Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មវិធី​ប្រកួត​បាល់ទាត់ World Cup ថ្ងៃ​ព្រហស្បតិ៍ ២៨​មិថុនា ឆ្នាំ​២០១៨

spot_img

​​គូប្រកួត​៖
(21:00) Japanvs Poland
(21:00) Senegalvs Colombia
(01:00) Englandvs Belgium
(01:00) Panamavs Tunisia

​វិភាគ​គូ​ល្អ​
Japan vs Poland

​ ​
​ក្រុម Poland នឹង​ជួប​ក្រុម​មកពី​អាស៊ី​ជា​លើក​ទី​២​ក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន​នៅ World Cup នេះ​។ ជំនួប​លើកដំបូង​របស់​ពួកគេ​នៅ​ឆ្នាំ​២០០២ ហើយ​ចាញ់​ក្រុម Korea2-0 ។ ក្រុម Poland ធ្លាប់​ជួប​ក្រុម Japan កន្លងមក​ក្នុងជំនួប​មិត្តភាព ដែល​ក្រុម​ជប៉ុន​ឈ្នះ​២-០​។​
​ ​ ​
​ក្នុង​កម្រិត World Cup  ក្រុម Japan រក​ជ័យជម្នះ​១​លើក​ក្នុង​៦​ប្រកួត ហើយ​រកបាន​គ្រាប់​បាល់​ក្នុង​៧​ប្រកួត​ចំណោម​១០​ប្រកួត​ចុងក្រោយ​នៅ World Cup ។​
​ ​
​ក្រុម Poland ចាញ់​២​ប្រកួត ឈ្នះ​២​និង​ស្មើ​២​ក្នុង​៥​ប្រកួត​ចុងក្រោយ ដោយ​រកបាន​១០​គ្រាប់ ប៉ុន្តែ​របូត​ទៅវិញ​៩​គ្រាប់​។​

​ទស្សន​: Japan 2-1 Poland

Senegal vs Colombia

​ ​
​ក្រុម Colombia ហាក់ដូចជា​អស់សង្ឃឹម​ហើយ បន្ទាប់ពី​ចាញ់​ក្រុម Japan 2-1 ក្នុងជំនួប​បើកឆាក​។ វា​កាន់តែ​ធ្វើ​ឲ្យ​ពួកគេ​បារម្ភ​ជាងនេះទៅទៀត​នៅពេល​ជួប​ជាមួយ​ក្រុម Poland  ដោយ​ដឹងថា បើ​ពួកគេ​ភ្លាត់ស្នៀត​ចាញ់​មួយ​ប្រកួត​ទៀត នោះ​ពួកគេ​នឹងត្រូវ​ខ្ទាត​ចេញពី World Cup ។​
​ ​
​ការយក​ឈ្នះ​លើ​ក្រុម Senegal  ប្រាកដ​ណាស់​នឹង​ជំរុញ​ពួកគេ​ឆ្លងទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ ប្រសិនបើ​ក្រុម Japan មិនអាច​យកឈ្នះ​ក្រុម Poland ។ ប្រសិនបើ​លទ្ធផល​ស្មើ​ជាមួយ​ក្រុម​សេ​ណេ​ហ្គា​ល់ កូ​ឡុំ​ប៊ី​ត្រូវ​ចាំ​អ៊ុត​មើលថា ក្រុម​ជប៉ុន​ចាញ់​ប៉ូឡូញ​ឬ​អត់ ប៉ុន្តែ​បើ​ពួកគេ​ចាញ់ Senegal វិញ មានន័យថា អ្វីៗ​ចប់សព្វគ្រប់​ហើយ​។
​ ​
​ក្រុម Senegal កំពុងតែ​មិន​សប្បាយចិត្ត បន្ទាប់ពី​បាត់បង់​ឱកាស​នាំមុខ​ក្រុម​ជប៉ុន​ទាំង​ពីរលើក​។ ក្រុម​ទាំងពីរ​បានបញ្ចប់​ការប្រកួត​ក្នុង​លទ្ធផល​ស្មើ​២-២​។​
​ ​
​ក្រុម Senegal ឈរ​នៅ​លេខ​រៀង​ទី​២​ក្នុង​ពូ​ល ហើយ​ពួកគេ​ដឹងថា ត្រូវតែ​គេច​ឲ្យ​ផុតពី​បរាជ័យ​ក្នុងការ​ប្រកួត​នេះ ដើម្បី​ឡើងទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​។​
​ ​ ​
​ក្រុម Columbia នឹងមាន​ទំនុកចិត្ត​កាន់តែខ្លាំង​ឡើង បន្ទាប់ពី​ឈ្នះ​ក្រុម​ប៉ូ Poland 3-0 កាលពី​ថ្ងៃអាទិត្យ ហើយ​អាច​នឹង​ឡើងទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ ប្រសិនបើ​ឈ្នះ​ការប្រកួត​នេះ ៕

