Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្ស ២​នាក់​ស្លាប់ និង ២​នាក់​ទៀត រងរបួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បុក​បងកាន់ដៃស្ពាន​

spot_img

​កំពង់ឆ្នាំង ៖ មាន​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បង្ករ​ឡើង​ដោយ​រថយន្ត​ម៉ាក​តូយ៉ូតា​កាមរី​បា​ឡែ​ន មួយគ្រឿង​
​រេ​ចង្កូត​ទៅបុក​បង្កាន់ដៃ​ស្ពាន​ក្រឡាប់​ធ្លាក់ចូល​ទៅក្នុង​ប្រឡាយ​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោងជាង​៧​យប់​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ​៧២ – ៧៣​ក្នុងភូមិ​ត្រពាំង​ក្រពើ ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ខេត្ត​កពង់​ឆ្នាំង​។​

​សមត្ថកិច្ច​បានអោយដឹង​ថា ជនរងគ្រោះ ១.​ឈ្មោះ ផាន់ ពៅ ភេទ​ស្រី អាយុ​៥៣​ឆ្នាំ ស្លាប់ ២.​ឈ្មោះ គន់ បុប្ផា ភេទ​ស្រី អាយុ​៤៧​ឆ្នាំ ស្លាប់ ៣.​ឈ្មោះ ច័ន្ទ មុន្នី ភេទ​ស្រី អាយុ​៥៧​ឆ្នាំ រងរបួស​ធ្ងន់ និង ៤.​ឈ្មោះ​អ៊ុក សុថា​រី ភេទ​ស្រី អាយុ​៥៦​ឆ្នាំ ជនរងគ្រោះ​ទាំងអស់​រស់នៅ​រាជធានី​ភ្នំពេញ ។​

​សមត្ថកិច្ច​បានអោយដឹង​ទៀតថា នៅ​មុនពេល​កើតហេតុ មាន​រថយន្ត​មួយគ្រឿង​ម៉ាក​តូយ៉ូតា កាមរី​បា​ឡែ​ន ពាក់​ស្លាក​លេខ​ភ្នំពេញ​2O-9172 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង នៅពេល​មល​ដល់​ចំណុចកើតហេតុ រថយន្ត​បាន​រេច​ង្កួ​តទៅ​បុក​បង្កាន់ដៃស្ពាន ក្រឡាប់​ជាច្រើន​ត្រឡប់ បណ្តាល​ជនរងគ្រោះ​ស្លាប់​និង​រងរបួស​តែម្តង​៕ ដោយ​៖ ចៅ សន​

spot_img
×