Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រដ្ឋមន្ត្រី​មហាផ្ទៃ និយាយពី​ស្នាដៃ សមត្ថកិច្ច បង្ក្រាប​គ្រឿងញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន​គ្រី​ស្តាល់ ចំនួន​១២០​គីឡូក្រាម​

spot_img

​ភ្នំពេញ​៖ បន្ទាប់​ពី​មន្ត្រី​ប៉ុស្តិ៍​នគរបាល​ច្រកទ្វា​ព្រំដែន​អន្តរជា​តិ​ត្រពាំង​ក្រៀល បង្ក្រាប​ករណី​ដឹកជញ្ជូន​គ្រឿងញៀន​ដ៏​ធំ​មួយ ប្រភេទ​មេតំ​ហ្វេ​តា​មីន​គ្រី​ស្តាល់ ហៅ​ម៉ា​ទឹកកក ចំនួន​១២០​គីឡូក្រាម​រួចមក ក្រសួងមហាផ្ទៃ ដែលមាន​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ជា​រដ្ឋមន្ត្រី បាន​ចេញ​លិខិត​សម្តែង​នូវ​ការកោតសរសើរ ជូន​ចំពោះ​នាយ នាយរង មន្ត្រី​ប៉ុស្តិ៍​នគរបាល​ច្រកទ្វា​ព្រំដែន​អន្តរជាតិ​ត្រពាំង​ក្រៀល ដែល​មាន​ស្នាដៃ​បង្ក្រាប​គ្រឿងញៀន​មួយ​ករណី​នេះ​។ ការបង្ក្រាប បាន​ធ្វើឡើង កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៨ ដោយ​បាន​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​៣ នាក់ នៅ​ចំណុច​ច្រក​ព្រំដែន​អន្តរជាតិ​ត្រពាំង​ក្រៀល (​ព្រំដែន​កម្ពុជា​ឡាវ​) នៃ​ខេត្ត​ស្ទឹងត្រែង​។​

​សម្តេច​ក្រឡាហោម បាន​បន្ថែមថា ការបង្ក្រាប​បាន​គ្រឿងញៀន​ទាំងអស់នេះ គឺ​បាន​រួមចំណែក​ទប់ស្កាត់​ការបង្ក​គ្រោះថ្នាក់ ដល់​ប្រជាពលរដ្ឋ របស់​យើង ដែល​លួចលាក់​ប្រើប្រាស់​គ្រឿងញៀន ។

ការបង្ក្រាប​នេះ បាន​ធ្វើឡើង​ដោយ​មន្ត្រី​ប៉ុស្តិ៍​នគរបាល​ច្រកទ្វា​ព្រំដែន​អន្តរជា​តិ​ត្រពាំង​ក្រៀល សហការ​ជាមួយ​តំណាង​ស្នាក់ការ​ច្រកទ្វារ តំណាង​អង្គភាព​គយ​និង​រដ្ឋាករ និង​តំណាង​អង្គភាព​ប្រឆាំង​គ្រឿងញៀន ដើម្បី​ប្រគល់​ជច​ន​សង្ស័យ​ទាំង​បី​នាក់ រួម​ទាំង​វត្ថុតាង​គ្រឿងញៀន​ចំនួន​១២០​គីឡូក្រាម ទៅ​អង្គភាព​ប្រឆាំង​គ្រឿងញៀន ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×