Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុក្រឹត្យ ស្ដីពី ចំណាត់​ថ្នាក់​សំណង់ និង​គោលដៅ ដែល​តម្រូវឲ្យ​មាន​ប្លង់​ប្រព័ន្ធ​បង្ការ និង​ពន្លត់​អគ្គិភ័យ​

spot_img

​ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ចេញ​អនុក្រឹត្យ ស្ដីពីចំណាត់​ថ្នាក់​សំណង់ និង​គោលដៅ ដែល​តម្រូវឲ្យ​មាន​ប្លង់​ប្រព័ន្ធ​បង្ការ និង​ពន្លត់​អគ្គិភ័យ​។​

​សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា អនុក្រឹត្យ​នេះ មាន​គោលបំណង​កំណត់​អំពី ចំណាត់​ថ្នាក់​សំណង់ និង​គោលដៅ ដែល​តម្រូវឲ្យ​មាន​ប្លង់​ប្រព័ន្ធ​បង្ការ និង​ពន្លត់​អគ្គិភ័យ ដើម្បី​ការពារ​ទប់ស្កាត់​គ្រោះថ្នាក់​អគ្គិភ័យ​។​

​អនុក្រឹត្យ​នេះ មាន​គោលដៅ​កំណត់ អំពី​សមត្ថកិច្ច​គ្រប់គ្រង ត្រួតពិនិត្យ​លើ​ប្លង់​ប្រព័ន្ធ​បង្ការ និង​ពន្លត់​អគ្គិភ័យ នៃ​សំណង់ និង​គោលដៅ ដើម្បី​បង្ការ និង​ការពារ​អាយុជីវិត ទ្រព្យសម្បត្ដិ បរិស្ថាន សន្ដិសុខ សណ្ដាប់ធ្នាប់ សាធារណៈ និង​សុវត្ថិភាព​សង្គម​ពី​គ្រោះថ្នាក់​អគ្គិភ័យ​។ មាន​គោលដៅ កំណត់​អំពី​ចំណាត់​ថ្នាក់​សំណង់ និង​គោលដៅ​ដែល​តម្រូវឲ្យ​មាន​ប្លង់​ប្រព័ន្ធ​បង្ការ និង​ពន្លត់​អគ្គីភ័យ ដើម្បី​ការពារ​ទប់ស្កាត់​គ្រោះថ្នាក់​អគ្គិភ័យ​។ ម្ចាស់​សំណង់ ឬ​ម្ចាស់​គោលដៅ ត្រូវមាន​គំនូរ​ប្លង់​ប្រព័ន្ធ​បង្ការ និង​ពន្លត់​អគ្គិភ័យ និង​មាន​ការបញ្ជាក់​ទទួលស្គាល់​ពី​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ឬ​ស្នងការដ្ឋាន​នគរបាល​រាជធានី ខេត្ត មុន​ដំណើរការ​សាងសង់ និង​គូរ​ដោយ​អ្នកជំនាញ មាន​វិជ្ជាជីវៈ និង​មាន​ទទួលស្គាល់​ដោយ​ស្ថាប័ន​មាន​សមត្ថកិច្ច​ ៕ ដោយ​៖​កូឡាប​

spot_img
×