Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆមាស​ទី​១ នៃ​ឆ្នាំ​២០១៨ អាជ្ញាធរ​ជាតិ​អប្សរា បានអនុញ្ញាត​ការជួស​ជុ​ល សំណង់​ស្រាល ចំនួន​៦២៤ ករណី​

spot_img

​សៀមរាប​៖ ក្រុមការងារ​សហគម​ន៍ របស់​អាជ្ញា​ជរ​ជាតិ​អប្សរា បាន​ប្រជុំ​បូក​សរុប​របាយការណ៍ ក្នុង​ឆមាស​ទី​១ នៃ​ឆ្នាំ​២០១៨ ដោយ​មាន​ការអនុញ្ញាត​សំណង់​ស្រាល ចំនួន​៦២៤​ករណី ជូន​ប្រជា​សហគមន៍​ក្នុង​តំបន់ រមណីយដ្ឋាន​អង្គរ​។​

​យោងតាម​របាយការណ៍​របស់​ក្រុមការងារ​សហគមន៍​បាន​លើកឡើង​ថា ក្រុមការងារ​សហគម​ន៍​ទាំង​៥ ក្រុង​/​ស្រុក ក្នុងនោះ​មាន​ក្រុង​សៀមរាប ស្រុក​បន្ទាយស្រី ស្រុក​ប្រាសាទបាគង ស្រុក​ពួក ស្រុក​អង្គរធំ បាន​ចុះ​ទៅ​ដល់​ខ្នង​ផ្ទះ​របស់​ប្រជាពលរដ្ឋ ព្រមទាំង​បាន​អនុញ្ញាត​ប្រភេទ​សំណង់​ស្រាល តាម​ការស្នើសុំ​របស់​ពួកគាត់​មក​អាជ្ញាធរ​ជាតិ​អប្សរា ដែល​ប្រភេទ​សំណង់​ទាំងនោះ​គឺមាន ត​យ៉ាប ដូរ​សសរផ្ទះ ដូរ​ជញ្ជាំង​ផ្ទះ ដូរ​ដំបូលផ្ទះ ធ្វើ​បង្គន់ ធ្វើ​របង​ផ្ទះ​។​ល​។​

​លោក ស៊ុ ម៉ាប់ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា បាន​លើកឡើង​ថា ការងារ​សហគមន៍​ជា​រឿង​ចាំបាច់​ដែល​អាជ្ញាធរ​ជាតិ​អប្សរា ត្រូវតែ​ធ្វើ និង​ចុះ​ជួប​ប្រជាពលរដ្ឋ​តាម​ខ្នង​ផ្ទះ និង​តាម​គោលដៅ​រៀងៗ​ខ្លួន ដើម្បី​បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការដោះស្រាយ និង​សម្របសម្រួល​ជូន​ប្រជា​ពល​ដ្ឋ នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ព្រោះ​វា​ទាក់ទង​នឹង​ជីវភាព ជាពិសេស គឺ​សុខទុក្ខ​របស់​ពួកគាត់​ជា​ចាំបាច់​។​

​លោក​អគ្គនាយក បាន​បន្តថា ដើម្បីឱ្យ​ការងារ​សហគមន៍ កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ សូម​ក្រុមការងារ​សហគមន៍​នី​មួយៗ បង្កើន​ការយកចិត្តទុកដាក់​បន្ថែមទៀត ក្នុង​ការងារ​ចុះ​តាម​មូលដ្ឋាន ដើម្បី​ជួប​ប្រជាពលរដ្ឋ បន្ត​ដោះស្រាយ​បញ្ហា​ប្រឈម របស់​ពួកគាត់ ដែល​នូវ​សេសសល់​ឱ្យ​ដាច់​ស្រេច​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×