Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​ជំរុញ ការយកចិត្តទុកដាក់ លើ​ផ្នែក​សន្តិសុខ សណ្តាប់ធ្នាប់ ក្នុង​ការបោះឆ្នោត​

spot_img

​ភ្នំពេញ​ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ បានចាត់ទុក​ការពង្រឹង​សន្តិសុខ សណ្តាប់ធា្នប់​សាធារណៈ ក្នុង​រាជធានី​ភ្នំពេញ សម្រាប់​ឱកាស​បោះឆ្នោត​ជ្រើស តាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នៃ​រដ្ឋសភា ថ្ងៃទី​២៩​កក្កដា ឆ្នាំ​២០១៨ ជា​បញ្ហា​ចាំបាច់​ដែល​ត្រូវតែ​ពង្រឹង និង​រក្សា​ឲ្យបាន​សម្រាប់ ដំណើរការ​ឃោសនា​, ពេល​បោះឆ្នោត និង​ក្រោយ​ការបោះឆ្នោត​រាប់​សន្លឹកឆ្នោត​។​

កិច្ចប្រជុំ​ស្ដីពី​ការពង្រឹង​សន្តិសុខ សណ្តាប់ធា្នប់ សាធារណៈ ក្នុង​រាជធានី​ភ្នំពេញ​ស ម្រាប់​ឱកាស​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នៃ​រដ្ឋសភា ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក លុន ឆេង​កៃ ជា​ប្រធាន​ក្នុង​គោលដៅ ផ្លាស់ប្តូរ​ព័ត៌មាន​ពី​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់​, ការគ្រប់គ្រង​ដំណើរការ​ឃោសនា​បោះឆ្នោត និង​កិច្ចសហប្រតិបត្តិការ​ផ្សេងៗ​ទៀត នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​២៧ ខែ​មិថុនា​នេះ​។​

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ជួបប្រជុំ​ជាមួយ គណៈកម្មការ​រៀបចំ​កា​រ​បោះឆ្នោត​រាជធានី​ភ្នំពេញ ដែល​មាន​លោក​លុន ឆេង​កៃ ជា​ប្រធាន ក្នុង​គោលដៅ​ផ្លាស់ប្តូរ​ព័ត៌មាន ពី​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់ ការគ្រប់គ្រង​ដំណើរការ ឃោសនា​បោះឆ្នោត និង​កិច្ចសហប្រតិបត្តិការ​ផ្សេងៗ​ទៀត ទាក់ទង​នឹង​ការងារ​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៃ​រដ្ឋសភាជាតិ នៅ​ថ្ងៃ​អាទិត្យ ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខ​។​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានចាត់ទុក​ការងារ​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ ក្នុង​រាជធានី​ភ្នំពេញ គឺជា​ការងារ​ចាំបាច់​សម្រាប់ គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ ដែល​ត្រូវតែ​អនុវត្តន៍ ឲ្យបាន​ល្អ​ប្រសើរ​បម្រើ ឲ្យ​យុទ្ធនាការ​ឃោសនា​, ការបោះឆ្នោត និង​ក្រោយ​ការបោះឆ្នោត និង​ធានា​ថា​ការបោះឆ្នោត​នេះ ប្រព្រឹត្ត​ប្រកប​ដោយ​សន្តិសុខ​សណ្តាប់ធ្នាប់ ស្ងប់ស្ងាត់ តម្លាភាព ត្រឹមត្រូវ​យុត្តិធម៌ តាម​គោល​ការ​លទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្ស​៕ ​ដោយ​៖​កូឡាប​

spot_img
×