Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យល់ដឹង​ពី​ជំនឿ​នៃ​ការ​ដាក់​តាំង​រូប​គីង្គក់​ពាំ​កាក់ ក្នុង​គេហដ្ឋាន​

spot_img

​បើ​តាម​ជំនឿ​ហុងស៊ុ​របស់​ចិន ការ​ដាក់​តាំង​រូបសំណាក​គីង្គក់​ពាំ​កាក់ ត្រូវបាន​គេ​ជឿ​ថា​វា នឹង នាំ​ជោគជ័យ សំណាងល្អ លាភ​សំណាង និង​នាំ​ហុង​ស៊ុដល់​គេហដ្ឋាន​។ អ្នកខ្លះ​គេ​ហៅថា កង្កែប​ពាំ​កាក់​។​

​ប្រជាជន​ដែល​មាន​ជំនឿ តែងតែ​និយម ដាក់តាំង គីង្គក់​ពាំ​កាក់ នៅក្នុង​គេហដ្ឋាន និង​កន្លែង ធ្វើការ​ជា​ដើម ព្រោះ​គេ​ជឿថា សត្វ​នេះ​មាន​បារមី​ទាក់ទាញ​លាភ​សំណាង ទ្រព្យ ថាមពល និង​ការពារ ម្ចាស់ របស់​ខ្លួន​ពី​ការយាយី​របស់​ពួក​បី​សាច​។​

​ចំពោះ​ការ​ដាក់​តាំង​វិញ យើង​មិន​ត្រូវ​ដាក់​តាំង​រូប​គីង្គប់​បែរមុខ​ទៅរក​ទ្វារ​ចូល​ផ្ទះ​នោះ​ទេ (​ទ្វារ​ធំ​) ហើយ​ត្រូវ​ដាក់​បែរមុខ​ចូល​ផ្ទះ (​ដាក់​បែរមុខ​ទៅរក​ទ្វារ​ធម្មតា ដូច​ជា​ទ្វារ​បន្ទប់​បាន​)​។ ដាក់​តាំង​នៅ​លើ​ទុក​ទាបៗ ឬ​ដាក់​អោយ​ខ្ពស់​ជាង​ឥដ្ឋការ៉ូ​ប្រហែល ១​តឹក​៕ សុភ័ក្ត្រ

spot_img
×