Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សាហាវ​មែន​! អ៊ុំ​ប្រុស​ម្នាក់​ឡើង​រាំ​កំដរ​កម្មវិធី​មង្គលការ​មិនបាន​ប៉ុន្មាន​ផង ស្រាប់តែ​ដួល​ដាច់​ផ្ងារ​ស្លាប់​ភ្លាមៗ ដោយសារ​… (​វីដេអូ​)

spot_img

​នេះ​ជាហេតុ​ការណ៍​ដ៏​កម្រ​មួយ ដែល​បុរស​វ័យ​ចំណាស់​ម្នាក់​បាន​ស្លាប់​ភ្លាមៗ នៅលើ​ឆាក​តន្ត្រី​គួរ​ឲ្យ​ភ្ញាក់ផ្អើល បន្ទាប់ពី​គាត់​បាន​ចូល​រាំ​បើកឆាក នៅក្នុង​កម្មវិធី​មង្គលការ​កូនកំលោះ​ក្រមុំ​មួយ នៅក្នុង​ប្រទេស​ឥណ្ឌា កាលពីពេល​ថ្មីៗ​នេះ ។​

​តាមរយៈ​វីដេអូ​ឃ្លី​ប បុរស​វ័យ​ចំណាស់​ម្នាក់ បាន​ឡើង​រាំ​កំដរ​កូនក្រមុំ​ដែល​កំពុង​ឈរ​នៅខាងមុខ​ឆាក​តន្ត្រី​តែឯង ។ បន្ទាប់មក ក៏មាន​ស្ត្រី​២​នាក់​ប្រហែលជា​សាច់ញាតិ​ខាង​កូនកំលោះ​ក្រមុំ បាន​ចូលមក​រាំ​បានជា​គ្នា​ជាមួយ​គាត់ ។ ប៉ុន្តែ ជា​អកុសល ខណៈ​កំពុង​រាំៗ​ជាមួយគ្នា​ពុំបាន​ប៉ុន្មាន​ផង ស្រាប់តែ​បុរស​ចំណាស់​រូបនោះ មាន​អារម្មណ៍​ពិ​បាក​ក្នុងខ្លួន​យ៉ាង​ខ្លាំង និង​ប្រញាប់​​ដាក់​គូទ​អង្គុយ​ចុះ​លើ​គែម​ឆាក​តន្ត្រី និង​ផ្ងាក​ខ្លួន​ទៅក្រោយ​ស្លាប់​ភ្លាមៗ​តែម្តង ។​

​វេជ្ជបណ្ឌិត​បានបញ្ជាក់​ថា បុរស​នេះ​បាន​ស្លាប់​ដោយសារ​ទទួល​ការវាយប្រហារ​ពី​ជំងឺ​បេះដូង ៕ ចន្ទី​

spot_img
×