Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​សកម្ម​ជនគ​ណ​បក្ស​សង្គ្រោះ​ជាតិ​ម្នាក់ បាច​ត្រាក់​ឃោសនា​ជ្រើសរើស​កម្លាំង​ខុសច្បាប់

spot_img

ភ្នំពេញៈ កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​បាន​ឃាត់ខ្លួន​បុរស​ម្នាក់ បានធ្វើ​សកម្មភាព​ដើរ​បាច​ត្រាក់ (​ខិត្តប័ណ្ណ​)​ឃោសនា​ជ្រើសរើស​កម្លាំង​ខុសច្បាប់ ដើម្បី​ប្រឆាំង​រាជរដ្ឋាភិបាល​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ ។​

​បុរស​ដែល​ឃាត់ខ្លួន​នេះ ឈ្មោះ តាន់ តុង​ហ៊ី អាយុ​៤៣ ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​ម​សន​ជ័យ រាជធានី​ភ្នំពេញ និង​មាន​ស្រុកកំណើត ឃុំ​កំពង់ស្វាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។ ក្នុងពេល​ឃាត់ខ្លួន​បុរស​រូបនេះ​សមត្ថកិច្ច​បាន​ដកហូត​បាន​ឯកសារ​មួយចំនួន​។

​សមត្ថកិច្ច​ខណ្ឌដូនពេញ បាន​បញ្ជាក់ថា ឈ្មោះ តាន់ តុង​ហ៊ី បាន​ដើរ​បោះ​ត្រាក់ នៅត្រង់ចំណុច​ហាង​កាហ្វេ​ដើម​អំពិល ខាងមុខ​តុលាការ​កំពូល ផ្លូវ​១៣ កែង​១៧៨ សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ ហើយ​ក្នុងពេល​កំពុង​ធ្វើ​សកម្មភាព ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខណ្ឌដូនពេញ​ឃាត់ខ្លួន​ភ្លាមៗ​។​

​បច្ចុប្បន្ន​ជនសង្ស័យ បាន​បញ្ជូនទៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី សាកសួរ​បន្ត នៅវេលា​ម៉ោង​១១:៥០​នាទី នា​ថ្ងៃខែ​ឆ្នាំ​ដដែល​។​សមត្ថកិច្ច​បន្តថា​៖​ជននេះ​ជា​សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ ហើយ​ការដែល​ជននេះ​ដើរ​បាច​ត្រាក់ គឺ​ទទួលបញ្ជា​ពី​គណបក្ស​សង្គ្រោះ​ជាតិ និង​អង្គការ​សង្គម​ស៊ីវិល ដែល​គេ​មាន​ផែនការ​ជ្រើសរើស​កងក​ម្លាំ​ង​ស្នូល​ក្នុង​ចលនា​ក្រោក​ឡើង​តស៊ូ​ថ្ងៃទី​១៥ និង​១៦ វិច្ឆិកា ២០១៧ នឹង​រហូតដល់​បោះឆ្នោត​ឆ្នាំ​២០១៨៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×