Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​NASA ​រកឃើញ​ខ្សាច់​ពណ៌​ខៀវ​លើ​ភព​ក្រហម​

spot_img

​ភព​ព្រះ​អង្គារ​ត្រូវបាន​ប្រសិទ្ធ​នាម​ថា​ភព​ក្រហម ប៉ុន្ដែ​ថ្មី​នេះ​អ្នកវិទ្យាសាស្ដ្រ​ណា​សា​អា​មេរិក​បាន​រកឃើញ​បន្ថែម​នូវ​ពណ៌​មួយ​ទៀត​នៅ​«​ពិភព​ក្រហម​»។

ភាព​ពី​គំនរ​ខ្សាច់​ខៀវ​ដ៏​សន្ធឹកសន្ធាប់​ដែល​នាវា​ស្រាវជ្រាវ​ថត​បាន​

​តាម​កាសែត​The Su យាន​ស្រាវជ្រាវ​«​តារាវិថី​ស៊ើបការណ៍​ភព​ព្រះ​អង្គារ​»​ហៅ​កាត់​(MRO) របស់​ណា​សាបាន​ចាប់ បាន​នូវ​រូបភាព​តែមួយ​គ្មាន​ពីរ​របស់​ភព​នេះ​។ ជាក់ស្ដែង​កាមេរ៉ា HiRISE​របស់​MRO បាន​រកឃើញ​ពំនូក​ខ្សាច់​ពណ៌​ខៀវ​មាន​រាង​ដូច​អណ្ដើក​ដ៏​ធំ​សម្បើម​មួយ​។​

​តាម​ណា​សា ពុំនូក​ខ្សាច់​ខៀវ​ដ៏​អាថ៌កំបាំង​ថ្មី​នេះ​ត្រូវបាន​រកឃើញ​នៅ​តំបន់​Lyot Crater​។​ពួក​អ្នកស្រាវជ្រាវ​ ​ឱ្យដឹងថា ពុំនូក​ខ្សាច់​ខៀវ​មាន​សមាសភាព​ខុសប្លែក​ពី​ពុំនូក​ខ្សាច់​ជុំវិញ​នោះ​។​

​នាវា​ស្រាវជ្រាវ​MRO ត្រូវបាន​បា​ញ់​បង្ហោះ​ទៅ​អវកាស​ពី​ឆ្នាំ​២០០៥ ហើ់យ​កំពុង​អនុវត្ត​ភារកិច្ច​ស្រាវជ្រាវ​នេះ​ពី​ប្រវត្តិ​របស់​ទឹក នៅលើ​ភព​ព្រះ​អង្គារ​។​បច្ចុប្បន្ននេះ​ណា​សា​កំពុងមាន​ផែនការ​បញ្ជូន​ឧទ្ធម្ភាគចក្រ​គ្មាន​អ្នកបើកបរ​មួយ​ទៅកាន់​ភ​ព្រះ​អ​​ង្គា​រ បំណង​ស្វែងយល់​បន្ថែម​អំពី​«​អ្នកជិតខាង​»​នៃ​ភពផែនដី​យើង​៕

សូយន

spot_img
×