Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូម​កោតសរសើរ លោក​ចៅក្រម ពេជ្រ វិជ្ជា​ធរ ដោះលែង​ជនល្មើស ឧត្ដមសេនីយ៍ ប៉ិច តុង​ហេង​

spot_img

​សូម​អបអរសាទ​រលោក​ឧត្ដមសេនីយ៍ ប៉ិច តុង​ហេង ដែល​ត្រូវបាន​ចៅក្រម​ដោះលែង​អោយ​មាន​សេរីភាព​វិញ​ ​បន្ទាប់ពី​បាន​ជាប់គុក​មួយ​ដង្ហើម​ចង្រឹត​ក្នុង​ហេតុការណ៍​ដក​កាំភ្លើង​វាយ​ក្បាល​កម្មករ​រើស​អេដចាយ ។​

​នេះ​បើ​តា​មា​ផ្សព្វផ្សាយ​របស់ផេក​ហ្វេស​ប៊ុក ផែង វណ្ណៈ កាលពី​ថ្ងៃ​ទី​២៧​ខែមិថុនា​។​ ​ជាមួយគ្នានេះ​ដែរ​ក៏​សូម​កោតសរសើរ​លោក​ចៅក្រម​ដែល​មាន​ឆន្ទានុសិទ្ធិ​សម្រេច​ដោះ​លែង​មាន​ហេតុផល​ត្រឹមត្រូវ​តាមច្បាប់ ។​ ​នៅ​មាន​លោក​ឧត្ដមសេនីយ៍​ឧកញ៉ា ហូ ចំរើន ម្នាក់ទៀត គួរតែ​ដោះលែង​គាត់​ផង​ទៅ ដើម្បី​គាត់​បាន​ទៅ​បោះឆ្នោត​ផង ។​ ​ជាពិសេស​អ្នកធំៗ​មាន​លុយ​ប្រព្រឹត្ត​ខុស​កុំ​ដាក់​គុក​យូរពេក ដាក់​គុក​តែ​រាស្ត្រ​ក្រីក្រ​តូចតាច​បាន​ហើយ​ ​ទោះបី​កាន់​កាំភ្លើង​ជ័រ​ក៏​ត្រូវ​ដាក់​គុក​អោយ​ធ្ងន់ធ្ងរ​ដែរ ។​

​ចំណែក​ផេក​ហ្វេស​ប៊ុក ឈ្មោះ​ខ្សែប្រយុទ្ធ ជូ​មុខ​ជាយដែន​ថៃ ក៏​បាន​សរសេរ​ផងដែរ​ថា បើ​អញ្ចឹង បង​តុលាការ នៅតែ​ធូរ​ ​តែ​មើលទៅ​ដូចជា​តឹង​ជាង​មុន បន្តិច ទាន ! ហ៊ឺ … អញ្ចឹង​ហើយ បាន​គេ​ថា មាន​លុយ​វា​ប្រសើ​ជាង​អត់លុយ ហ៊ឺ​… គួ​តែកែ​ម៉េចទៅ ទាន​​គឺអត់​លុយ​មក​ពី​ក្រ អញ្ចឹង បង​តុលាការ​ឲ្យ​ជាប់គុ​កយូរ​អញ្ចឹង​ហើយ​ទាន ធ្វើ​ម៉េច​បើ​បង​តុលាការ គាត់​ជា​អ្នក​ច្បាប់​ហើយ ហ៊ឺ​… បាយ​​បិទ អរគុណ។​

​លោក រស់ ពិសិដ្ឋ ចៅក្រម​ស៊ើបសួរ សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃទី​២៨ ខែ​មេសា ឆ្នាំ​២០១៨ ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​​ឧត្តមសេនីយ៍ត្រី ប៉ិច តុង​ហេង ជា​ថៅកែ​ខុន​ដូ ភី ធី អេស រ៉េ​ស៊ីដេន ដាក់​បណ្តោះអាសន្ន ករណី​យក​កាំភ្លើង វា​យក​ម្មករ​​ឃ្លាំង​អេតចាយ​បែកក្បាល​។ ឧត្តមសេនីយ៍ត្រី​រូបនេះ ត្រូវបាន​លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ​​ចោទប្រកាន់​ពី​ហិង្សា ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស តាម​មាត្រា​២១៨ នៃ​ក្រម​ព្រហ្មទណ្ឌ ។​

