Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​ឲ្យ​បុគ្គលិ​កដាំ​ស្រូវ ក្នុង​ការិយាល័យ​ចុងរដូវ​នាំ​ចៅ​មក​ប្រមូល​ផល​ឲ្យ​សប្បាយ​

spot_img

​រស់នៅ​និង​ធ្វើការ​កណ្តាល​ទីក្រុង​ពេញ​មួយឆ្នាំៗ ពោរពេញ​ដោយ​ភាព​អ៊ូអរ ផ្សែង​ធូលី មនុស្ស​យើង​តែ “​ស្រេកឃ្លាន​” បាន​ត្រឡប់​ទៅ​ទីជនបទ ដើម្បី​ស្រូបយក​ខ្យល់អាកាស​បរិសុទ្ធ​ជាមួយនឹង​រុក្ខជាតិ​ពណ៌​បៃតង ទឹកជ្រោះ​ដ៏​ថ្លាឈ្វេង​និង​បរិភោគ​អាហារ​ធម្មជាតិ​ពុំ​មាន​ប្រឡាក់​សារ​ជាតិគីមី ។​

​ហើយ​ប្រហែល​យល់ច្បាស់​ពី​ចិត្តសាស្ត្រ​នេះ​របស់​បុគ្គលិក សម្ព័ន្ធ​ក្រុមហ៊ុន Pasona -​ដែលជា​ក្រុមហ៊ុន​ផ្នែក​ធនធានមនុស្ស​ដ៏​ធំ​បំផុត​មួយ​នៅ​ជប៉ុន បានប្រែក្លាយ​អគារ​ក្រុមហ៊ុន​កម្ពស់ ៩​ជាន់ និង​ទំហំ​ជិត 4.000m² របស់​ខ្លួន​ទៅ​ជា​កន្លែង​គួបផ្សំ​រវាង​ការិយាល័យ និង​កសិដ្ឋាន​ដាំ​ដុះ ។​

​នេះ​អាច​ចាត់ទុក​ជា​ទម្រង់​ដាំ​ដុះ​គួបផ្សំ​ជាមួយ​ការិយាល័យ​ធំ​បំផុត​ប្រទេស​ជប៉ុន ។​

​ពី​ដំបូង​មាន​តែ​ប្រមាណ ២០០​ប្រភេទ​រុក្ខជាតិ បន្លែ ផ្លែឈើ ស្រូវ ។ ប៉ុន្តែ​បច្ចុប្បន្ន បរិមាណ​ដើមឈើ​បាន​ឡើងដល់​ជាង ២៨០​ប្រភេទ ។ ដំណាំ​នៅទីនេះ​សុទ្ធតែ​ដាំ​ដោយ​ផ្ទាល់​ដៃ​បុគ្គលិក​នៅ Pasona ក្រោម​ការណែនាំ​ពី​អ្នកជំនាញ​ការដាំដុះ​កសិកម្ម​នៅ​ជប៉ុន ។​

​ចំពោះ​ដំណាំ​ក្នុងផ្ទះ Pasona បាន​វិនិយោគ​ដំឡើង​ប្រព័ន្ធ​ស្រោចស្រព​ស្វ័យប្រវត្តិ រួម​នឹង​ប្រដាប់​បញ្ជា​អាកាសធាតុ​ឈ្លាសវៃ ត្រួតពិនិត្យ​កម្រិត​សំណើម សីតុណ្ហភាព ខ្យល់ ដើម្បី​តុល្យភាព​តម្រូវការ​រប​ស់បុ​រគ្គ​លិក និង​ដើមឈើ​ក្នុង​ម៉ោង​ធ្វើការ​ក្រៅ​ម៉ោង​នេះ ប្រព័ន្ធ​នេះ​នឹង​សម្រួល​ឲ្យ​ដើមឈើ​មាន​ទិន្នផល​ល្អ​ដោយ​មិន​ឥទ្ធិពល​ដល់​មនុស្ស​គ្រប់គ្នា ។​

​រី​ឯ​ចំពោះ​ដំណាំ​នៅ​ខាងក្រៅ​អគារ តាម​បង្អួច​សុទ្ធតែ​ជា​ប្រភេទ​ផ្កា ផ្លែឈើ​តាម​រដូវ​ពិសេស របស់​ធាតុអាកាស​ជប៉ុន ។​

​ដំណាំ​ទាំងនេះ​រួម​ទាំង​ស្រូវ​ដល់​រដូវ​ប្រមូល​ផល​បុគ្គលិក​អាច​នាំ​កូនចៅ​ខ្លួន​មក​ចូលរួម​ទទួល​ផល​ធ្វើ​ដូច​ជា​កសិករ​នៅ​កណ្តាល​ទីក្រុង រឿង​ដែល​ក្មេងៗ​នៅ​ទីក្រុង​ពុំ​ទាន់​ដែល​ធ្លាប់ធ្វើ ។​

​សាក​គិត​ទៅ​មើល រាល់ថ្ងៃ​ពេល​ទៅ​ធ្វើការ​បាន​ត្រួតពិនិត្យ​មើល​គ្រាប់​ពន្លក​ក្រៅ​កៅអីអង្គុយ រួច​រួមគ្នា​ប្រមូល​ផល​សូម្បី​តែ​ការ​អង្គុយ​ពិភាក្សា​ការងារ​ក៏​មាន​ដើមឈើ​ខៀវស្រងាត់​ទម្លាក់​ផ្លែ​រយីងរយោង ទៅ​ប្រជុំ​មាន​ផ្លែ​ប៉េងប៉ោះ​ទុំ​ក្រហម ឬ​ផ្លែ​ល្ពៅ មូល​រលោង​ព្យួរ​តែលតោល ពី​លើ​ក្បាល ដល់​ម៉ោង​បាយ​បាន​ទទួលទាន​ស្នាដៃ​ដែល​ខ្លួន​ធ្វើ​បាន​ដូច​ជា​សាឡា​ត់ ត្រសក់​… តើ​អ្នក​នឹងមាន​អារម្មណ៍​សប្បាយរីករាយ​ប៉ុណ្ណា​? ៕ លី​សា​

     

spot_img
×