Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សត្វ​ឆ្កែ​ប៉ូលិស​ចេះ​ធ្វើ​ចលនា​បេះដូង ត្រូវបាន​ផ្តល់​កិត្តិយស​វីរបុរស​ (មានវីដេអូ)

spot_img

​ក្នុង​វីដេអូ​បង្ហោះ​ដោយ​ប៉ូលិស​ម៉ា​ទ្រី​ត , សត្វ​ឆ្កែ Poncho លោត​ឡើងលើ​ទ្រូង​ប៉ូលិស​ម្នាក់​បាន​បាត់ស្មារតី ដើម្បី​ធ្វើ​ចលនា​សង្គ្រោះ រហូតដល់​ពេល​គេ​ដឹងខ្លួន​ឡើង​វិញ ។​

Poncho សត្វ​ឆ្កែ​ស្ថិតក្នុង​ក្រុម​ប៉ូលិស​ម៉ា​ទ្រី​ត (​អេ​ស្ប៉ាញ​) ត្រូវបាន​ផ្តល់​កិត្តិយស​ជា​វីរបុរស​ក្រោយពេល​ធ្វើ​សកម្ម​សង្គ្រោះ​មនុស្ស​គួរឲ្យ​ភ្ញាក់ផ្អើល​នេះ ។​

​ក្នុង​វីដេអូ Poncho ចូលរួម​ធ្វើ​សមយុទ្ធ គ្រា​អាសន្ន ក្នុង​នោះ​ប៉ូលិស​មួយរូប​បាន​ក្លែង​ធ្វើជា​ដួល និង​សន្លប់​បាត់ស្មារតី ។ ភ្លាមៗ​នោះ Poncho រត់​មក​យ៉ាង​លឿន រួច​លោត​ឡើង​លើ​ទ្រូង​ជនរងគ្រោះ​ដើម្បី​ធ្វើ​ចលនា​បេះដូង ទន្ទឹម​នោះ ពិនិត្យមើល​ដង្ហើម​របស់គេ ។ Poncho បាន​បញ្ឈប់​សកម្មភាព​ពេល​ដែល​ជនរងគ្រោះ​បាន​ដឹងខ្លួន​ឡើង​វិញ ៕ លី​សា​

spot_img
×