្ច័យ​សម្រាប់​កសាង និង​បាន​ចែក​ក្រណាត់​ស និង​ថវិកា​ជូន​ដល់​លោកយាយ លោកតា គណៈកម្មការ​វត្ត និង​លោក​អាចារ្យ​ដែល​បាន​ចូលរួម​ផងដែរ​៕ ​វ៉ៃកូ​

spot_img
×