Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​របប​អាហារ របៀប​ហាត់ប្រាណ និង​ការរួមរ័ក​​សម្រាប់​អ្នក​ឈឺ​បេះដូង​

spot_img

​បរិភោគ​ឱ្យ​ត្រឹមត្រូវ មិន​ល្មោភ​អាហារ​ហួសហេតុ ជា​ករណី​ចាំបាច់​សម្រាប់​អ្នកជំងឺ​បេះដូង ដែល​ត្រូវ​ឃ្លាំមើល​ស្ថានភាព​សុខភាព​ដោយ​ខ្លួនឯង​។ អត្រា​កូ​ឡេ​ស្ដេ​រ៉ូល អត្រា​ទ្រី​គ្លី​សេរីដ (Les taux de triglyce’rides) អត្រា​ស្ករ សម្ពាធ​ឈាម ឬ​ទម្ងន់​ខ្លួន សុទ្ធតែ​ជា​បញ្ហា​សំខាន់ៗ​សម្រាប់​ត្រួតពិនិត្យ​ជា​ចាំបាច់ កាលណា​គេ​ជា​ជនរងគ្រោះ​ដោយ​គ្រោះថ្នាក់​បេះដូង​។ ប៉ុន្ដែ​ដំបូន្មាន​នេះ​ក៏​មាន​សារសំខាន់​ដែរ​ចំពោះ​អ្នក​ដែល​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​។​

​របប​ចំណីអាហារ​របស់​អ្នកជំងឺ​នេះ​មិន​អាស្រ័យ​លើ​ការបំបាត់​ខ្លាញ់ ស្ករ​និង​អំបិល​នោះទេ ប៉ុន្ដែ​គួរ​ជ្រើសរើស​រក​អាហារ​ល្អៗ​និង​មាន​សមភាព​។ ហេតុនេះ​គេ​ត្រូវ​ការកាត់បន្ថយ​ខ្លាញ់​សត្វ​ដែល​ជា ប្រភព​នៃ​កូ​ឡេ​ស្ដេ​រ៉ូល​អាក្រក់​។ ចៀសវាង​ការ​ទទួលទាន​ប័រ ក្រែម និងប័រ​ធ្វើ​ពី​ប្រេង​រុក្ខជាតិ​។ គួរ​ជ្រើសរើស​អាហារ​ក្រែម​ដែល​ចម្រាញ់​ចេញពី​ទឹកដោះគោ និង​បន្ថយ​ការបរិភោគ​ហ្រូ​ម៉ាចំនួន​មួយភាគ ក្នុង​មួយ​ថ្ងៃ ត្រូវ​យក​ខ្លាញ់​ចេញ​ពី​សាច់​គោ​និង​បន្ថយ​ចំនួន​ភាគ​១០០​ទៅ​១២០​ក្រាម​ក្នុង​មួយថ្ងៃ យក​ល្អ​គួរ​បរិភោគ​សាច់មាន់​គ្មាន​ស្បែក និង​ត្រី​បី​ដង​ក្នុង​មួយ​សប្ដាហ៍​។ ត្រូវ​កាត់បន្ថយ​អាហារ​ឆ្អិន​ស្រាប់ លើកលែង​តែ​សាច់​ហ្សំ​បុ​ង​(​គ្មាន​ខ្លាញ់​) ស៊ុត ត្រី​ចៀន នំ​ផ្អែម​ដោយ​ម្សៅ​។​

​ទទួលទាន​អាហារ​ដែល​មាន​ខ្លាញ់​បន្លែ ដើម្បី​រក្សា​ទុក​កូ​ឡេ​ស្ដេ​រ៉ូល​ល្អ ដូចជា​ប័រដែល​ធ្វើ​ពី​ប្រេង​រុក្ខជាតិ ឬ​ប្រេង​បន្លែ​ពីរ​ទៅ​បី​ស្លាបព្រា​ក្នុង​មួយថ្ងៃ ប្រើ​ប្រេង​អូ​លីវ​សម្រាប់​ចម្អិន​អាហារ​។​

កាត់បន្ថយ​ស្ករ​ឆាប់​រលាយ​ដែល​មាន​នៅ​ក្នុង​អាហារ បង្អែម ភេសជ្ជៈ​លាយ​ស្រា​។ ចូរ​អ្នក​នឹក​ទៅ​ដល់​តែ​ចំណី អាហារ​ដែល​សម្បូរ​កាក​សរសៃ និង​អង់​ទី​អុក​ស៊ីដង់​។ អ្នក​មិន​ត្រូវ​បរិភោគ​អាហារ​ដែល​គ្មាន​បន្លែ​បៃតង​ទេ ហើយ​ពិសា​ផ្លែឈើ​ពី​ពីរ​ទៅ​បី​ផ្លែ​ក្នុង​មួយ​ថ្ងៃ​។ ជា​ពិសេស​អ្នក​ត្រូវ​ចម្អិន​មុខម្ហូប​ជាមួយ​ខ្ទឹមបារាំង ខ្ទឹម​ស និង​ខ្ទឹមក្រហម​ឱ្យបាន​ញឹកញាប់​។​

