Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​យុ​ត​ត្តិ​ធ​ម៍​ បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តី​វិជ្ជាជីវៈ​របស់​អាជ្ញាសាលា​ឲ្យមន្ត្រីរាជការ​នៅក្នុង​ខេត្ត​បាន​យល់ដឹង​

spot_img

​​តាកែវ ៖ ខណៈពេលដែល​ក្រសួងយុត្តិធម៌​កំពុងតែ​តាក់តែង​ច្បាប់​អាជ្ញាសាលា មន្ត្រី​ក្រសួង​ក៏បាន​ចាប់ផ្ដើម​ចុះមក​ផ្សព្វផ្សាយ​ពី​វិជ្ជាជីវៈ​មន្ត្រី​អាជ្ញាសាលា​ដល់​មន្ត្រីរាជកា​រ កងកំលាំងប្រដាប់អាវុធ ក៏ដូចជា​មន្ត្រី​អ្នកអនុវត្ត​ន៏​ច្បាប់​នៅក្នុង​ខេត្តតាកែវ ដើម្បី​ឲ្យ​ទទួលបាន​ចំណេះដឹង​កាន់តែ​ច្បាស់លាស់​ពាក់ព័ន្ធ​និង​ការអនុវត្ត​ន៏​តួនាទី ភារកិច្ច​និង​យល់ដឹង​ពីសី​ទ្ធិ​អំណាច​របស់​អាជ្ញាសាលា​។​

ថ្លែង​នៅក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្ដីពី​វិជ្ជាជីវៈ​អាជ្ញាសាលា កាល​ពិ​ថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០១៨ នៅ​សាលប្រជុំ​សណ្ឋាគារ សេ​វិ​ន​ដេ​នេះដែរ ឯកឧត្តម តាន់​ហ៊ាង ដា​វ័​ណ្ណ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អភិវឌ្ឍ​ន៏​វិស័យ​យុត្តិធម៌ បាន​មាន​ប្រសា​ស​ន៏​បន្តថា មន្ត្រី​អាជ្ញាសាលា​មាន​តួនាទី​ជា​អ្នក​ចុះ​អនុវត្ត​ន៏​សាលក្រម​ឬ​សាលដីការ​ស្ថាព​។ កន្លងមក​ដោយសារតែ​ក្រសួង​មិនទាន់​ធ្វើ​ច្បាប់​អាជ្ញាសាលា​នេះ​រួចរាល់ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បានធ្វើ​សេចក្ដីប្រកាស់​មួយ​ស្ដីពី​មន្ត្រី​ទទួលបន្ទុក​កិច្ចការ​អាជ្ញាសាលា ដោយ​កំណត់​ឲ្យ​ព្រះរាជអាជ្ញា​និង​ព្រះរាជអាជ្ញារង​ត្រូវអនុវត្ត​ន៏​ភារកិច្ច​របស់​អាជ្ញាសាលា​នៅក្នុង​ដែន​សមត្ថកិច្ច​សាលាដំបូង​ដែល​ខ្លួន​ស្ថិតនៅក្រោម រហូតដល់​ច្បាប់​ស្ដីពី​អាជ្ញាសាលា​ត្រូវបាន​បង្កើតឡើង​ចេញ​ជា​រូបរាង​និង​ចាប់ផ្ដើម​អនុវត្ត​។​

ឯកឧត្តម​អគ្គនាយក​បាន​មាន​ប្រសា​ស​ន៏​បន្តថា ច្បាប់​ស្ដីពី​អាជ្ញាសាលា​នេះ​មាន​សារៈសំខាន់​ខ្លាំងណាស់ ព្រោះ​មន្ត្រី​អាជ្ញាសាលា​ក្រៅពី​មាន​តួនាទី​ជា​អ្នក​ប​ញ្ចូ​ន​លិ​ខឹ​ត​នានា​របស់​តុលាការ មន្ត្រី​អាជ្ញាសាលា​មាន​តួនាទី​ដ៏​សំខាន់​មួយទៀត​គឺ​ការចុះ​អនុត្ត​ន៏​សាលក្រម​សា្ថ​ពរ ឬ​ចុះ​អនុវត្ត​ន៏​សាលក្រម​ដោយ​បង្ខំ​ដោយ​ធ្វើការ​រិ​ប​អូស​ទ្រព្យសម្បត្តិ​មួយចំនួន​របស់​អ្នកចាញ់​ក្ដី​យក​ធ្វើការ​ដេញថ្លៃ​លក់​ឡាយឡុង​ដើម្បី​យកប្រាក់​ផ្ដល់​សំណង​ដល់​អ្នក​ឈ្នះក្ដី​។​

​សូមបញ្ជាក់​ផងដែរ កន្លងមក​ក្រសួងយុត្តិធម៌​បាន​បណ្ដុះបណ្ដាល​មន្ត្រី​អាជ្ញាសាលា​បាន​មួយចំនួន​មកហើយ​។ ហើយ​មន្ត្រី​អាជ្ញាសាលា​នេះដែរ គឺ​ត្រូវបាន​បណ្ដុះបណ្ដាល​ចេញពី​សាលា​ភូមិន្ទ​អាជ្ញាសាលា​ចំនួន​២៧​នាក់ និង​ត្រូវបាន​បញ្ជូន​ទៅកាន់​ខេត្ត​ចំនួន​៤ គឺ​ខេត្ត​ព្រះសីហនុ បាត់ដំបង សៀមរាប​និង​រាជធានី​ភ្នំពេញ​។ ការបណ្ដុះបណ្ដាល​មន្ត្រី​អាជ្ញាសាលា​គឺជា​កិច្ច​ឆ្លើយតប​ទៅ​និង​ការធ្វើកំណែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ ហើយ​បើ​គ្មានអ្វី​ប្រែប្រួល​ទេ​ច្បាប់​អាជ្ញាសាលា​នេះ​និង​ត្រូវធ្វើ​រូ​ចរាល់​នៅ​ឆ្នាំ​២០១៩ ខាងមុខនេះ​ ៕ តាកែវ​

spot_img
×