Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូនប្រុស​អាយុ​៤​ឆ្នាំ​យំ​ឱប​ម្តាយ​យ៉ាង​ស្អិត​មិន​ឲ្យ​ឃ្លាត ធ្វើ​ឲ្យ​សមត្ថកិច្ច​​លើកដៃ​ចាប់សឹង​តែ​​ពុំរួច ក្នុងករណី​មួយ​នេះ​

spot_img

​​មន្ត្រី​ប៉ូលីស​ពិត​មានការ​រំជួលចិត្ត និង​ស្ទើរតែ​លើកដៃ​ធ្វើ​រឿងនេះ​ពុំរួច ខណៈពេលដែល​ឃើញ​ក្មេងប្រុស​អាយុ ៤ ឆ្នាំ ម្នាក់ យំ​យ៉ាង​អណ្ដឺតអណ្ដក ដោយ​សុំ​អង្វរ​ម្តាយ​កុំ​ឲ្យ​ចាក​ចេញពី​រូបគេ បន្ទាប់​ម្តាយ​ត្រូវបាន​ចាប់ខ្លួន​ដោយ​ដៃ​ជាប់​នឹង​ខ្នោះ ពីបទ​ជួញដូរ​គ្រឿងញៀន នៅក្នុង​ទីក្រុង Chon Buri កាលពី​យប់​ថ្ងៃអាទិត្យ ។​

​ស្ត្រី​ដែល​គ្រាន់តែ​ប្រាប់​ឈ្មោះ​យ៉ាងខ្លី​ថា Ple អាយុ ៣១ ឆ្នាំ រូបនេះ ត្រូវបាន​ចាប់ខ្លួន​នៅវេលា​ម៉ោង ១១ យប់ ស្ថិត​នៅមុខ​ហាង​លក់ទំនិញ​មួយ នៃ​ផ្លូវ Thessaban 17 ក្នុង​តំបន់ Tambon Huay Yai សង្កាត់ Bang Lamung នៅក្នុង​ប្រតិបត្តិ​ការដឹកនាំ​ចៅសង្កាត់ Sattahip លោក Anuchai Intahsorn ខណៈពេលដែល​ស្ត្រី​ជាប់ចោទ​នេះ បាន​កំពុង​នាំយក​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន ២.៥៨ ក្រាម ទៅ​ឲ្យ​មន្ត្រី​សម្ងាត់​ម្នាក់ ។

​លោក Anucha និយាយថា ក្រុម​របស់លោក​បានគ​ម្រោ​ង​ធ្វើ​ប្រតិបត្តិការ​នេះ បន្ទាប់ពី​ការចាប់ខ្លួន​មុននេះ ទៅលើ​ស្ត្រី​ម្នាក់ទៀត​ឈ្មោះ Kalong Sanitphol អាយុ ៣៥ ឆ្នាំ ដែល​នាង​និយាយថា​បាន​ទិញ​ថ្នាំញៀន​ទាំងនោះ​ពី Ple ។​

​ក្មេងប្រុស​ដែល​កំពុង​ជិះ​ខាងក្រោយ​ម៉ូតូ ខណៈ​ម្តាយ​របស់គេ​កំពុង​នាំយក​គ្រឿង​ដើម្បី​ចែកចាយ បាន​ទ្រ​ហ៊ោ​ទំ និង​ទ​ទួ​ច​អង្វរ​ដដែលៗ​ថា​៖ «​ម៉ាក់​! សូមកុំ​ចាកចោល​កូន​អី​ណា​ម៉ាក់​! ត្រឡប់ទៅផ្ទះ​ជាមួយ​កូន​វិញ​ទៅ​» ។ ទោះយ៉ាងណា ទាំង​ម្តាយ និង​កូនប្រុស​នេះ ត្រូវបាន​សមត្ថកិច្ច​នាំ​ទៅកាន់​ប៉ុស្តិ៍ – ជាទី​កន្លែង​ដែល​សាច់ញាតិ​របស់​ស្ត្រី​នេះ ត្រូវបាន​ហៅ​ឲ្យ​មក​ទទួលយក​ក្មេងប្រុស​នេះ​ត្រឡប់​ទៅវិញ ៕ ឧ​ត្ត​ម​

spot_img
×