​សូម​ប្រយ័ត្នប្រយែង​ចំពោះ​ពេលវេលា​បរិភោគ​អាហារ ការ​ពិសា​អាហារ​បី​ពេល​ក្នុង​មួយថ្ងៃ​។​ត្រូវ​ផឹកទឹក​ឱ្យបាន​ច្រើន​នៅ​ចន្លោះ​ពេល​បរិភោគ​អាហារ​នីមួយៗ ហើយ​អាហារ​ត្រូវ​សាប អ្នក​គួរតែ​ពិសា​អាហារ​ផលិត​ពី​ទឹក​ដោះ នំប៉័ង​និង​បន្លែ​ជាតិ​ម្សៅ​។ នេះ​ជា​តារាង​មុខម្ហូប​ប្រចាំថ្ងៃ​សម្រាប់​អ្នកជំងឺ​បេះដូងៈ​

-​អាហារ​ពេលព្រឹក​
​នំប៉័ង​១​បន្ទះ ស៊ុត​ចៀន​យក​តែ​ពណ៌​ស ចំនួន​៤ ដាក់​បន្លែ​តាម​ចូលចិត្ត ក្រូច​ពោធិសាត់​១​ផ្លែ និង​ទឹកតែ​ក្ដៅ ១​កែវ​។​

– អាហារ​ថ្ងៃត្រង់
​មី​សរសៃ ឆា​តៅហ៊ូ​លាយ​ជាមួយ​ខាត់​ណា​១​ចាន និង​ផ្លែ​ត្របែក​១​។​

-​អាហារ​ពេល​ល្ងាច​
​បុកល្ហុង​លាយ​ជាមួយ​ការ៉ុត​១​ចាន ត្រីប្រឡាក់​គ្រឿង​អាំង​១​ដុំ បន្លែ​ឆា​ប្រេង​ខ្យង​១​ចាន បាយ​សំ​រ៉ូប​២-៣​វែក និង​ផ្លែ​ស្រកានាគ​កន្លះ​ផ្លែ​។​

​មុខម្ហូប​ទាំងនេះ​ផ្ដល់​ជាតិ​សរសៃ (fiber) ទាំង​អស់​ប្រហែលជា​៣០​ក្រាម ផលប្រយោជន៍​នៃ​មុខម្ហូប​នេះ គឺ​មាន​ជាតិ​សរសៃ​(fiber) ខ្ពស់ មាន​ជាតិ​ខ្លាញ់​ឆ្អែត​ទាប និង​មាន​វីតាមីន សារធាតុ​រ៉ែ ធាតុ​ប្រឆាំង​អុក​ស៊ីដង់ (antioxidants) ដែល​មាន​ចំណែក​ជួយ​ការពារ​រោគ​គាំងបេះដូង​បាន​ខ្ពស់​។ ក្រៅពី​អាហារ​និង​ការ​ហាត់ប្រាណ ហើយ​ត្រូវ​រក​ពេល​សម្រាក​ឱ្យបាន​គ្រប់គ្រាន់ និង​ជា​ពិសេស​ត្រូវ​តម​បារី ដើម្បី​ឱ្យ​រួចផុត​ពី​រោគ​បេះដូង​។​

ការរួមរ័ក​ចំពោះ​អ្នកជំងឺ​បេះដូង​

​ជារឿយៗ ទំនាក់ទំនង​ផ្លូវភេទ​ត្រូវបានគេទទួលស្គាល់​ថា អាច​បង្ក​ជា​ការព្រួយបារម្ភ​សម្រាប់​អ្នកជំងឺ​បេះដូង ឬ​ដៃគូ​របស់​គេ​។ ដើម្បី​ជា​ការទុកចិត្ត គេ​ត្រូវ​ដឹងថា ទំនាក់ទំនង​ភេទ​ម្ដង​ត្រូវបាន​ចំណាយ​យក​កម្លាំង​ប្រឹង​ស្មើនឹង​ការ​ឡើងជណ្ដើរ​យ៉ាង​លឿន​ទៅ​ជាន់​ទី​ពីរ​។ ហេតុ​នេះ​អ្នក​ឈឺបេះដូង​មិនអាច​ទ្រាំទ្រ​នឹង​ការប្រឹងប្រែង​បែបនេះ​ទេ​។ ក្នុងករណី​មាន​អាការ​តឹងទ្រូង​នា​ឱកាស​នោះ ត្រូវតែ​លេបថ្នាំ Trinitrine មួយ​គ្រាប់​នៅ​ប៉ុន្មាន​នាទី​មុនពេល រួមភេទ ។​ជារួម​ឱថ​ការពារ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ដូចជា Betabloquants អាច​ជា​ប្រភព​បង្ក​ការលំបាក​ខាង ផ្លូវភេទ​សម្រាប់​បុរស​។ ក្នុងករណី​ប្រដាប់ភេទ​មិន​ដំណើរការ កុំ​ញញើត​នឹង​និយាយ​ប្រាប់​លោក​គ្រូពេទ្យ ពីព្រោះ​វា​អាច​មាន​សារសំខាន់​ក្នុង​ការជ្រើសរើស​យក​ការព្យាបាល​មួយ​សម្រាប់​អ្នក​៕ លីសា

spot_img
×