Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហាម​ក្រុមហ៊ុន​ទទួល​ការដាក់​ប្រព័ន្ធ​លូ​ផ្លូវ​លេខ​១៩៦២​នេះ ដាច់​ខាត់​មិនត្រូវ​យកលុយ​ពី​ប្រជាពលរដ្ឋ​ជា​ថ្នូរ​នៃ​ការភ្ជាប់​បណ្តាញ​លូ​ឡើយ​

spot_img

​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បានសម្រេច​បើក​ការដ្ឋាន​ដាក់លូ​ទំហំ​១​ម៉ែត្រ​កន្លះ ដែលមាន​ប្រវែង​ជាង​៩​គីឡូម៉ែត្រ​នៅ​អម​សងខាង​ផ្លូវ​១៩៦២ ស្ថិតក្នុង​ស​ង្លា​ត់ ក្រាំងធ្នង់ ខណ្ឌ​សែន សុខ ដើម្បី​រំដោះ​ការលិចលង់​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នេះ​។​ ពិធី​នេះ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​១៣ វិច្ឆិកា នៅមុខ​វត្ត​ក្រាំងធ្នង់ ស្ថិតក្នុង​ក្រាំងធ្នង់ ខណ្ឌ​សែន សុខ ក្រោម​អធិបតីភាព​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​និង​អាជ្ញាធរ​ដែនដី ប្រជាពលរដ្ឋ​ចូលរួម​ជាច្រើន​រយ​នាក់​ផងដែរ​។​

​ក្នុង​ឱកាសលោក ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើកឡើងថា យើង​ស្ថាបនា​ផ្លូវ​ល្អ លូ នៅ​រាជធានី​ភ្នំពេញ គឺ​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​បាន​ស្រួល ពិសេស​លំហូរ​ចរាចរ​និង​រំដោះ​ទឹក​ចេញពី​ភូមិដ្ឋាន​របស់​ពួកគាត់​។ លោក​បាន​ស្នើឱ្យ​មន្ទីរ​សាធារណការ​យកចិត្តទុកដាក់​និង​សម្របសម្រួល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​សំដៅ​ធ្វើយ៉ាងណា​អោយ​ការដ្ឋាន​នេះ​ដំណើរការ​ទៅបាន​ជោគជ័យ និង​រួចរាល់​ទៅតាម​អ្វីដែល​គ្រោង​ដែល​បានគ្រោង​ទុក​។​

​ជាងនេះទៅទៀត​លោក​ឃួ​ង ស្រេង ក៏បាន​ណែនាំ​ឱ្យ កម្មករ អ្នកមើលការខុសត្រូវ​ក្រុមហ៊ុន ដែល​ទទួល​ការស្ថាបនា​លូ​នេះ ដាច់​ខាត់​មិនត្រូវ​យកលុយ​ពី​ប្រជាពលរដ្ឋ​ជា​ថ្នូរ​នៃ​ការភ្ជាប់​បណ្តាញ​លូ​ឡើយ ដែល​ទង្វើ​ទាំងនេះ​វា​នឹង​ធ្វើឱ្យប៉ះពាល់​ដល់​រដ្ឋបាល​រាជធានី​ភ្នំពេញ ឃួ​ង ស្រេង បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​,​សង្កាត់ ,​ភូមិ​រួមជាមួយ​មន្ទីរជំនាញ ក៏​ដូច​ក្រុម​ស្ថាបនា​ផ្លូវ ត្រូវធ្វើ​កិច្ចសហការ​ឲ្យ​បានល្អ​ជាមួយ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​អម​សងខាង​ផ្លូវ​លេខ​១៩៦២ និង​សុំ​កិច្ចសហការ​ពី​ប្រជាពលរដ្ឋ​ដែរ​នៅពេល​ក្រុមការងារ​ដាក់​គ្រឿងចក្រ​ទៅ​ឈូសឆាយ កាយ​ដី​ដាក់លូ​មុខ​លំនៅដ្ឋាន​របស់​បងប្អូន​គឺ​សុំ​ការយោគយល់ ព្រោះ​យើង​លំបាក​មួយ​រយះពេល​ខ្លី​តែ​យើង​នឹង​បាន​ងាយស្រួល​រយះពេល​វែង​នៅពេល​ប្រព​ន្ធ័​លូ​ស្ថាបនា​រួច​ធ្វើ​ឲ្យ​ទឹក​លែង​លិច​។​ម្យ៉ាងទៀត​ក្រុមហ៊ុន​មិនត្រូវ​ទៅយក​លុយ​ពី​ប្រជាពលរដ្ឋ​នៅពេល​ភ្ជាប់​ប្រព​ន្ធ័​លូ​ចេញពីផ្ទះ​ប្រជាពលរដ្ឋ​មក​លូ​មេ​នោះដែរ​។​

​លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានអោយដឹងថា រដ្ឋបាល​រាជធានី​ភ្នំពេញ កន្លងមក​បាន​ស្ថាបនា​លូ នៅក្នុង​រាជធានី​ភ្នំពេញ​បាន​ជាង​៤២០​គីឡូម៉ែត្រ និង​បាន​ពង្រីក​ផ្លូវ​បានជា​ច្រើន​ខ្សែ​ផងដែរ ។​ជាក់ស្តែង​សំរាប់​ផ្លូវ​១៩៦២ ស្ថិតក្នុង​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន សុខ​វិញ ដោយ​ផ្លូវ​មាន​លក្ខណៈ​តូច​និង​មិនមាន​បណ្តាញ​លូ ទើប​រដ្ឋបាល​រាជធានី​សម្រេច​ស្ថាបនា​លូ ដាក់​សងខាង​ផ្លូវ​ដែលមាន​ប្រវែង​៩៤០០​ម៉ែត្រ ទំហំ​មួយ​ម៉ែត្រ​កន្លះ ចាប់ពី​វត្ត​អង្គ​ជុំ ដល់​ផ្លូវ​២០១១ ដែល​នេះ​ជា​យុទ្ធសាស្ត្រ​កាត់បន្ថយ​ការលិចលង់​នៅ​តំបន់​នេះ ស្របតាម​អនុសាសន៍​សម្តេច តេ​ជោ​ហ៊ុន សែន​។​

​លោក​បាន​បញ្ជាក់ថា ការដ្ឋាន​នេះ​នឹង ប្រើ​រយះពេល​ចំនួន​៨​ខែ​ក្នុងការ​ស្ថាបនា ហើយ​ក្រោយ​ការស្ថាបនា​រួច វា​នឹង​អាច​រំដោះ​ទឹក​ចេញពី លើផ្លូវ​លេខ ២០១១ ពី​តំបន់​ចំការ​ព្រីង ដោយ​ហូរ​ចូលមក​ប្រឡាយ​ទូល​សំពៅ និង​មួយផ្នែក​ទៀត​ពី​វត្ត​ជុំ ទៅ​ប្រឡាយ​ទូ​សំពៅ ស្រប​ពេលដែល​ស្ថានីយ​ទួល​សំពៅ បាន​ស្ថាបនា​រួច​និង​មាន​កម្លាំង​បូម​ខ្លាំង​ជាង​មុន ។ ទោះបីជា​យ៉ាងណាក្តី លោក​សាំ ពិសិដ្ឋ ក៏បាន​ស្នើ​សុំឱ្យ​ប្រជាពលរដ្ឋ មេត្តា​យោគយល់​និង​ចូល​រួមជាមួយ​ក្រុមការងា​រ​ដើម្បីអោយ​ការដ្ឋាន​នេះ​បានសម្រេច​ជោគជ័យ​៕ ដោយ​៖​កូ​ឡាប​

spot_img
×