Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្លែក​! កូនកំលោះ​ក្រមុំ​ចិន​មួយគូ រៀបកា​រលើ​អាកាស​កំពស់ ១០០​ម៉ែត្រ​

spot_img

​មាន​វិធី​ជាច្រើន​ដែល​កូនកំលោះ កូនក្រមុំ​អាច​ជ្រើសរើស​ដើម្បី​រៀបចំ​ពិធីមង្គលការ​របស់​ពួកគេ​។ អ្នកខ្លះ រៀបចំ​ពិធីមង្គលការ​លក្ខណៈ​​ទូទៅ នៅផ្ទះ ឬ​នៅ​ផ្ទះ​វិហារ ប៉ុន្តែ​កូន​កំលោះ​ក្រមុំ​មួយគូ​នេះ​ ​បាន​ជ្រើសរើស​យក​ពិធី​រៀបការ​ខុសប្លែក​ពី​គេ និង​គ្រោះថ្នាក់​បំផុត​ផងដែរ​។ ពួកគេ​បាន​យក​កន្លែង​​ជញ្ជាំង​ថ្ម​កំពស់ ១០០​ម៉ែត្រ ដើម្បី​រៀប​មង្គលការ​របស់​ពួកគេ​។​

​កូនកំលោះ​ក្រមុំ​នេះ មកពី​ខេត្ត Hainan ប្រទេស​ចិន ហើយ​ពួកគេ​បាន​រៀបការ​នៅ​ថ្ងៃ​ទី ១១ ខែវិច្ឆការ ឆ្នាំ ២០១៧ ដោយ​ឈរ​នៅលើ​អាកាស​កំពស់ ១០០​ម៉ែត្រ នៃ​ជញ្ជាំង​ភ្នំ Chaya​។​

​ការពិតទៅ ច្រាំ​ភ្នំ​នេះ​គឺជា​កន្លែង​ដែរ​គេ​រៀបចំឡើង​ដើម្បី​ថត​រឿង​ដ៍​ល្បី​របស់​ចិន​គឺ រឿង​ដំណើរ​ទៅ​​កាន់​ភាគ​ខាងលិច (Journey to the West) ដែល​យើង​ស្ទើរ​គ្រប់​គ្នា​ស្គាល់​ថា ជា​រឿង​ស៊ុន​អ៊ូ​ខុង​។​

​ចំនែក​អ្នក​ឡើង ដែល​ជួយ​កូនកំលោះ​ក្រមុំ​នោះ ក៏​បាន​ស្លៀកពាក់​ជា​តួអង្គ​ក្នុង​រឿង​ស៊ុន​អ៊ូ​ខុង​ផង​​ដែរ ដើម្បី​ជា​ការ​ឲ្យ​ពរ​ជ័យ​ដល់​គូ​ស្វាមីភរិយា​ថ្មី​។ នេះ​ប្រហែល​ជា​ការ​រៀបកា​រដ៍​គ្រោះថ្នាក់​បំផុត​​ក្នុង​លោក​ហើយ​៕ សុភ័ក្ត្រ

​ប្រភព​៖ Good Times​

  

spot_img
×