Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទះឃើញ “​មនុស្ស​ភព​ដទៃ​” មាន​ពណ៌​បៃតង នៅពេ​រូ​ (មានវីដេអូ)

spot_img

​បុគ្គលិក ៣​រូប​នៃ​ស្ថានីយ៍​សាំង​មួយ​មាន​ការ​ភ័យ​តក់ស្លុត​យ៉ាងខ្លាំង ពេល​ឃើញ​រូប​សភាវៈ​ពណ៌​បៃតង រូបរាង​ដូច​មនុស្ស កំពុង​ធ្វើ​ចលនា​យ៉ាង​យឺត​ពីមុខ​ពួកគេ ។ ខ្លាច​ផង​ងឿងឆ្ងល់​ផង ពួកគេ​បាន​បោះជំហាន​ចូល​កៀក​ដើម្បី​ប្រើ​ទូរស័ព្ទ​ថត​យក​ហេតុការណ៍​ទាំងនោះ ។​

​ហេតុការណ៍​នេះ​កើតឡើង​នៅ​ចម្ងាយ​ពី​រដ្ឋធានី Lima របស់ពេ​រូ ប្រមាណ ៣០​គីឡូម៉ែត្រ ហើយ​នៅ​វេលា​ម៉ោង ៣​និង​៣០​នាទី ទៀប​ភ្លឺ ។​

​កាមេរ៉ា​សុវត្ថិភាព​ក៏​ថត​បាន​ពី​រូបភាព​នៃ​សភាវៈ​ដែល​អ្នក​ទាំង​៣​ខាងលើ​បាន​ឃើញ ហើយ​ថា​ជា​មនុស្ស​ក្រៅ​ភព ។​

​រូបរាង​វា​ពុំ​ខ្ពស់ មាន​ក្បាល​មូល​ថ្លុំ រាងរៅ​ស្រដៀង​នឹង​មនុស្ស ។ ថ្វីត្បិតតែ​មាន​ទម្រង់​ដូចជា​ដៃ និង​ជើង ប៉ុន្តែ​ចលនា​របស់​វា​ហាក់ដូច​ជា​ប៉ែល​ប៉ោ​ល ហើយ​ជើង​ក៏​ពុំ​បាន​ជាន់​ប៉ះ​លើ​ដី​ដែរ​។​

​ពេល​ឆ្លើយតប​នឹង​កិច្ច​សម្ភាសន៍ លោក Mauricio Moral ក្នុង​ចំណោម​មនុស្ស ៣​នាក់​នោះ​និយាយថា ខ្លួន​មាន​អារម្មណ៍​ហាក់​គាំង​ចលនា “​បេះដូង​ខ្ញុំ​ស្ទើរតែ​មិន​លោត ហើយ​ខ្ញុំ​ក៏​មិន​អាច​បោះជំហាន​ទៅ​មុខ​បាន​” ។ ចំណែក​សាក្សី Oliver Erazo អះអាងថា នោះ​គ្មាន​អ្វី​ក្រៅពី​មនុស្ស​មកពី​ភព​ដទៃ​ឡើយ ។ អ្នក​ទាំង ៣ នៅ​បាន​អះអាង​ថា ៖ សភាវៈ​នេះ​បាន​ត្រូវ​កិនកម្ទេច​បាត់ ដោយ​រថយន្ត​ដឹកទំនិញ​មួយ​គ្រឿង​ដែល​បើកបរ​តាម​ផ្លូវ​នោះ ។​

​គួរកត់សម្គាល់​ថា ពេ​រូ​ឈរ​លំដាប់​ទី ៥ លើ​ពិភពលោក​ចំពោះ​ចំនួន​អ្នក​ដែល​បានឃើញ​ថា​សហោះ​របស់​ម​នុស្ស​ក្រៅ​ភព UFO ឬ​សភាវៈ​មកពី​ភព​ដទៃ ៕ ចន្ទ្រា

spot_img
×