Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងមហាផ្ទៃ តែងតែ​យកចិត្តទុកដាក់​ជំរុញ និង​លើកទឹកចិត្ត​ដល់​វិស័យ​សន្តិសុខ​ឯកជន​

spot_img

​ភ្នំពេញ​៖ ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​សន្ដិសុខ​ឯកជន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ក្រសួងមហាផ្ទៃ បានបញ្ជាក់​ថា ក្រសួងមហាផ្ទៃ តែងតែ​យកចិត្តទុកដាក់​ជំរុញ និង​លើកទឹកចិត្ត​ដល់​វិស័យ​សន្តិសុខ​ឯកជន នៅក្នុង​ប្រទេស​កម្ពុជា ឲ្យទទួល​បាន​ទំនុកចិត្ត​ក្នុង​ការប្រកប​អាជីវកម្ម​របស់​ខ្លួន ដោយ​សុខ​ស្ថិរភាព និង​និត្យានុកូលភាព​។​

​លោក​ឧត្តមសេនីយ៍ឯក លឹម សុខា​រស្មី ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​សន្ដិសុខ​ឯកជន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ក្រសួងមហាផ្ទៃ នៅ​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៨​នេះ ក្នុងឱកាស​អញ្ជើញ​បើក​វគ្គ​បំប៉ន​ជំនាញ​ភ្នាក់ងារ​សន្ដិសុខ​ឯកជន លើក​ទី​៥ ដែល​មាន​ការចូលរួម​ពី តំណាង​ក្រុមហ៊ុន​សន្តិសុខ​ឯក ជិត​២០០​នាក់ បាន​ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​បង្កើត នាយកដ្ឋាន​គ្រប់គ្រង​សន្តិសុខ​ឯកជន កាលពី​ឆ្នាំ​២០១៦​កន្លងទៅនេះ គឺ​ដើម្បី​គ្រប់គ្រង គាំពារ​សហការ និង​ផ្តល់​និត្យានុកូលភាពដ​ល់​ក្រុមហ៊ុន​ផ្តល់​សេវា សន្តិសុខ​ឯកជន និង​សហគ្រាស​គ្រឹះស្ថាន ដែល​ប្រើប្រាស់​សន្តិសុខ​ឯកជន​ទូទាំង​ប្រទេស​កម្ពុជា​។​

​ជាមួយគ្នា​នោះ លោក​ឧត្តមសេនីយ៍ លឹម សុខា​រស្មី ក៏​បាន​គូសបញ្ជាក់ថា ភ្នាក់ងារ​សន្ដិសុខ​ឯកជន ទទួល​បៀវត្ស​ពី​ក្រុមហ៊ុន​ឯកជន តែ​ពួកគេ​មាន​កាតព្វកិច្ច​ជា​ពលរដ្ឋ​ល្អ ដែល​មាន​តួនាទី​មិន​ត្រឹមតែ​ជា​អ្នកការពារ​ទ្រព្យសម្បត្តិ​ឯកជន ឬ​សហគ្រាស គ្រឹះស្ថាន​ឯកជន​ប៉ុណ្ណោះ​ទេ តែ​ក៏​មាន​កាតព្វកិច្ច​ជួយ​ការពារ​ទ្រព្យសម្បត្តិ​សាធារណៈ សណ្ដាប់ធ្នាប់​សង្គម​ផងដែរ​។​

​លោក​ឧត្តមសេនីយ៍ឯក លឹម សុខា​រស្មី បាន​ណែនាំ និង​ជំរុញ​ឲ្យ​បណ្ដា​ក្រុមហ៊ុន​សន្ដិសុខ​ឯកជន​ទាំងអស់ គួរតែ​បញ្ជូន​ភ្នាក់ងារ​របស់​ខ្លួន ឲ្យមក​ចូលរួម​ក្នុង​វគ្គ​បណ្ដុះ​បណ្ដាល​បំប៉ន​ជំនាញ​ភ្នាក់ងារ​សន្តិសុខ​ឯកជន ដើម្បីឲ្យ​ភ្នាក់ងា​ររបស់​ខ្លួនទ​ទួលបាន​នូវ​បទពិសោ​ធន៍ និង​ចំណេះ​ផ្សេងៗ ដើម្បី​បង្កើន​សមត្ថកិច្ច​បន្ថែម​ទៀត​។​

​លោក​ឧត្តមសេនីយ៍ឯក បាន​អំពាវនាវ​គ្រប់​បណ្ដា ក្រុមហ៊ុន​សន្ដិសុខ​ឯកជន​ទាំងអស់ ដែល​បាន​ដក​យក​អត្ដ​សញ្ញាណ​ប័ណ្ណ​បុគ្គលិក ពេល​ចូល​ធ្វើការ ត្រូវ​ប្រគល់​ជូន​បុគ្គលិក​វិញ​សិន ដើម្បី​ឲ្យ​បុគ្គលិក​អាចយក​អត្ដសញ្ញាណប័ណ្ណ ទៅ​ប្រើប្រាស់​ចូលរួម​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ នៅ​ចុងខែ​កក្កដា​ខាងមុខនេះ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×