Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដុសធ្មេញ​អាចជួយ​កាត់បន្ថយ​គ្រោះថ្នាក់​កើត​ជំងឺ​បេះដូង​

spot_img

​អ្នក​ស្រាវជ្រាវ​មួយ​ក្រុម​មក​ពី​សកល​វិទ្យាល័យ Colombia University បាន​រកឃើញថា មនុស្ស​ដែល​មាន ជំងឺ​អញ្ចាញធ្មេញ​ងាយ​នឹង​កើត​មាន​ការ​ក្រិន​សរសៃឈាម ដែល​អាច​នាំ​កើតមាន​ជំងឺ​គាំងបេះដូង​បាន​។​

​សមាគម​ទន្ដពេទ្យ​អង់គ្លេស​បាន​និយាយថា ការស្រាវជ្រាវ​បាន​គូសបញ្ជាក់​អំពី​សារសំខាន់ នៃ​ការថែទាំ​ធ្មេញ​។ អ្នកស្រាវជ្រាវ​សកល​វិទ្យាល័យ Colombia បាន​ពិនិត្យ​មើល​ចំនួន​មេរោគ​បាក់តេរី​នៅក្នុង​មាត់​របស់​មនុស្ស ៦៥៧​នាក់ ដែល​មាន​ប្រវត្តិ​គ្រោះថ្នាក់​សរសៃឈាម​នៅក្នុង​ខួរក្បាល ឬក៏​គាំងបេះដូង ។​អ្នកស្រាវជ្រាវ​ក៏បាន​ពិនិត្យមើល កម្រាស់​សរសៃឈាម​ការ៉ូ​ទី​ត ដែល​នាំ​ឈាម​ពី​បេះដូង​ទៅកាន់​ខួរក្បាល ហើយ​ដែល​គេ​ពិនិត្យមើល​ការ ក្រិន​សរសៃឈាម​។ គេ​បាន​រកឃើញថា អ្នក​ដែល​មាន​មេរោគ​បាក់តេរី​ដែល​បង្ក​ឱ្យ​មាន​ជំងឺ​អញ្ចាញ​ធ្មេញ ក៏​មាន​ការកើនឡើង​កម្រាស់​សរសៃឈា​ម​ការ៉ាទីត​ផងដែរ​។​

​ក្រុម​អ្នកស្រាវជ្រាវ​នេះ​ក៏​បាន​រកឃើញ​ផងដែរ​ថា ទំនាក់ទំនង​ជាមួយ​ការ​ក្រិន​សរសៃឈាម​គឺ មាន​តែ​ចំពោះ​បាក់តេរី​ដែល​បង្ក​ជំងឺ​អញ្ចាញធ្មេញ​ប៉ុណ្ណោះ ហើយ​មិន​ទាក់ទង​ដល់​បាក់តេរី​ផ្សេងទៀត នៅ​ក្នុង​មាត់​ទេ​។​
​អ្នកស្រាវជ្រាវ​ពន្យល់ថា បាក់តេរី​នេះ​បម្លាស់​ទី​តាម​ខ្លួន​យើង តាម​រន្ធ​ឈាម ហើយ​ភ្ញោ​ចដ​ល់​ប្រព័ន្ធ​ការពារ​ខ្លួន ដោយ​បង្ក​ឱ្យ​មាន​ការ​រលាក ដែលនាំឱ្យ​មាន​ការ​កំណ​ក​ឈាម​តាម សរសៃ​។ គេ​ក៏​ធ្លាប់​និយាយ​ផងដែរ​អំពី​ទំនាក់ទំនង​រវាង​សុខភាព​ធ្មេញ​និង​សុខភាព​សរសៃឈាម​។​

​វេជ្ជបណ្ឌិត Moise Des Varieus ដែល​ដឹកនាំ​ការស្រាវជ្រាវ​នេះ​បាន​និយាយថា នេះ​គឺជា​ភស្ដុតាង​ផ្ទាល់​បំផុត ដែល​មិន​ធ្លាប់មាន ដែល​ថា​ជំងឺ​អញ្ចាញធ្មេញ​អាច​នាំឱ្យ​គ្រោះថ្នាក់​សរសៃឈាម​ក្នុង​ខួរក្បាល ឬក៏​ជំងឺ​បេះដូង និង​សរសៃឈាម​។ គាត់​បាន​និយាយ​បន្ថែមទៀតថា ដោយសារ​ជំងឺ​អញ្ចាញធ្មេញ​អាច​បង្ការ​និង​ព្យាបាល បាន​។ ដូចនេះ ការថែទាំ​សុខភាព​មាត់​អាចមាន​ឥទ្ធិពល​ដ៏​សំខាន់​ទៅលើ​សុខភាព​បេះដូង​និង​សរសៃឈាម​។​

​លោកស្រី Judy O’sullivan អ្នកនាំពាក្យ​វេជ្ជសាស្ដ្រ​នៃ​មូលនិធិ​បេះដូង​អង់គ្លេស បាន​និយាយថា យើង​ស្វាគមន៍​ចំពោះ​ការសិក្សា​ស្រាវជ្រាវ​នេះ ហើយ​យើង​ជំរុញ​ឱ្យ​ប្រជាជន​រស់នៅ​ដោយ​គិតគូរ​ដល់ បញ្ហា​សុខភាព ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​នាំឱ្យមាន​ជំងឺ​បេះដូង​។ ប្រជាជន​ត្រូវ​ថែរក្សា​សុខភាព​មាត់ និង​អញ្ចាញធ្មេញ ព្រមទាំង​កុំ​ជក់បារី ហើយ​ហាត់ប្រាណ​ឱ្យ​បាន​ជាប់លាប់​និង​បរិភោគ​អាហារ​ឱ្យបាន ត្រឹមត្រូវ​៕

spot_img
×