Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី​អាមេរិក Donald Trump គាំទ្រ​វិធានការ​រឹតបន្ដឹង​វិនិយោគទុន​មកពី​បរទេស​

spot_img

​នៅ​ថ្ងៃ​២៧​មិថុនា ប្រធានាធិបតី​អាមេរិក​ដូណ​ល់ ត្រាំ ប្រកាសថា លោក​គាំទ្រ​ការ​រឹតបន្ដឹង​ពិនិត្យពិច័យ​លើ​វិនិយោគទុន​បរទេស​ក្នុង​វិស័យ​បច្ចេកវិជ្ជា​សំខាន់ៗ​ក៏ដូចជា​ការនាំចេញ​នូវ​មុខទំនិញ​ទាំងនេះ​។​

​ប្រធានាធិបតី​អាមេរិក Donald Trump

​បន្ទាប់ពី​របាយការណ៍​មួយ​បានលើកឡើង​«​រាល់​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​ទាំងឡាយ​ទាក់ទង​ដល់​បណ្ដា​សកម្មភាព​វិនិយោគទុន​និង​ពាណិជ្ជកម្ម​របស់​ចិន​នៅ​សភា​អាមេរិក លោក​ Trump បានប្រកាសថា ផែនការ​បង្កើន​អំណាច​ដល់​គណៈកម្មាធិកា​របរ​ទេស​នៅ​អាមេរិក​(CFIUS) គឺជា​ដំណោះស្រាយ​ល្អ​បំផុត​ដើម្បី​ការពារ​បច្ចេកវិជ្ជា​សំខាន់ៗ​។​

​ទំនើបកម្ម​ការ​វាយ​វាយតម្លៃ​ហានិភ័យ​នៃ​ការវិនិយោគទុន​បរទេស​(FIRRMA) នឹង​ជួយ​បង្កើន​សមត្ថភាព​ការពារ​ប្រទេស​អាមេរិក​ចំពោះ​ហានិភ័យ​ថ្មីៗ​ទាំងឡាយ​ដែល​កំពុង​កើតឡើង​ពី​វិនិយោគទុន​បរទេស​។ ទន្ទឹម​នោះ ក៏​រក្សាបាន​នូវ​បរិស្ថាន​វិនិយោគ​រឹងមាំ នាំមក​នូវ​ផលប្រយោជន៍​ដល់​ខឿនសេដ្ឋកិច្ច​និង​ពលរដ្ឋ​ក្នុងប្រទេស​។​លោក​ត្រាំ​សង្កត់ធ្ងន់ថា​ប្រសិនបើ​រដ្ឋសភា​ពុំ​អនុម័ត​បាន​ក្រឹត្យច្បាប់​ខ្លាំង​មួយ​គ្រប់គ្រាន់​សម្រាប់​ការពារ​បច្ចេកវិជ្ជា​និង​កម្មសិទ្ធិបញ្ញា​អាមេរិក​នោះ​លោក​នឹងមាន​«​សកម្មភាព​»​ភ្លាម​៕

សូយន

spot_img
×