Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្នុងរឿងដ៏សំខាន់មួយនេះ តែអ្នកស្រី Elaine Chao បែរជាស្រែកដាក់ក្រុមអ្នកតវ៉ាថា «កុំមករំខានប្តី» ខ្លួនក្នុងកាយវិការដ៏ពុំសមរម្យ (វីដេអូ)

spot_img

​វីដេអូ​មួយ​ខ្លី​មួយ បង្ហាញ​រដ្ឋលេខាធិការ​ផ្នែក​ដឹកជញ្ជូន​អាមេរិក អ្នកស្រី Elaine Chao ដែល​ចូល​ប្រឈមមុខ​នឹង​ក្រុមអ្នកតវ៉ា​មួយចំនួន​ដ៏​ប្រថុចញ៉ុច បាន​កំពុង​រីក​រាលដាល​នៅលើ​បណ្តាញ​សង្គម ។​

Chao អាច​ត្រូវ​បានឃើញ​ក្នុង​ឃ្លី​ប បាន​ប្រឈមមុខ​ទាំង​មួម៉ៅ ទៅនឹង​ក្រុម​នោះ​ដែល​បាន​ចោទសួរ​លោកស្រី និង​ស្វាមី​របស់​អ្នកស្រី ដែលជា​មេដឹកនាំ​សម្លេង​ភាគច្រើន​ព្រឹទ្ធសភា គឺ​លោក Mitch McConnell អំពី​ជំហរ​របស់​ពួកគេ ទៅលើ​គោលនយោបាយ​អន្តោប្រវេសន៍​របស់​សហរដ្ឋអាមេរិក ។​

​ក្រុម​ទាំង​នោះបាន​ដើរទៅ​កាន់​ប្តី​ប្រពន្ធ​នេះ ដោយ​ចាក់​សម្លេង​ដ៏​សង្វេក​ពី ProPublica ដោយ​សំដៅលើ​កូនក្មេង​យំ​យ៉ាងខ្លាំង បន្ទាប់​ពួកគេ​ត្រូវបាន​បំបែក​ចេញពី​ឪពុកម្តាយ​របស់​ពួកគេ​នៅ​ព្រំដែន ។​

​ក្នុងអំឡុងពេល​ប្រឈមមុខ​ដ៏​ខ្លី​នេះ ម្នាក់​ក្នុងចំណោម​ពួកគេ​ទាំងនោះ បានចាប់ផ្តើម​សួរ​ដដែលៗ​ថា​៖ «​ហេតុអ្វី​បានជា​អ្នក​កំពុង​បំបែក​គ្រួសារ​ពួកគេ​ទាំងនោះ​បែបនេះ​អីចឹង​?» ។​

Chao ក៏បាន​បាន​តប​ទៅកាន់​ក្រុម​នោះ​ម្តង​ហើយ​ម្តងទៀត មុនពេល​ចូលក្នុង​រថយន្ត​របស់​អ្នកស្រី​ថា​៖ «​ហេតុអ្វី​បានជា​អ្នក​ទាំងអស់គ្នា​មិន​ទុក​ឲ្យ​ប្តី​របស់ខ្ញុំ​ស្ងប់ចិត្ត​ផង​?» ។​

​បុរស​ម្នាក់​បាន​និយាយថា​៖ «​ខ្ញុំ​មិនមែន​កំពុង​ព្យាយាម មិន​គោរព​អ្នក​ទេ ប៉ុន្តែ ចង់​សួរថា​ហេតុអ្វី​បានជា ‘​គាត់​’ កំពុង​បំបែក​គ្រួសារ​ទាំងនោះ​?»

​កើត​នៅក្នុង​ទីក្រុង​តៃប៉ិ​, តៃវ៉ាន់ ដែល​ឪពុកម្តាយ​ជា​ជន​ជាតិចិន អ្នកស្រី Chao ខ្លួនឯង​នាង ក៏​ជា​ជនអន្តោប្រវេសន៍ ដែល​បាន​ចូលមក​ទឹកដី​អាមេរិក តាម​នាវា​ដឹកទំនិញ ជាមួយ​ម្តាយ និង​ប្អូនស្រី​២​នាក់ នៅពេល​អ្នកស្រី​មាន​អាយុ​ទើបតែ ៨ ឆ្នាំ នៅក្នុង​ឆ្នាំ​១៩៦១ ។​

​នៅ​ឆ្នាំ​២០០១ អ្នកស្រី​បានក្លាយ​ជា​ស្ត្រី​ជនជាតិ​អាស៊ី​អាមេរិក​លើកដំបូង និង​ជា​ជនជាតិ​អាមេរិក​ដើមកំណើត​ចិន​ដំបូង នៅក្នុង​ប្រវត្តិសាស្ត្រ​រដ្ឋ​អាមេរិក ដោយ​ត្រូវបានតែងតាំង​ធ្វើ​នៅ​ខុ​ទ្ធ​កាល័យ​ប្រធានាធិបតី ក្នុងនាម​ជា​លេខាធិការ​ការងារ ស្ថិតក្រោម​រដ្ឋបាល​រប​ស់​អតីត​ប្រធានាធិបតី George W. Bush ៕ ឧ​ត្ត​ម​

spot_img
×