Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំជូត ៖ ការងារ គួរ​បង្កើត​ទំនាក់ទំនង​ល្អជា​មួយ​អ្នក​រួម​ការងារ ។ លុយកាក់ ល្អប្រសើរ មានឱកាស​បាន​ឡើង​ប្រាក់ខែ ការងារ​ជំនួញ​ទទួលបាន​លទ្ធផល​គួរ​ជាទី​ពេញចិត្ត ។ មនោសញ្ចេតនា​គួរ​មាន​ពេល​ដើរ​កម្សាន្ត​ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់​ឲ្យ​បាន​ញឹកញាប់ ។​

​ឆ្នាំឆ្លូវ ៖ ការងារ ផ្លូវចិត្ត​មិន​សប្បាយ​ឥទ្ធិពល​ដល់​ការងារ​របស់​អ្នក​ក្នុងថ្ងៃនេះ ។ លុយកាក់ ស្ថិរភាព ពុំ​ប្រឈម​ការខ្វះខាត​អ្វី​ឡើយ ។ មនោសញ្ចេតនា ងាយ​កើតមាន​ទំនាស់ ឈ្លោះប្រកែក​គ្នា​តិចតួច ។​

​ឆ្នាំខាល ៖ ការងារ មិនត្រូវ​អភិរក្ស​ជ្រុល គួ​មាន​ភាពជឿនលឿន​ខ្លះ ទើប​តាម​ទាន់សភាពការណ៍ ។ លុយកាក់ មានឱកាស​កើន​ថែម​ចំណូល ។ មនោសញ្ចេតនា​គួរ​គោរព​ថែរក្សា​មនោសញ្ចេតនា​សព្វថ្ងៃ ។​

​ឆ្នាំថោះ ៖ ការងារ ត្រូវ​ម្ចាស់​ការសម្រេច​កិច្ចការ​ដោយ​ខ្លួនឯង មិនត្រូវ​ពឹងផ្អែក​លើ​អ្នកដទៃ ។ លុយកាក់ កើតមាន​ខ្ទង់ចំណាយ​ក្រៅ​ផែនការ​ច្រើន ។ មនោសញ្ចេតនា​គួរ​ប្រយ័ត្ន​ពាក្យសម្តី​ដែល​ធ្វើ​ឲ្យ​គូស្នេហ៍​អាក់អន់ចិត្ត ។​

​ឆ្នាំរោង ៖ ការងារ គួរ​ប្រមូលផ្តុំ​ធ្វើ​ការងារ​ខ្លួន​ឲ្យ​បានល្អ កុំ​លូកលាន់​រឿង​អ្នកដទៃ ។ លុយកាក់ ស្ថិរភាព ។ មនោសញ្ចេតនា កុំ​ស្តាប់​បា​ក្យ​ពី​ក្រៅ​ធ្វើ​ឲ្យ​ឥទ្ធិពល​ដល់​ទំនាក់ទំនង​ស្នេហា​របស់​អ្នក ។​

​ឆ្នាំម្សាញ់ ៖ ការងារ ល្អប្រសើរ គ្រប់យ៉ាង​ពុំ​ជួប​ការលំបាក​ណាមួយ​ឡើយ ។ លុយកាក់ ថ្ងៃនេះ​អាច​បញ្ចេញ​ប្រាក់​វិនិយោគ​បានល្អ ។ មនោសញ្ចេតនា មានឱកាស​បាន​ជួប​មនុស្ស​ក្នុង​សុ​បិ​ន្ត ។​

​ឆ្នាំមមី ៖ ការងារ អំណោយផល​ល្អ មាន​អ្នក​ជួយ​ជ្រោមជ្រែង​ច្រើន ។ លុយកាក់ អាច​ចាប់​ផ្តើមធ្វើ​ជំនួញ​ក្នុង​ទ្រង់ទ្រាយ​តូច​ល្មម​នឹង​ទទួលបាន​កម្រៃ​ស្មាន​មិន​ដល់ ។ មនោសញ្ចេតនា អ្នកមាន​គូស្រករ​ចូរ​ប្រយ័ត្ន​ក្នុង​ទំនាក់ទំនង​ជាមួយ​ភេទ​ខុសគ្នា ។​

​ឆ្នាំមមែ ៖ ការងារ មិនត្រូវ​លូកដៃ​ក្នុង​រឿង​អ្នកដទៃ​ដើម្បី​បញ្ចៀស​រូបភាព​អាក្រក់​ចំពោះ​ថ្នាក់លើ ។ លុយកាក់ មាន​ទាំង​ព័ត៌មាន​ល្អ និង​អាក្រក់​អំពី​លុយកាក់​។ មនោសញ្ចេតនា កើតមាន​ទំនាស់ ឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំវក ៖ ការងារ រីកចម្រើន ដោយ​ភាព​អំណត់​ព្យាយាម​របស់​អ្នក​ទើប​ទទួលបាន​លទ្ធផល​ខ្ពស់​ដូចនេះ ។ លុយកាក់ មានឱកាស​រកប្រាក់​ច្រើន ត្រូវ​ចេះ​ក្តាប់​យក​ឲ្យ​ទាន់ពេល ។ មនោសញ្ចេតនា ល្អប្រសើរ ។​

​ឆ្នាំរកា ៖ ការងារ​ជា​ថ្ងៃ​ដ៏​ប្រសើរ សម្រាប់​ការចរចា សហការ​ជំនួញ ។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល​ច្រើន ។ មនោសញ្ចេតនា ផ្អែមល្ហែម កក់ក្តៅ ។​

​ឆ្នាំចរ ៖ ការងារ ប្រយ័ត្ន​បញ្ចៀស​កំហុសឆ្គង​ក្នុង​ការងារ ។ លុយកាក់ ជា​ថ្ងៃ​មិនល្អ​សម្រាប់​ការបញ្ចេញ​ទុន​រក​ស៊ិ ។ មនោសញ្ចេតនា ត្រូវ​ចេះ​អត់ឱន អធ្យាស្រ័យ​ចំពោះ​មនុស្ស​ជាទី​ស្រឡាញ់ ទោះបី​មានការ​លើសលស់​ខ្លះ​ក៏ដោយ ។​

​ឆ្នាំកុរ ៖ ការងារ ត្រូវបាន​ថ្នាក់លើ​វាយតម្លៃ​ខ្ពស់ ដោយ​ភាព​ឧស្សាហ៍​ព្យាយាម ម៉ឺងម៉ាត់​ក្នុង​ការងារ​របស់​អ្នក ។ លុយកាក់ មានឱកាស​ឡើង​ប្រាក់ខែ ច្រើន​ចំណូល ។ មនោសញ្ចេតនា រីករាយ សុភមង្គល ៕

spot_img
×