Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុង​ពាលី​សាងសង់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី នៅ​ចំណុច​រង្វង់​មូល​ចោមចៅ​

spot_img

​ភ្នំពេញ ​៖​ ក្រុង​ពាលី​សាងសង់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​នៅ​ចំណុច រង្វង់​មូល​ចោមចៅ ចាប់ផ្តើម​សាងសង់​នៅ​ចំណុច​រង្វង់​មូល​ចោមចៅ ក្នុង​សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ​សែន​ជ័យ នឹង​ចាប់​ដំណើរការ​សាងសង់ ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២៩​មិថុនា ឆ្នាំ​២០១៨​តាម​ការគ្រោងទុក​។​

​នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែមិថុនា លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី លោក​ម៉ប់​សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​និង​លោកស្រី បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ក្រុង​ពាលី សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី សុំ​សេចក្តីសុខ​តាម​បែប​សាសនា​ដើម្បី​អោយ​ដំណើរការសាងសង់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចោម​ចៅ​ប្រព្រឹត្តទៅ ដោយ​រលូន និង​សុខ​សប្បាយ​។​

​មន្ត្រី​ជំនាញ​បានលើកឡើង ពី​ផ្អែក​តាម​លក្ខណៈ​បច្ចេកទេស របស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ឲ្យដឹងថា​៖
​គម្រោង​សាងសង់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី រង្វង់​មូល​ចោមចៅ ទីតាំង​រង្វង់​មូល​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ស្ថាបនា​ដោយ​ក្រុមហ៊ុន​ម៉ៅការ​សាងសង់ ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា (OCIC) ដែល​មាន​ម្ចាស់​គម្រោង គឺ​រាជរដ្ឋាភិបាល តាមរយៈ​រដ្ឋបាល​រាជធានី​ភ្នំពេញ ហើយ​នឹង​បើក​ការដ្ឋាន​ស្ថាបនា នៅ​ថ្ងៃ​ទី​២៩​ខែ​មិថុនា​ឆ្នាំ​២០១៨ និង​បញ្ចប់​ការសាងសង់ នៅ​ថ្ងៃ​ទី​២៩​ខែ​ធ្នូ​ឆ្នាំ​២០២០ ក្នុង​រយៈពេល​សាងសង់​៣០​ខែ ដោយ​ចំណាយ​អស់​ទឹកប្រាក់ ២២ .០០០.០០០ ដុល្លារ​អាមេរិក​។​

