Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ ជាង​៥០.០០០​នាក់ និង​មក​ពី​មី​យ៉ាន់​ម៉ា ចិន និង​សឹង្ហ​បុរី ត្រូវបាន គ​.​ជ​.​ប​ទទួលស្គាល់​

spot_img

​ភ្នំពេញ​៖ បើ​យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅ​ថ្ងៃ​២៧ ខែមិថុនា ឆ្នាំ​២០១៨​នេះ​បាន​បញ្ជាក់ថា អ្នកសង្កេតការណ៍​ជាតិ​ជាង​៥០.០០០​នាក់ និង​អ្នកសង្កេតការណ៍​អន្តរជាតិ មកពី​ប្រទេស​មី​យ៉ាន់​ម៉ា ចិន និង​សឹង្ហ​បុរី ត្រូវបាន​ទទួលស្គាល់​ដោយ​គ​.​ជ​.​ប​។​

​គិត​ត្រឹម​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៨ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​សម្រេច​ទទួលស្គាល់ ជា​ផ្លូវការ អនុញ្ញាត​ឱ្យ​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ នៃ​សមាគមន៍ អង្គការ​មិនមែន​រដ្ឋាភិបាល ប្រមាណ​ជាង​៥០.០០០​នាក់ មកពី​៨២ ស្ថាប័ន ក្នុងនោះ មាន​អ្នក​សង្គេតការណ៍​អន្តរជា​តិ មកពី​ប្រទេស​មី​យ៉ាន់​ម៉ា ចិន និង​សឹង្ហ​បុរី​។ ទន្ទឹមនឹងនោះ គ​.​ជ​.​ប ក៏​បាន​និង​កំពុង​ពិនិត្យ​លើ​ពាក្យ ស្នើ​សុំ​របស់​អ្នក​សង្គេតការណ៍​ជាតិ និង​អន្តរជាតិ នៃ​សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល ប្រមាណ​ជាង​៨០០​នាក់​បន្ថែមទៀត ដើម្បី​ចូលរួម​ឃ្លាំមើល ដំណើរការ​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃ​អាទិត្យ ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ នាពេលខាងមុខ​។ គ​.​ជ​.​ប នឹង​បញ្ចប់​ការដាក់ និង​ការទទួល​ពាក្យ​សុំ​ចុះ​ឈ្មោះ​អ្នកសង្កេតការណ៍​ជាតិ នៅ​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៨ (១០​ថ្ងៃ​មុន​ថ្ងៃ​បោះឆ្នោត​) ហើយ​អ្នកសង្កេតការណ៍​អន្តរជាតិ បញ្ចប់​នៅ​ថ្ងៃទី​២៥​ខែកក្កដា​ឆ្នាំ​២០១៨ (៣​ថ្ងៃ មុន​ថ្ងៃ​បោះឆ្នោត​)​។

សូមជម្រាបថា សមាជិក​ក្រុមប្រឹក្សា​ឃុំ សង្កាត់ បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត មេភូមិ ជំនួយការ​ភូមិ និង​កម្លាំង ប្រដាប់អាវុធ មិន​ត្រូវបាន​អនុញ្ញាត​ឲ្យធ្វើ​ជា​អ្នក​សង្កេតការណ៍ ដើម្បី​សង្កេតមើល​ដំណើរការ​នៃ​ការបោះឆ្នោត និង​ការរាប់​សន្លឹកឆ្នោត​ទេ​៕ ​ដោយ​៖​កូឡាប​

spot_img
×