Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមិថុនា ធ្វើការ​ពង្វាង​ចរាច​រណ៍ ចេញ​-​ចូល​រាជធានី​ភ្នំពេញ ត្រង់​រង្វង់​មូល​ចោមចៅ​

spot_img

​ភ្នំពេញ ​៖ ​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៨​នេះ បាន​ចេញ​សេចក្ដីជូនដំណឹង​ឲ្យ​ប្រជាពលរដ្ឋ​ពង្វាង​ចរាចរណ៍​ចេញ​-​ចូល រាជធានី​ភ្នំពេញ ត្រង់​ចំណុច​រង្វង់​មូល​ចោមចៅ​​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី ដែល​នឹងធ្វើ ឡើង​នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា​ឆ្នាំ​២០១៨​នេះ​ ​ក្រោម​អធិបតីភាព​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា​។ ចំណែក​នៅ​រសៀល​ថ្ងៃ​ទី​២៨ ​ខែ​មិថុនា​នេះ​ ​សាលា​រាជធានី​ភ្នំពេញ នឹង​ធ្វើ​ពិធី​ក្រុង​ពាលី ក្រោម​អធិបតី​លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​​អម ដោយ​មន្ត្រី​ពាក់ព័ន្ធ​ចូលរួម​ផង​ដែរ​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជម្រាប​ដល់​ម្ចាស់​រថយន្ដ​ដឹកទំនិញ​គ្រប់​ប្រភេទ​និង​ម្ចាស់​រថយន្ដ​ដឹក​អ្នកដំណើរ​​ដែល​ត្រូវ​ចរាចរណ៍​ចេញ​-​ចូល​រាជធានី​ភ្នំពេញ ឆ្លងកាត់​ទីតាំង​រង្វង់​មូល​ចោមចៅ ត្រូវ​ពង្វាង​ចរាច​រណ៍ លើ​កំណាត់​ផ្លូវជាតិ​លេខ ៣ ​ផ្លូវជាតិ​លេខ​៤ ផ្លូវវេង​ស្រេង និង​មហាវិថី​សហព័ន្ធរុស្ស៊ី រួមមាន​៖ ​ចំពោះ​រថយន្ដ​ចរាចរណ៍​មកពី​ទិស​ខាងលិច តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ចូល​រាជធានី​ភ្នំពេញ​ ​ត្រូវ​ធ្វើដំណើរ​តាម​ផ្លូវ​ពង្វាង​ទៅតាម​ផ្លូវបែក​ចាន បត់​ស្ដាំ​ទៅ​ទិស​ខាងត្បូង ឬ​ផ្លូវ​កប់​ស្រូវ បត់​ឆ្វេង​ទៅ​ទិស​ខាងជើង​។​ ​ចំពោះ​រថយន្ដ​ចរាច​រណ៍ មក​ពី​ផ្លូវជាតិ​លេខ​៣ ចូល​រាជធានី ត្រូវ​ធ្វើដំណើរ​តាម​ផ្លូវ​ព​ង្វាង បត់​ស្ដាំ​ទៅ​តាម​ផ្លូវ​ព្រៃ​ស មុខ​វត្ត​ស្លែង​ ​ឬ​ទៅ​តាម​ផ្លូវ​ទួល​ពង្រ បត់​ស្ដាំ​តាមផ្លូវ​៣០​ម៉ែត្រ ឆ្ពោះ​ទៅ​ផ្លូវ​ចោមចៅ​។​ ​ចំពោះ​រថយន្ដ​ធ្វើ​ចរាចរណ៍​តាមផ្លូវ​ចោមចៅ ចេញ​ក្រៅ​រាជធានី ទៅ​ផ្លូវ​ជាតិ​លេខ​៣ ត្រូវ​ធ្វើដំណើរ​តាម​ផ្លូវ​ទួល​ពង្រ​​បត់​ឆ្វេង​ត្រង់​ចំណុច​ស្ដុប​។ ​ចំពោះ​ចរាចរណ៍​ពី​ផ្លូវ​ចោមចៅ ឆ្ពោះ​ទៅ​ផ្លូវ​ជាតិ​លេខ​៤ អនុញ្ញាឲ្យ​ចរាចរ​ធម្មតា​។​

​សូមបញ្ជាក់​ថា ការសាងសង់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​រង្វង់​មូល​ចោមចៅ​ខាងលើនេះ នឹង​ប្រើពេល​ប្រមាណ​៣០​ខែ​​ដើម្បី​បញ្ចប់​ឲ្យបាន​រួចរាល់​។​

​ក្រៅ​តែ​ពី​ការសាងសង់​ស្ពាន​អាកាស​ខាងលើ បច្ចុប្បន្ន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ ​ក៏​បាន​កំពុង​ជួលជុល សាងសង់​ពង្រីក​ផ្លូវជាតិ​លេខ​៤ ឲ្យមាន​ទំហំ​កាន់តែ​ធំ​ឡើងៗ ដោយ​មាន​ការ​ចាក់​បេតុង​ ​និង​អ៊ុត​កៅស៊ូ​ពង្រីក​ផ្លូវ​កាន់តែ​ធំ​ទូលាយ សម្រួល​ដល់​ការធ្វើដំណើរ​ទៅមក និង​ដាក់​លូបង្ហូរទឹក​ចេញ​កុំឲ្យ​ភ្លៀង​លិច​​ផ្លូវ​ដូច​ឆ្នាំ​កន្លងៗ​មកទៀត​៕ ដោយ ៖ កូឡាប

  

spot_img
×