Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកគាំទ្រ​មិច​ស៊ី​កូ ឡោម​ព័ទ្ធ​ស្ថានទូត​កូរ៉េខាងត្បូង​ជិត ដើម្បី​ថ្លែងអំណរគុណ ខណៈពេល​អ្នកគាំទ្រ​អាល្លឺម៉ង់​ហូរ​ទឹកភ្នែក​និយាយ​លែង​ចេញ​

spot_img

​នៅ​ថ្ងៃ​ទី ២៨ ខែ​មិថុនា​នេះ អ្នកគាំទ្រ​បាល់ទាត់​មិច​ស៊ី​កូ បាននាំគ្នា​ទៅ​ឡោម​ព័ទ្ធ​ជុំវិញ​ស្ថានទូត​កូរ៉េខាងត្បូង នៅ​រដ្ឋធានី​មិច​ស៊ី​កូ ដើម្បី​អម​អរ​ជ័យជំនះ ២-០ របស់​កូរ៉េ​ខាងត្បូង​លើ​ក្រុមបាល់ទាត់​អាល្លឺម៉ង់ ។​

​អ្នកគាំទ្រ​ក្រុម​មិច​ស៊ី​កូ នៅ​ខាង​មុខ​ស្ថានទូត​កូរ៉េខាងត្បូង ព្រោះថា​ជ័យជំនះ​នឹកស្មាន​មិន​ដល់​នេះ បាន​ធ្វើឲ្យ​ក្រុម​មិចស៊ីកូ ឆ្លង​ផុត​ការប្រកួត​ជុំ​ដំបូង ទោះបីជា​ក្រុម​កូរ៉េខាងត្បូង​ខ្លួនឯង ពុំ​បាន​ឆ្លង​ចូល​វគ្គ​បន្ទាប់​ក្តី

​​អគ្គ​កុងស៊ុល​កូរ៉េខាងត្បូង​នៅ​មិច​ស៊ី​កូ ត្រូវបាន​អ្នកគាំទ្រ​ម្នាក់​លើ​កលី​លើ​ស្មា ។​

​ក្នុងពេល​ដែល​ប្រទេស​មិច​ស៊ីកូ​ទាំងមូល កក្រើក និង​សកម្មភាព​ស្វាគមន៍​ក្រុមបាល់ទាត់​របស់ខ្លួន បាន​ចូល​ជុំ​បន្ទាប់​នោះ អ្នកគាំទ្រ​ក្រុមបាល់ទាត់​អាល្លឺម៉ង់ បាន​ទ្រ​ហ៊ោ​រយំ និង​ឱប​មុខ​សោកស្តាយ ព្រោះ​តែ​ក្រុម​អតីត​ជើងឯក​ពិភពលោក​របស់​ប្រទេស​ខ្លួន បាន​ត្រូវ​ក្រុម​អាស៊ី​តូចតាច​មួយ ផ្តួលរំលំ​យ៉ាង​អាម៉ាស់ ។​

​ចាញ់​កូរ៉េខាងត្បូង ២-០ មានន័យ​ថា ពួកគេ​ត្រូវ​យួរ​វ៉ា​លី​ស​វិលត្រឡប់​ទៅ​ប្រទេស​វិញ ។​

​អ្នកគាំទ្រ​អាល្លឺម៉ង់​ពិតជា​តក់ស្លុត​ចំពោះ​ហេតុការណ៍​មិន​អាច​នឹកស្មាន​ដល់​នេះ ។​

​ពលរដ្ឋ​អាល្លឺម៉ង់​ក្នុងស្រុក ស្ទើរ​គ្រប់កន្លែង​នាំគ្នា​បង្ហូរទឹកភ្នែក ខណៈពេល​អ្នកគាំទ្រ​មាន​វត្តមាន​នៅ​ទីលាន​ប្រកួត យក​អាវ​គ្រប​មុខ​លែង​ហ៊ាន​ទស្សនា ក្រោយពេល​កូរ៉េខាងត្បូង​ទាត់​ចូល ២​គ្រាប់ ។​

​ស្ត្រី​អ្នកគាំទ្រ​អាល្លឺម៉ង់​ម្នាក់​ទ្រ​ហ៊ោ​រយំ​យ៉ាងខ្លាំង ។​

​ចំណែក​អ្នកគាំទ្រ​បុរស​ម្នាក់​នេះ ហាក់ដូចជា​គ្មាន​ព្រលឹង​ក្នុង​ខ្លួន ។

ទោះ​យ៉ាងណា​ពួកគេ​ត្រូវ​ទទួលស្គាល់ថា ក្រុម​អាល្លឺម៉ង់​ពិតជា​លេង​អន់​មែនទែន ខណៈពេល​ពួកគេ​ត្រូវការ​ត្រឹម ១​ពិន្ទុ ពោល​គឺ​ស្មើ​គ្នា​ជាមួយ​កូរ៉េ​ខាងត្បូង ឬ​ត្រឹម​ឈ្នះ​មួយ​គ្រាប់​ក៏​អាច​ចូល​ទៅ​កាន់​វគ្គ​ប្រកួត​បន្ត ។ អ្នកគាំទ្រ​ពីរ​នាក់​លួងលោម​គ្នា ។​

​អាល្លឺម៉ង់​អាច​លួងលោម​ចិត្ត​ខ្លួនឯង​ថា ពុំមែន​មាន​តែ​ខ្លួន​ទេ សូម្បី​តែ​ក្រុម​អតីត​ជើងឯក​ត្រូវ​បាន​ផ្តួល​នៅ​វគ្គ​ដំបូង ក៏មាន​ដែរ​កាលពី​មុន​មក ដូចជា​បារាំង នៅ​ឆ្នាំ ២០០២ , អ៊ីតាលី នៅ​ឆ្នាំ ២០១០ និង​អេ​ស្ប៉ាញ​នៅ​ឆ្នាំ ២០១៤ ។​

​ក្រោយ​បញ្ចប់​ការប្រកួត​កន្លះ​ម៉ោង​ហើយ​អ្នកខ្លះ​នៅ​ពុំទាន់​ក្រោកឈរ​រួច​ពី​កៅអី​ទេ ។ ណ្ហើយចុះ​យើង​រង់ចាំ ៤​ឆ្នាំ​ទៀត ៕ ចន្ទ្រា​

spot_img
×