Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អំពាវនាវ​ដល់​ព្រះសង្ឃ​និង​លោក អាចារ្យ​ទាំងអស់​ត្រូវ​ទៅ​ចូលរួម​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៦ និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាន​កម្ពុជា ដើម្បី​សុខសន្តិភាព កំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍន៍​របស់​ប្រទេសជាតិ​ទាំង​ពុទ្ធចក្រ​និង​អាណាចក្រ​

spot_img

ស្វាយរៀង ៖ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ខេត្ត​ស្វាយរៀង​បាន ថ្លែង​អំពាវនាវ​ដល់​ព្រះសង្ឃ​និង​លោក​អាចារ្យ​ទាំងអស់​ត្រូវ​ចលនា​ដល់​ប្រជាពលរដ្ឋ​ពុទ្ធ​បរិ​សទ្ទ​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន ក៏​ដូច​ជា​បងប្អូន​ញាតិ​ញោម ឲ្យទៅ​ចូលរួម​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៦ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨ នាពេល​ខាង​មុខ​ឲ្យបាន​គ្រប់​គ្នា និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាន​កម្ពុជា​ដែល​មាន​លេខ​រៀង​ទី​២០ ដើម្បី​សុខសន្តិភាព កំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍន៍​របស់​ប្រទេសជាតិ​។​

​ការ​ថ្លែង​បែប​នេះ​ខណៈ​ដែល​លោកជំទាវ​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​ផ្សព្វផ្សាយ​ខ្លឹមសារ​អនុ​សំ​វច្ឆនៈ​មហាសន្និបាត​មន្ត្រីសង្ឃ​ទូទាំងប្រទេស​លើកទី​២៦ ប្រគេន​ដល់​មន្ត្រី​សង្ឃ ព្រះសង្ឃ​ទូទាំង​ខេត្ត​ស្វាយរៀង នា​រសៀល​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៨​នេះ នៅ​សាលប្រជុំ​ធំ​របស់​សាលាខេត្ត​ស្វាយរៀង​។​

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើរ​សាកសួរ​សុខ​ទុក និង​សេចក្តី​នឹករលឹក​ពី សំណាក់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​អង្គពិធី​ទាំងមូល និង​សូម​ទទួលបាន នូវ​សុខភាព​ល្អ កម្លាំង​ពលំ​មាំមួន ដើម្បី​បំពេញ ការងារ​ឲ្យសម្រេចបាន​នូវ​ជោគជ័យ​គ្រប់ៗ​គ្នា​។

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន​សំអន​បាន​បញ្ជាក់​ថា​កន្ល​ង​មក​រាជរដ្ឋាភិបាល​បាន​យើង​បាន​ដំណើរការ​រួមគ្នា​ដោះស្រាយ​បញ្ហា​ក្នុង​រយៈពេល​កន្លង​ទៅ ដែល​មក​ពេល​នេះ​បងប្អូន​កម្មករ កម្មការិនី អាច​យល់ដឹង​ហើយ​ថា ខ្លួនឯង​ជា​អ្នកទទួលផល​ទេ​។

​លោកជំទាវ​បាន​បន្ថែមថា​ប្រសិនបើ​គ្មាន​សន្តិភាព ក៏​មិន​អាច​មាន​ការអភិវឌ្ឍ​បានទេ​។ ដូច្នេះ​សូម​ព្រះសង្ឃ​គ្រប់​ព្រះអង្គ​លោក​អាចារ្យ បែ​ព្រះ​ភ​ក្រ័ ក្រឡេក​មើល​ប្រទេស​កម្ពុជា​នៃ​អតីតកាល ក្រុមគ្រួសារ​នីមួយៗ​សុទ្ធតែ​មាន​អ្នក​ដែល​បាន​ស្លាប់​ក្នុង​សង្គ្រាម ហើយ​នា​ពេលបច្ចុប្បន្ន​នេះ​យើង​ត្រូវ​រួម​ដំណើរ​ជាមួយគ្នា ដើម្បី​រក្សា​នូវ​សន្តិភាព និង​ការអភិវឌ្ឍ​ឆ្ពោះ​ទៅ​ជា​បន្ត​ទៀត​។​

​លោកជំទាវ​បានបញ្ជាក់​ថា វិធី​ការពារ​សន្តិភាព និង​ដើម្បី​ធានា​ការអភិវឌ្ឍ ធានា​នូវ​មុខរបរ និង​ប្រាក់​ចំណូល​របស់​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ គឺ​ងាយស្រួល​ទេ បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជា​ជន​។​ព្រះសង្ឃ​គ្រប់​អង្គ លោក​អាចារ្យ​គ្រប់រូប ចូលរួម​រក្សា​សន្ដិភាព ដើម្បី​អភិវឌ្ឍន៍ ធ្វើ​ឲ្យ​រោងចក្រ​ក្លាយ​ជា​សហគមន៍​សុខដុមរមនា ធ្វើ​យ៉ាងណា​ត្រូវ​ចូលរួម​ក្នុង​ការរក្សា​សន្ដិភាព ស្ថេរភាព​នយោបាយ ដើម្បី​ធានា​នូវ​ការអភិវឌ្ឍ លើ​គ្រប់​វិស័យ​ទាំង​ផ្នែក​ពុទ្ធចក្រ​និង​អាណាចក្រ​។

​នៅក្នុង​ឱកាស​នោះ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ក៏បាន​ប្រគេន​បច្ច័យ​ក្នុង​កម្មវិធី​ចំនួន​៤​លាន​រៀល ប្រគេន​បច្ច័យ​ដល់​ព្រះសង្ឃ​និង​លោក​អាចារ្យ​ជាង​៧០០​អង្គ​នាក់​ក្នុង​មួយអង្គ​នាក់​ទទួលបាន​ថវិកា​២​ម៉ឺន​រៀល​ផងដែរ ៕ វ៉ៃកូ​

spot_img
×