​សូមបញ្ជាក់​ថា ករណី​ថៅកែ ខុន​ដូ លោក​ឧត្តមសេនីយ៍ត្រី ប៉ិច តុង​ហេង វាយ កម្មករ​រើស​អេដចាយ គ្រាន់តែ​មើលមុខ​ ករណី​រោទ៍​សំឡេង​រថយន្ត​ទំនើប​ឮ​ខ្លាំងៗ បង្ក​ការរំខាន​ដល់​អ្នក​ដ៏​ទៃ កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃទី​២៧ មេសា ២០១៨ ​បាន​ចូល​សារភាព​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។​ លោក ប៉ិច តុង​ហេង ថៅកែ ខុន​ដូ និង ជា​ម្ចាស់​រថយន្តស្ព័​រ Chevrolet Camaro ពាក់​ស្លាក​លេខ 2AP-8989 ភ្នំពេញ មាន​ទីលំនៅ​ផ្ទះ​លេខ ៥៨ ផ្លូវ ៣៦៨ ភូមិ ៣៨ សង្កាត់ បឹង​កេងកង​៣ ខណ្ឌ ចំការមន​ ​បាន​បើករថយន្ត​ដោយ​រោសំ​ឡេង​ខ្លាំងៗ ។ ក្រោយ​ពី​ចូល​សារភាព នៅវេលា​ម៉ោង​៥​ជាង​ល្ងាច​ថ្ងៃ​ដដែល​​កម្លាំង​សមត្តកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​បញ្ជូន​ខ្លួន​លោក ប៉ិច តុង​ហេង ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​ហើយ​ត្រូវ​តុលាការ​ចេញ​ដីកា​ឃុំខ្លួន​ដាក់ពន្ធនាគារ ។

ទោះជា​យ៉ាងណា​ក្តី​នៅ​ដំណាក់កាល​នគរបាល​ព្រហ្មទណ្ឌ​លោក ប៉ិច តុង​ហេង​ ​បាន​សងជំងឺចិត្ត​ទៅ​ជនរងគ្រោះ ជា​អ្នក​រើស​អេតចាយ​ចំនួន ៤០០០ ដុល្លារ​អាមេរិក​រួចទៅហើយ នេះ​គ្រាន់តែ​ជា​សំណង​រដ្ឋប្បវេណី​ទេ​ ​លោក ប៉ិច តុង​ហេង នៅជាប់​បណ្តឹងអាជ្ញា​មួយទៀត ដូច្នោះ​ហើយ​បាន​ជា​នគរបាល​នាំខ្លួន​លោក ប៉ិច តុង​ហេង​ទៅ​តុលាការ​​ដើម្បី​បំពេញ​តាម​នីតិវិធី ។​

​លោក ប៉ិច តុង​ហេង ត្រូវបាន​តម្លើង​ឋានន្តរស័ក្តិ​ជា​ឧត្តមសេនីយ៍ ព្រោះ​លោក​មាន​ស្នាដៃ​កសាង​ខុន​ដូ​ជួល​បានលុយ​ច្រើន និង​ចេះ​ប្រើ​កាំភ្លើង​វាយ​ក្បាល​អ្នកក្រ​បែកក្បាល​បានល្អ ។ មាន​អ្នកខ្លះ​និយាយថា ទាហាន​តាំងពី​ឆ្នាំ ១៩៧៩ រក​ស័ក្តិ​ពាក់​មិនបាន​​រក​តួនាទី​គ្មាន​ផង តែ​ថៅកែ​ខុន​ដូ ប៉ិច តុង​ហេង មិនដឹង​ជា​ធ្លាប់​ឡើង​ប្រយុទ្ធ​នៅ​សមរភូមិ​ណាខ្លះ​ទេ បាន​មាន​ស័ក្តិធំ​យ៉ាងនេះ ។​

​កម្មករ​រងគ្រោះ​មាន​ឈ្មោះ សាំង តុលា អាយុ ២១ ឆ្នាំ មុខរបរ​កម្មករ​រើស​អេដចាយ រងរបួស​បែកក្បាល​ដេរ​ច្រើន​ថ្នេរ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×