Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រាប់​ពី​សិទ្ធិ និង​បំរាម​សម្រាប់​បក្សនយោបាយ បេក្ខជន និង​ភ្នាក់ងារ​គណបក្ស​

spot_img

​ភ្នំពេញ ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន ការយល់ដឹង​ពី​សិទ្ធិ និង​បម្រាម​សម្រាប់​​គណបក្ស​នយោបាយ បេក្ខជន និង​ភ្នាក់ងារ​គណបក្ស ពាក់ព័ន្ធ​នឹង​ការចង្អុលបង្ហាញ​ពី​សិទ្ធិ និង​បំរាម​សម្រាប់​គណបក្ស​នយោបាយ បេក្ខជន និង​ភ្នាក់ងារ​គណបក្សនយោបាយ​នី​មួយៗ ក្នុងពេល​ដំណើ​ការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦។​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានអនុម័ត​ក្រមសីលធម៌ សម្រាប់​គណបក្ស​នយោបាយ បេក្ខជន និង​ភ្នាក់ងារ​គណបក្សនយោបាយ អនុវត្តន៍​ក្នុង​ដំណើ​ការបោះឆ្នោត តាម​សិទ្ធិ និង​ភារកិច្ច​របស់​ខ្លួន​តាម​ការកំណត់​នៃ​ច្បាប់ ។ ក្រមសីលធម៌​នេះ បាន​សម្រេច​ដាក់ឲ្យ​ប្រើប្រាស់​កាលពី​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៦ ហើយ​បាន​កំណត់​អំពី​សិទ្ធិ និង​បម្រាម​ចំពោះ​គណបក្ស​នយោបាយ បេក្ខជន និង​ភ្នាក់ងារ​គណបក្សនយោបាយ ដែល​បាន​ដកស្រង់​ពី​ច្បាប់ បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦​ ៕  ​ដោយ​៖​កូឡាប​

spot_img
×