​ទស្សន​: Senegal 1-2 Columbia

England Vs Belgium

​ ​
​ទាំង​ក្រុម England និង Belgium ធ្វើ​បានល្អ​ដូច​ការរំពឹងទុក​រប​ស់​អ្នកគាំទ្រ​។ ពួកគេ​ឈ្នះ​ពីរ​ប្រកួត​លើ​គូប្រកួត ។ ក្រុម England ឈរលើ​ពូ​ល ហើយ​នេះ​ជា​ជំនួប​លើក​ទី​៣​សម្រាប់​ក្រុម​ទាំងពីរ​។​
​ ​
​ជំនួប​នេះ​អាច​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ​ច្រើនជាង ខណៈ​ពួកគេ​សុទ្ធ​តែមាន​ភាព​ប្រយ័ត្នប្រយែង បន្ទាប់ពី​រកបាន​៨​គ្រាប់​និង​របូត​២​គ្រាប់​ដូចគ្នា​។​
​ ​
​ក្រុម England ហាក់ដូចជា​ធ្វើបាន​ល្អ​ក្នុង​ពីរ​ប្រកួត​ដំបូង​របស់ខ្លួន ប៉ុន្តែ​នៅមាន​បញ្ហា​ច្រើន​ទាក់ទិន​ក្រុម England ដែល​បទពិសោធ​តិច​និង​សម្បូរ​កីឡាករ​វ័យក្មេង ។​
​ ​
​ពួកគេ​ឈាន​ជើង​ចូលរួម​ការប្រកួត​នេះ​ដោយ​មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​ក្នុង​១២​ប្រកួត​ចុងក្រោយ ហើយ​ចាញ់​១​ប្រកួត​ក្នុង​១១​ប្រកួត​ចុងក្រោយ​។
​ ​
​ក្រុម Belgium ឈ្នះ​ពីរ​ប្រកួត​ដំបូង​ក្នុង​ពូ​ល ហើយ បានប្រកាស​រួចហើយ​ថា នឹងដាក់​កីឡាករ​ថ្មី​ចូល​លេង​ជាមួយ​ក្រុម England Belgium មាន​កីឡាករ​ឆ្នើមៗ​ច្រើន ។​
​ ​
Belgium មិនដែល​ចាញ់​ទេ​ក្នុង​២១​ប្រកួត​ចុងក្រោយ ប៉ុន្តែ​មិន​ខុសពី​គូប្រជែង​របស់ខ្លួន​ទេ ពួកគេ​មាន​ប្រព័ន្ធ​ការពារ​ទន់ខ្សោយ​ផងដែរ​។ ការប្រកួត​នេះ ពិបាក​ទស្ស​ទាយ​ណាស់ ដោយសារ​មានការ​ផ្លាស់ប្តូរ​កីឡាករ​ច្រើន​ក្នុង​ក្រុម​ជម្រើស​ដំបូង​។ ៕

​ទស្សន​: England 1-1 Belgium


Panama vs Tunisia

​ ​
​នេះ​គឺជា​ការប្រកួត​គ្នា​ដើម្បី​ស្វែងរក​ចំណាត់ថ្នាក់​លេខ​៣​ក្នុង​ពូ​ល ហើយ​លទ្ធផល​នេះ​វា​មិន​ប៉ះពាល់​ដល់​ចំណាត់ថ្នាក់​របស់ FIFA ទេ​។ ក្រុម Tunisia ស្ទើរ​ទទួលបាន​លទ្ធផល​ស្មើ​ក្រុម England ទៅហើយ ប៉ុន្តែ​របូត​១​គ្រាប់​បន្ថែម​នៅ​ចុង​ម៉ោង​។​
​ ​
​បន្ទាប់ពី​ចាញ់​ក្រុម England 2-1 ក្តី​រំពឹង​ស្តារឡើងវិញ​ត្រូវ​រលាយ​ទាំងស្រុង​ទៅវិញ បន្ទាប់ពី​ពួកគេ​បន្ត​ចាញ់​ក្រុម Belgium5-2 ដែល​ធ្វើ​ឲ្យ​ធ្លា​ក់ដោយ​ស្វ័យប្រវត្តិ​។
​ ​
​ក្រុម Panama ទើប​រកបាន​១​គ្រាប់​និង​របូត​៩​គ្រាប់​ក្នុង​ពីរ​ប្រកួត​នៅ​ប្រទេស​រុស្ស៊ី​។ ពួកគេ​លេង​អន់​មែនទែន​នៅ​តង់​ទី​១ អំឡុងពេល​ប្រកួត​ជាមួយ​ក្រុម England  ប៉ុន្តែ​បាន​កែលម្អ​បន្តិច​នៅ​តង់​ទី​២ នៅពេល​ក្រុម England បន្ធូរ​ជើង​ដោយសារ​ដឹងថា ពួកគេ​ឈ្នះ​ការប្រកួត​នេះ ៕ លី​សា​

spot_img
×