Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិង្ហ​បុរី​រឹតបន្ដឹង​ជនបរទេស​ចូលមក​ស្រុក​ខ្លួន​ដើម្បី​បង្ការ​ជំងឺ​គ្រុន​ស្បែក​លឿង​

spot_img

សិង្ហ​បុរី​បានដាក់​បញ្ចូល​ប្រទេស Sao Paolo, Brazil. Congo, Ethiopia, Paraguay, Brazil, Argentina និង​Peru​ទៅក្នុងបញ្ជី​ប្រទេស​ចំនួន​៤២​នា​ទ្វីបអាហ្វ្រិក​និង​អាមេរិក​ខាងត្បូង​ដែលជា​តំបន់​កំពុង​រាលដាល​ខ្លាំង​ជំងឺ​គ្រុន​ស្បែក​លឿង​។​

​រូប​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ឱ្យ​ពលរដ្ឋ​នៅ​ការ​ប្រេ​ស៊ី​ល​

​តាម​នោះ បណ្ដា​អ្នកដំណើរ រួមទាំង​កូនក្មេង​អាយុ​ពី​១​ឆ្នាំ​ឡើង​ដែល​មកពី​បណ្ដា​ប្រទេស​ទាំងនេះ រួមទាំង​អ្នក​ដែល​បានមក​៦​ថ្ងៃ​មុននេះ ឬ​ត្រូវ​ឆ្លងកាត់​នៅ​អាកាសយានដ្ឋាន​រយៈ​១២​ម៉ោង​ត្រូវតែ​បង្ហាញ​លិខិត​បញ្ជាក់ថា​បាន​ចាក់​វ៉ា​ក់​សាំ​បង្ការ​ជំងឺ​នេះ​ពេល​ចូលមក​សិង្ហ​បុរី​។​

​ក្នុងករណី​ដែល​គ្មាន​លិខិតបញ្ជាក់​ពី​ការចាក់​វ៉ាក់សាំង នោះអាជ្ញាធរ​សិង្ហ​បុរី​នឹងមិន​អនុញ្ញាត​ឱ្យចូល​ប្រទេស​ខ្លួន​ឡើយ ។​ក្រសួងសុខាភិបាល​សិង្ហ​បុរី​បាន​បកស្រាយ​ពន្យល់ថា ពុះ​ទាន់​រកឃើញ​ករណី​ឆ្លង​ជំងឺ​នេះ​ក្ដី ប៉ុន្ដែ​នៅ​សិង្ហ​បុរី​សម្បូរ​ទៅដោយ​មូស​ខ្លា​(​ជា​ភ្នាក់ងារ​ចម្លងជំងឺ​)​ហេតុនេះ​ប្រសិនបើ​ជំងឺ​គ្រុន​ស្បែក​លឿង​ជ្រៀតចូល​បាន វា​នឹង​មានការ​រាតត្បាត​យ៉ាងធ្ងន់ធ្ងរ​បំផុត​។​

​ជំងឺ​គ្រុន​ស្បែក​លឿង​ផ្ដើមចេញពី (Yellow Fever Virus) បង្កឡើង​ដោយ​មូស​ខ្លា (Aedes) គឺជា​ភ្នាក់ងារ​បង្កឱ្យមាន​ការ​រាលដាល​។ អ្នក​កើត​ជំងឺ​នេះ​មាន​អត្រា​ស្លាប់​ដល់​ទៅ​៥០​ភាគរយ​ឯណោះ​៕

សូយន

spot_img
×