Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក Prayut៖ «​ជននិរទេស​ខ្លួន​នៅក្រៅ​ប្រទេស គួរ​វិល​ចូល​ស្រុក ដើម្បី​តតាំង​នឹង​ផ្លូវច្បាប់ ប្រសិន​តាំង​ខ្លួនឯង​គ្មាន​កំហុស​»

spot_img

​​ដោយ​ពុំ​និយាយ​ឲ្យ​ចំឈ្មោះ តែ​នាយករដ្ឋមន្ត្រី Prayut Chan-o-cha កាលពី​ម្សិលមិញ ហាក់​ចង់​ប្រាប់​ទៅ​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីត​នាយករដ្ឋមន្ត្រី​ថៃ ឲ្យ​ចូល​ស្រុក​វិញ ដើម្បី​តតាំង​នឹង​ករណី​របស់​តុលាការ​ប្រឆាំងនឹង​រូបគាត់ ប្រសិនបើ​គាត់​អះអាងថា​ខ្លួន​គាត់​ពុំមាន​ទោសកំហុស​នោះ ។​

Prayut បាន​ថ្លែងថា មនុស្ស​ដែល​រស់នៅ​និរទេស​ខ្លួន​នៅឯ​ក្រៅប្រទេស និង​គេចខ្លួន​ចេញពី​ប្រទេស​ថៃ គឺ​គ្រាន់តែ​ជា «​ពលរដ្ឋ​ឋានៈ​ទី​២» ប៉ុណ​ញ​ណោះ នៅក្នុង​បណ្តា​ប្រទេស​ជា​ម្ចាស់ផ្ទះ​ទាំងនោះ ។ គាត់​ក៏បាន​ធ្វើការ​រិះគន់​ទៅ​ប្រព័ន្ធ​ផ្សាយ​ចំពោះ​ការបង្កើតឡើង​នូវ​ព័ត៌មាន​អំពី «​នរណាម្នាក់​ដែល​បាន​ប្រព្រឹត្ត​ខុស ហើយ​គេចខ្លួន​ពី​ប្រទេស​ទៅ​រស់នៅ​ក្រៅប្រទេស​បែបនេះ​» ។ លោក​ក៏បាន​និយាយ​មិន​សំដៅ​ឈ្មោះ​មនុស្ស​ណា​ម្នា​ក់ថា​៖ «​តើ​ហេតុអ្វី​បានជា​អ្នក​ខ្វល់ខ្វាយ​អំពី​មនុស្ស​ម្នាក់​ហ្នឹង​ម្លេះ​? អ្នក​គួរតែ​យកចិត្តទុកដាក់​ចំពោះ​អ្នក​ដែល​កំពុង​បម្រើ​ជូន​ប្រទេសជាតិ​នាពេល​បច្ចុប្បន្ន​!!» ។​

​លោក​បន្តថា​៖ «​សូមកុំ​សរសើរ​ចំពោះ​មនុស្ស​ដែល​បាន​ចង់​បំផ្លាញ​ប្រទេសជាតិ​របស់​ពួកគេ ។ ពួកគេ​កើត​នៅក្នុង​ប្រទេស​ថៃ ប៉ុន្តែ ឥឡូវនេះ បែរ​ទៅ​រស់នៅក្នុង​ប្រទេស​ដទៃ ក្នុងនាម​ជា​ពលរដ្ឋ​ឋានៈ​ទី​២» ។

​លោក​ក៏បាន​បញ្ជាក់ថា​៖ «​ពួកគេ​គួរតែ​វិល​ត្រលប់ និង​ប្រឈម​នឹង​ផ្លូវច្បាប់​ប្រឆាំងនឹង​ពួកគេ ។ ប្រព័ន្ធយុត្តិធម៌​អាច​ធានា​ពួកគេ​ទទួលបាន​ភាពយុត្តិធម៌​ត្រឹមត្រូវ ។ ប្រសិន​ពួកគេ​ជឿជាក់​ខ្លួនឯង​ពុំមាន​ទោសកំហុស​នោះៗ ពួក​គួរតែ​វិល​ចូល​ស្រុក​ទៅ​» ។​

​គួរ​បញ្ជាក់ថា លោក ថាក់ស៊ីន ដែល​កំពុង​រស់នៅ​ទិ​រទេស​ខ្លួន​ឯ​ក្រៅប្រទេស ចាប់តាំងពី​ឆ្នាំ​២០០៨ មុននេះ បាន​រិះគន់​លោក Prayut និង​រដ្ឋាភិបាល​របស់​គាត់​ផងដែរ ។ ខណៈពេល​ជា​មេទ័ព លោក Prayut នៅក្នុង​ឆ្នាំ​២០១៤ បាន​ដឹកនាំ​ការធ្វើ​រដ្ឋប្រហារ​មួយ ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​ជាប់ឆ្នោត ដែល​ដឹកនាំ​ដោយ​ប្អូនស្រី​របស់លោក គឺ​លោកស្រី យី​ង​ឡាក់ ស៊ីណាវ៉ាត្រា ដែល​ឥលូវ​នេះ ក៏​កំពុង​រស់នៅ​ទិ​រទេស​ខ្លួន​ជាមួយ​លោក​នៅក្នុង​ទីក្រុង​ឡុង​ដ៍​ផងដែរ ។

​លោក Prayut ថ្លែង​នៅ​ព្រលានយន្តហោះ Don Mueang បន្ទាប់​វិលត្រឡប់​ពី​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ចក្រភព​អង់គ្លេស និង​បារាំង កាលពី​ម្សិលមិញ​ថា គាត់​ទទួល «​ស្វាគមន៍​ដ៏​ខ្ពង់ខ្ពស់​» ពី​ទាំង​ភាគី​អង់គ្លេស និង​បារាំង ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ថ្មីៗ​នេះ ៕ ឧ​ត្ត​ម​

spot_img
×