Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ការសម្រេចចិត្ត​បិទទ្វារ​រឿង​មួយ​របស់​ចិន​ធ្វើឲ្យ​ពិភពលោក​ច្របូកច្របល់​

spot_img

​តាម Daily Mail ពួក​អ្នកវិទ្យាសាស្ត្រ​ទើប​ធ្វើ​ការព្រមាន​ថា ដល់​ឆ្នាំ ២០៣០ ពិភពលោក​នឹង​ត្រូវ​ជាន់ពន្លិច​ដោយ​កាកសំណល់​ជ័រ​ប្លា​ស្ទិក ដែល​មាន​បរិមាណ​ដល់ ១១១​លាន​តោន ព្រោះ​តែ​វា​ប្រឈម​នឹង​ស្ថានភាព ៖ តើ​ត្រូវ​ទៅ​ណា​មក​ណា​? ការព្យាករណ៍​នេះ​ត្រូវ​បាន​ផ្អែក​លើ​លទ្ធផល​នៃ​ការ​ដែល​ប្រទេស​ចិន បាន​ផ្អាក​នាំចូល​សំរាម​ជ័រ​ប្លា​ស្ទិក​ដើម្បី​កែច្នៃ​ឡើងវិញ​តាំងពី​ចុងឆ្នាំ ២០១៧ ។ នេះ​ជា​ការព្យាករណ៍​ពិតប្រាកដ ក្រោយពេល​ប្រទេស​ចិន បានសម្រេច​បិទទ្វា​រពុំ​នាំចូល​សំរាម​ជ័រ​ប្លា​ស្ទិក​មក​កែច្នៃ​តទៅទៀត ។​

​ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ តាម​ការស្រាវជ្រាវ​របស់​អ្នកវិទ្យា​សាស្ត្រអា​មេរិក​គំនរ​សំរាម​ជ័រ​ប្លា​ស្ទិក​លើ​ពិភពលោក​ពី​មួយថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់តែ​ច្រើនឡើងៗ ។ ដោយឡែក​អាមេរិក មាន​គំរោង​នឹង​ដោះស្រាយ​សំរាម​ជ័រ​ប្លា​ស្ទិក តាម​ការប៉ាន់ស្មាន​មាន​ប្រហែល ៣៧​លាន​តោន ដោយ​កប់​ចុះ​ក្នុង​ដី ឬ​គ្រីប​ពន្លិច​ទៅក្នុង​បាតសមុទ្រ ។ ចំណែក​ទ្វីបអឺរ៉ុប ជប៉ុន នៅ​ពុំ​ទាន់​រកឃើញ​ច្រក​នាំចេញ​សំរាម​ទាំងនោះ​នៅឡើយ ហើយ​បណ្តា​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​កំពុង​ក្លាយ​ជា​គោលដៅ​ជំនួស​ឲ្យ “​ទីផ្សារ​សំរាម​ជ័រ​ប្លា​ស្ទិក​” នៅ​ចិន ។ មូលហេតុ​ដែល​ចិន​មាន​ការសម្រេចចិត្ត​បែប​នេះ​ព្រោះ​តែ​ច្រើន​ទសវត្សរ៍​កន្លងមក ក្រុមហ៊ុន​កែច្នៃ​ជ័រ​ប្លា​ស្ទិក ពុំ​អនុវត្ត​ត្រឹមត្រូវ​តាម​បទដ្ឋាន ជា​ហេតុ​បង្ក​ឡើង​នូវ​ស្ថានភាព​បំពុល​បរិយាកាស​ធ្ងន់ធ្ងរ​បំផុត ។ គួរកត់សម្គាល់​ថា ចិន​មិនមែន​ហាមឃាត់​តែ​សំរាម​ជ័រ​ប្លា​ស្ទិក​ប៉ុណ្ណោះទេ គឺ​មាន​ដល់​ទៅ​សំរាម ២៤​ប្រភេទ​ឯណោះ រាប់​តាំងពី​ដប​សូ​ដា ក្រដាស​ប្រើ​រួច សំណល់​ដែក ។​ល​។

​សំណល់​ជ័រ​ប្លា​ស្ទិក​ដែល​ចិន​នាំចូល​កាលពីមុន ។​

​តាម​ការព្យាករណ៍​របស់​អ្នកជំនាញការ​នោះ​ប្រទេស​មួយចំនួន​នៅ​អាស៊ីអាគ្នេយ៍​ថ្វី​ត្បិត​មាននូវ​រោងចក្រ​កែច្នៃ​ប្លា​ស្ទិក ប៉ុន្តែ​ប្រហែលជា​មិន​អាច​រ៉ាប់រង​ជំនួស​ទីផ្សារ​កែច្នៃ​របស់​ចិន​ឡើយ ។​

​ក្នុងអំឡុងពេល ២៥​ឆ្នាំកន្លងមក ប្រទេស​ចិន​បាន​នាំ​ចូល​សំរាម​ប្លា​ស្ទិក ១០៦​លាន​តោន (​ប្រមាណ ៤៥% នៃ​សំរាម​នេះ​ទូទាំង​ពិភពលោក​) ។ តួលេខ​គួរឲ្យខ្លា​ចមួយ​ត្រូវបានទ​ម្លាយ​ចេញ ៖ តាំងពី​ឆ្នាំ ១៩៥០​មក មាន​ជ័រ​ប្លា​ស្ទិក​ចំនួន ៩​ពាន់​លាន​តោន ត្រូវបាន​ផលិត ប៉ុន្តែ​មាន​សំរាម​ជ័រ​ប្លា​ស្ទិក​តែ ២​ពាន់​លាន​តោន​ប៉ុណ្ណោះ ត្រូវបាន​យកមក​កែច្នៃ ។ ហេតុ​នេះ​ចំនួន​ដែល​នៅសល់​ប្រមាណ ៧​ពាន់​លាន​តោន តើ​វា​ស្ថិត​នៅ​កន្លែង​ណា ? ប្រាកដ​ណាស់​វា​នៅ​រាយប៉ាយ​ពាសពេញ​ពិភពលោក ក្នុងនោះ​រួមមាន​ទាំង​មហាសាគរ​ផងដែរ ។​

​ប្រទេស​នីមួយៗ​មិន​ត្រូវ​យក​បរិស្ថាន​ជា​ថ្នូរ​សម្រាប់​ការអភិវឌ្ឍ​ដូច​អតីតកាល​របស់​ប្រទេស​ចិន និង​ស្ថានភាព​បរិស្ថាន​បច្ចុប្បន្ន ដែល​ប្រទេស​នេះ​រង​ទទួល ហើយ​សម្រេច​ចិត្ត​បិទទ្វារ​លែង​នាំចូល ៕ សូ​យ​ន​

spot_img
×