Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រួម​គ្នា​ទុកដាក់​និង​ប្រមូល​ថង់ប្លាស្ទិក​ឲ្យបាន​ត្រឹមត្រូវ នៅតាម​ទីសាធារណៈ​ផ្សេងៗ ជាពិសេស​នៅ​តំបន់​មាត់សមុទ្រ​

spot_img

​លោក អេ​រីច សូល​ហេម (Erik Solheim) នាយក​ប្រតិបត្តិ នៃ​អង្គការ​កម្មវិធី​បរិស្ថាន​សហប្រជាជាតិ​(UNEP) ផ្តល់​អនុសាសន៍​គោលដៅ​៣​សំខាន់ ដើម្បី​និរន្តរភាព​បរិស្ថាន ដល់​សាស្ត្រាចារ្យ និង​និស្សិត​នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង តាមរយៈ​បាឋ​កថា​ស្តី​ពី​យុវជន​និង​ការរស់នៅ​ដោយ​មេត្រី​បរិស្ថាន ។​

​លោក​នាយក​ប្រតិបត្តិ នៃ​អង្គការ​កម្មវិធី​បរិស្ថាន​សហប្រជាជាតិ មានប្រសាសន៍ថា ថង់ប្លាស្ទិក​មាន​ផលប៉ះពាល់ រយៈពេល​យូរ​ទៅ​ដល់​បរិស្ថាន និង​សុខភាព​មនុស្ស ដូច្នេះ​យើង​គ្រប់​គ្នា​ចាំបាច់​មាន​វិធានការ​ក្នុង​ការប្រមូល ដើម្បី​យក​មក​ធ្វើ​ការកែច្នៃ​សម្រាប់​ប្រើប្រាស់​ឡើងវិញ​។ ជួយ​ធ្វើ​ការផ្សព្វផ្សាយ​ឱ្យ​បាន​ជ្រួតជ្រាប​ទៅដល់​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់ រួម​គ្នា​ទុកដាក់​និង​ប្រមូល​ថង់ប្លាស្ទិក​ឲ្យបាន​ត្រឹមត្រូវ នៅតាម​ទីសាធារណៈ​ផ្សេងៗ ជាពិសេស​នៅ​តំបន់​មាត់សមុទ្រ ដែល​ជា​ទី​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ជាងនេះទៅទៀត​ការបង្កើត និង​ការអុវត្ត​ច្បាប់​គឺ​ត្រូវ​ធ្វើឱ្យ​មាន​ប្រសិទ្ឋភាព​ដោយ​ផ្តើមចេញ​ពី​យើង​ទាំងអស់គ្នា ដែល​រាជរដ្ឋាភិបាល​បានកំណត់ ដូចជា​នៅ​តាម​ផ្សារ​ទំនើប​នានា ។​

​លោក​បន្តថា ៖ ការការពារ​ធនធាន​ធម្មជាតិ និង​អភិរក្ស​ជីវៈចម្រុះ គឺ​ចាំបាច់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​បែប​ទំនើប ជាមួយនឹង​អេកូ​ទេសចរណ៍​ដែល​មិន​ផ្តល់​ផលប៉ះពាល់​ទៅ​ដល់​បរិស្ថាន ក្នុងនោះ​កសិផល​គឺ​ត្រូវ​ប្រកបដោយ​ភាព​វ័យឆ្លាត និង​និរន្ត​ភាព​ទីក្រុង ដោយ​ប្រែក្លាយ​ពី​ការប្រើប្រាស់ និង​ការដឹកជញ្ជូន​ដោយ​ប្រើ​ថាមពល​អគ្គីសនី កាត់បន្ថយ​ប្រើប្រាស់​ប្រេង​ឥន្ឋនៈ​ដែល​បំពុល​ដល់​បរិស្ថាន មនុស្ស សត្វ និង​ជីវៈចម្រុះ ។​

​ដោយឡែក ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព មានដូចជា​ក្នុង​ការបង្កើតឡើង​នូវ​រោងចក្រ សហគ្រាស សំណង់​អាគារ ដែល​បាន​បង្ហូរ និង​បញ្ចេញ​នូវ​សារធាតុ​គីមី​ពុល និង​កាក​សំណល់​ផ្សេង ត្រូវតែ​មាន​ការគិតគូ​រ​យកចិត្តទុកដាក់​ខ្ពស់ ដើម្បី​ការរស់នៅ​ប្រកប​ដោយ​និរន្ត​ភាព​។ សិក្សា​ស្រាវជ្រាវ​បន្ថែម​នូវ​បច្ចេកវិទ្យា​ទំនើប បំលែង​សារធាតុ​ទាំងនេះ អោយ​មាន​វិធានការ​ក្នុង​ការអភិវឌ្ឍ​មាន​លក្ខណៈ​ងាយស្រួល ដូច្នេះ​ទាមទារ​ឲ្យ​សិស្ស​-​និស្សិត ចូលរួម​ដោយ​ខ្លួនឯង​ផ្ទាល់ និង​ចូលរួម​ផ្សព្វផ្សាយ​ឲ្យបាន​ផុលផុស កាត់បន្ថយ​ប្រើប្រាស់​ប្លា​ស្ទិក ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

  

spot_img
×