Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេងស្រី​ម្នាក់​សម្រេចចិត្ត​សម្លាប់ខ្លួន ដើម្បី​បញ្ជាក់​ភាព​ស្អាតស្អំ ក្រោយ​ពេល​នាង ត្រូវ​គ្រូ​ចោទ​ថា​លួច​ទូរស័ព្ទ​

spot_img

សិស្ស​ស្រី​អាយុ ១៤​ឆ្នាំ​ម្នាក់​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី បាន​ធ្វើ​អត្តឃាត ក្រោយ​ពេល​នាង​ត្រូវបាន​គ្រូ​​នាង​ចោទប្រកាន់ថា​បាន​លួច​ទូរស័ព្ទ iPhone របស់គាត់​។ នាង​ក៍​បាន​បន្សល់​សំបុត្រ​មួយច្បាប់​ផងដែរ​ថា ដោយ​បដិសេធ​ថា នាង​មិន​បាន​លួច​ទូរស័ព្ទ​អ្នកគ្រូ​នាង​នោះទេ​។​

​ក្មេងស្រី​នោះ មានឈ្មោះ​ថា M Vasanthapiriya​។ នាង​ត្រូវបាន​គេ​ប្រទះឃើញ​ធ្វើ​អត្តឃាត​ខ្លួនឯង​ ​ដោយ​ចងក​នៅ​នឹង​ទ្វារ ប្រហែល ៩​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយពេល​អ្នកគ្រូ​របស់​នាង ចោទ​នាង​ថា​លួច​ទូរស័ព្ទ​​របស់គាត់​។​

​បើតាម​សេចក្តីរាយការណ៍​របស់​ប៉ូលីស​បានឲ្យដឹងថា ក្មេងស្រី M Vasanthapiriya ត្រូវបាន​អ្នកគ្រូ​​នាង​ចោទប្រកាន់ និង​បាន​គំរាម​ថា​នឹង​រាយការណ៍​ប្រាប់​ប៉ូលិស​។​

​បន្ទាប់​ពី​ចោទប្រកាន់​នាង អ្នកគ្រូ​នាង​បាន​ចាក់សោ​នាង​ទុក​ក្នុង​បន្ទប់​អស់​រយៈពេល ៥​ម៉ោង ដោយ​មិន​ឲ្យ​នាង​ហូប​អី និង​មិនឲ្យ​ទៅ​បន្ទប់ទឹក មុនពេល​នាំ​នាង​ទៅ​ផ្ទះ ដើម្បី​ដោះស្រាយ​ជាមួយ​ឪពុក​ម្តាយ​របស់​នាង​។​

​លោក R. Muniandy ដែល​ជា​ឪពុក​របស់​ក្មេងស្រី​នោះ​បញ្ជាក់ថា “​កូន​របស់​គាត់​ជា​ក្មេង​ខ្លាច​ច្រើន​​ហើយ​ងាយ​ត្រូវ​គេ​សម្លុត​ណាស់ ដូច្នេះ​ប្រហែល​វា​កើត​ឡើង​ដោយសារ​តែ​អ្នកគ្រូ​នាង​ធ្វើ​បែប​នោះ ហើយទើប​ធ្វើឲ្យ​នាង​អាម៉ាស់មុខ និង​ឈាន​ដល់​ការសម្លាប់​ខ្លួន​ដូច​នោះ​”​។​

​ចំណែក​មីង​របស់​នាង ឈ្មោះ A. Lalitha និយាយថា ក្មួយ​គាត់​ជា​ក្មេងស្រី​មាន​អារម្មណ៍​ទន់ជ្រាយ ហើយ​ទង្វើ​របស់​អ្នកគ្រូ​នាង អាច​នាំ​ឲ្យ​ឲ្យ​នាង​ធ្វើបែបនោះ​ហើយ​។​

​បច្ចុប្បន្ន​ប៉ូលិស កំពុង​ធ្វើ​ការស៊ើបអង្កេត​លើ​ករណី​របស់​ក្មេងស្រី​គ្មាន​កំហុស​នោះ​៕ សុភ័ក្ត្រ

​ប្រភព​៖ Good Times

 

 

 

spot_img
×