លក្ខណៈ​បច្ចេកទេស នៃ​គម្រោង​ស្ថាបនា​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី រង្វង់​មូល​ចោមចៅ គឺ​ស្ពាន​ទី​១ ៖ ជា​ស្ពាន​អាកា​សមេ ត​ភ្ជាប់​ចរាចរ ពី​មហាវិថី​សហព័ន្ធរុស្ស៊ី មក​ផ្លូវជាតិ​លេខ​៣ មាន​ប្រវែង​សរុប ៤០៨ ម៉ែត្រ ទទឹង​១៥,៨​ម៉ែត្រ ដែល​មាន​ចរាចរ​ពីរ​គន្លង​ទៅ នឹង​ពីរ​គន្លង​មក ជម្រាល​ស្ពាន ៤,៥​ម៉ែត្រ និង​មាន​កម្ពស់​អតិបរមា​ដែល​អាច​ចរាចរ​ក្រោម​ស្ពាន​មាន​៥,៥​ម៉ែត្រ​។ ស្ពាន​ទី​២៖ បំបែកចេញ​ពី​ស្ពាន​អាកា​សមេ បត់​ឆ្វេង​ត​ភ្ជាប់​ចរាចរ​ពី​មហាវិថី​សហព័ន្ធរុស្ស៊ី​ឆ្ពោះ​ទៅវេង​ស្រេង សម្រាប់​ចរាចរ​មួយ​ទិស ដែលមាន​មួយ​គន្លង​រថយន្ត និង​មួយ​គន្លង​ទោចក្រយានយន្ត មាន​ប្រវែង​សរុប​២០២​ម៉ែត្រ (​ស្ពាន​អាកាស ប្រវែង​៤០​ម៉ែត្រ ផ្លូវ​ក្រោម​ដី ប្រវែង​១១៨​ម៉ែត្រ និង​ផ្លូវ​លើ​ដី​ប្រវែង ៤៤​ម៉ែត្រ​) ទទឹង​៥,២៥​ម៉ែត្រ​។ ស្ពាន​ទី​៣៖ ជា​ស្ពាន​កោង​បត់​ឆ្វេង​ត​ភ្ជាប់​ចរាចរ​ពី​ផ្លូវវេង​ស្រេង មក​ផ្លូវជាតិ​លេខ​៣ មាន​ប្រវែង​សរុប ២០៦​ម៉ែត្រ (​ស្ពាន​អាកាស​ប្រវែង​៦០​ម៉ែត្រ ផ្លូវ​ក្រោម​ដី​ប្រវែង​១១៨​ម៉ែត្រ និង​ផ្លូវ​លើ​ដី​ប្រវែង​២៨​ម៉ែត្រ​) ទទឹង​៥,២៥​ម៉ែត្រ សម្រាប់​ចរាចរ​មួយ​ទិស ដែលមាន​មួយ​គន្លង​រថយន្ត និង​មួយ​គន្លង​ទោចក្រយានយន្ត​។ ផ្លូវ​និង​ផ្លូវ​ក្រោម​ដី ៖ ជា​ផ្លូវ​កោង ត​ភ្ជាប់​ចរាចរ​ពី​ផ្លូវវេង​ស្រេង មក​ផ្លូវជាតិ​លេខ​៤ មាន​ប្រវែង​សរុប ១៣០​ម៉ែត្រ (​ផ្លូវ​ក្រោម​ដី ប្រវែង​១៣​ម៉ែត្រ និង​ផ្លូវ​លើដី ប្រវែង​១១៧​ម៉ែត្រ​) ទទឹង​៨,៥​ម៉ែត្រ សម្រាប់​ចរាចរ​មួយ​ទិស ដែលមាន​ពីរ​គន្លង​រថយន្ត និង​មួយ​គន្លង​ទោចក្រយានយន្ត​។ ផ្លូវ​លើ​ផ្ទៃដី ៖ ជា​ផ្លូវ​មេ​ត​ភ្ជាប់​ចរាចរ​ពី​ផ្លូវជាតិ​លេខ​៤ មក​ផ្លូវវេង​ស្រេង មាន​ប្រវែង​សរុប ២៣៥​ម៉ែត្រ ទទឹង​៨,៥​ម៉ែត្រ សម្រាប់​ចរាចរ​មួយ​ទិស ដែលមាន​ពីរ​គន្លង​រថយន្ត និង​មួយ​គន្លង​ទោចក្រយានយន្ត​។ ផ្លូវ​ក្រោម​ដី ៖ ជា​ផ្លូវ​ត​ភ្ជាប់​ចរាចរ​ពី​ផ្លូវជាតិ​លេខ​៤ មក​មហាវិថី​សហព័ន្ធរុស្ស៊ី ដែល​មាន​ប្រវែង​សរុប ៤៧០​ម៉ែត្រ ទទឹង​៨,៥​ម៉ែត្រ សម្រាប់​ចរាចរ​មួយ​ទិស ដែលមាន​ពីរ​គន្លង​រថយន្ត និង​មួយ​គន្លង​ទោចក្រយានយន្ត​។ ល្បឿន​សុវត្ថិភាព​៖ ៤០​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង សម្រាប់​ផ្លូវ​ទទឹង​ទំហំ ទទឹង​៨,៥​ម៉ែត្រ ។ ល្បឿន​សុវត្ថិភាព ៖ ២៥​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង សម្រាប់​ផ្លូវ​ទទឹង​ទំហំ ៥,២៥​ម៉ែត្រ និង​ទំហំ​៥,៥​ម៉ែត្រ ។ ស្ពាន​នឹងមាន​អាយុកាល​១០០​ឆ្នាំ មាន​បំពាក់​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ រៀបចំ​បណ្តាញ​ជុំវិញ​បរិវេណ​ស្ពាន​អាកាស និង​អាង​ស្តុក​ទឹក​ក្រោម​ដី មាន​ទាំង​បំពាក់​ម៉ូទ័រ​បូមទឹក​ស្វ័យប្រវត្តិផ​ង​ដែរ​។​ល​។​

​មន្ត្រី​បន្តថា​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តីជូនដំណឹង ស្ដីពី​ការ​ពង្វាង​ចរាចរ​ចេញ​.​ចូល រាជធានី​ភ្នំពេញ​ត្រង់​ចំណុច​រង្វង់​មូល​ចោមចៅ ជាទី​តាំង​ត្រូវ​ប្រារព្វ​ពិធី ដោយ​ចាប់​បិទ​ចរាចរ​ជា​បណ្តោះអាសន្ន ចាប់ពី​ម៉ោង​៦​ព្រឹក​ដល់​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២៩ មិថុនា សម្រាប់​ពិធីបើកការដ្ឋាន​សាងសង់ ស្ពាន​អាកាស​និង​ផ្លូវ​ក្រោម​ដី ជា​ផ្លូវការ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិ​តប៊ុន រ៉ានី ហ៊ុន​សែន​៕​ ដោយ​៖​កូឡាប​

 

spot_img
×