Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មុខសញ្ញា​គ្រឿងញៀន​ចំនួន​២​នាក់​និង​វត្ថុតាង​ត្រូវបាន​បង្ក្រាប​នៅ​ស្រុក​មោងឫស្សី​

spot_img

​បាត់ដំបង ​៖ នគរបាល​ស្រុក​មោង​ឬ​ស្សី​និង​ផែន​ប្រឆាំង​បទល្មើស បានឲ្យដឹងថា មុខសញ្ញា​គ្រឿងញៀន​ចំនួន​០២​នាក់​និង​វត្ថុតាង​ត្រូវបាន​បង្ក្រាប កាលពី​ព្រឹក​ថ្ងៃទី ២៦​ខែ មិថុនា ឆ្នាំ ២០១៨ អនុវត្ត​តាម​មតិ​ដឹកនាំ​របស់​លោក ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ព្រមទាំង​មតិ​ដឹកនាំ​ជំនាញ​របស់​លោក​ឧត្តមសេនីយ៍ត្រី កុយ ហៀ​ង ស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស លោក​វរសេនីយ៍ទោ តាត វី នាយរង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​សហកា​រណ៍​ជាមួយ​កម្លាំង​នគរបាល​ស្រុក​មង​ឬ​ស្សី​បង្ក្រាប​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​មួយ​ករណី​នៅ​ចំណុច​ក្រុមទី​៣ ភូមិ​ព្រៃ​ដំរី ឃុំ​ព្រៃតូច ស្រុក​មោងឬ្សី ខេត្ត​បាត់ដំបង​។​

​នគរបាល បាន ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​៖ ១- ឈ្មោះ សឿន សារ៉ាត់ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​រស់នៅ​ភូមិ ទី​៦ ឃុំ​ស្វាយ​ឃ្លាំង ស្រុក​ក្រូចឆ្នា​ខេត្ត ត្បូងឃ្មុំ ២- ឈ្មោះ​ឡេង តេង​ឡុង ភេទ​ប្រុស អាយុ​៣៤ ឆ្នាំ នៅ​ភូមិ ត្រ​ពាំ​ថ្លឹង សង្កាត់​ចោមចៅ ភ្នំពេញ និង​បាន​ដកហូត​បាន​៖ ១-​រថយន្តឡុច​សីស​RX300. ព៌ណ​ស មួយគ្រឿង ២-​ថ្នាំញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន ( ICE)​ចំនួន​១១​កូន​ថង់​ទម្ងន់​១១២,៩៤​ក្រាម ៣-​ជញ្ជីង​ថ្លឹង​ចំនួន​មួយ ៤-​អាវុធខ្លី​ម៉ាក​រ៉ូឡូ​ចំនួន​១​ដើម និង​គ្រាប់​ចំនួន​១២​គ្រាប់ ៥-​សំភារៈ​ប្រើប្រាស់​មួយចំនួន​។​
​ជន​ស្ស័​យ និង​សម្ភារៈ​ភស្តុតាង​កំពុង​រៀបចំ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ចាត់ការ​តាម​ផ្លូវច្បាប់​៕ ​ដោយ​ ៖ ​កូឡាប

spot_img
×