Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ ត្រូវ​ប្រយ័ត្ន​មាន​អ្នក​ឈ្នានីស​ក្នុង​ការងារ ។ លុយកាក់​ខ្ទង់ចំណាយ​កើនឡើង គួរ​គ្រប់គ្រង​លុយកាក់​ឲ្យបាន​ល្អ ។ មនោសញ្ចេតនា ជា​ថ្ងៃ​មិន​ល្អ​សម្រាប់​ការ​ណាត់​ជួប​មនុស្ស​ដែល​អ្នក​ស្រឡាញ់ ។​

ឆ្នាំ​ឆ្លូវ ៖ ការងារ​មិន​គួរ​តានតឹង​ហួស ត្រុវបង្កើត​ទំនាស់ទំនង​ល្អ​ជាមួយ​មនុស្ស​ជុំវិញខ្លួ​ន ។ លុយកាក់ យីអ៊ុន​ទាប មាន​ខ្ទង់​ត្រូវ​ចំណាយ​ច្រើន ។ មនោសញ្ចេតនា ប្រយ័ត្ន​ពាក្យសម្តី​បញ្ចៀស​កើតមាន​ទំនាស់​ជាមួយ​ដៃគូ ។​

​ឆ្នាំ​ខាល ៖ ការងារ ត្រូវមាន​ទំនាក់ទំនង​ល្អ​ជាមួយ​អ្នក​រួម​ការងារ ដោយ​ការអញ្ជើញ​ទៅ​ទទួលទាន​បាយ​មួយពេល​រួមគ្នា ។ លុយកាក់ មាន​លទ្ធភាព​បាន​ឡើង​ប្រាក់ខែ ប្រាក់រង្វាន់ ។ មនោសញ្ចេតនា អ្នក​នៅ​លីវ មាន​ឱកាស​បាន​ជួប​មនុស្ស​ក្នុង​សុបិន្ត រីឯ​អ្នក​មានគ្រួសារ​ហើយ នឹង​ជួប​រឿង​សប្បាយ​ស្មាន​មិន​ដល់ ។​

​ឆ្នាំ​ថោះ ៖ ការងារ ទទួលបាន​លទ្ធផល​ល្អ​ច្រើន ដោយសារ​ការតស៊ូ​ព្យាយាម ទទួលខុសត្រូវ​ខ្ពស់​របស់​អ្នក ។ លុយកាក់ មាន​បន្ថែម​ចំណូល​ពី​ការធ្វើ​ជំនួញ ។ មនោសញ្ចេតនា ល្អប្រសើរ ។ គួរ​ចេះ​រក្សា​ឲ្យនៅ​ដូចដើម ។​

​ឆ្នាំ​រោង ៖ ការងារ មិន​ត្រូវ​ចូលរួម​ច្រើន​ពេក​ទៅ​ក្នុង​កិច្ចការ​អ្នកដទៃ ចៀសវាង​បង្កើត​រូបភាព​អាក្រក់​ចំពោះ​ថ្នាក់លើ ។ លុយកាក់​ក៏មាន​ទាំង​ព័ត៌មាន​ល្អ និង​អាក្រក់​អំពី​រឿង​លុយកាក់ ។ មនោសញ្ចេតនា ងាយ​កើតមាន​ទំនាស់ ការឈ្លោះប្រកែក​គ្នា​។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ អំណោយផល​ល្អ ធ្វើ​អ្វី​ក៏​សម្រេច​ជោគជ័យ ។ លុយកាក់ មាន​បន្ថែម​ចំណូល​ច្រើន​ពី​ការវិនិយោគ ។ មនោសញ្ចេតនា គួរ​ម្ចាស់ការ​ជាង​នេះ​ទៀត​ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​មមី ៖ ការងារ ជា​ថ្ងៃ​ដ៏​ប្រសើរ​សម្រាប់​ការចរចា សហការ​រកស៊ី ។ លុយកាក់ ចំណូល​កើនឡើង​ច្រើន​ជាង​មុន ។ មនោសញ្ចេតនា ផ្អែម​ល្ហែម កក់ក្តៅ ។

​ឆ្នាំ​មមែ ៖ ការងារ ថ្ងៃ​នេះ​មិន​ត្រូវ​បង្ក​ការខ្វែងគំនិត​ជាមួយ​អ្នក​រួម​ការងារ គួរ​សម្របសម្រួល​ឲ្យបាន​ល្អ ។ លុយកាក់ មាន​ទាំង​ដំណឹង​ល្អ​ផង និង​អាក្រក់​ផង​អំពី​ហិរញ្ញវត្ថុ ។ មនោសញ្ចេតនា ប្តី​ប្រពន្ធ​ងាយ​ទាស់ទែង ឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំ​វក ៖ ការងារ ភាព​អត់ធ្មត់​ព្យាយាម​ក្នុង​ការងារ​របស់​អ្នក​ត្រូវបាន​ថ្នាក់លើ​មើលឃើញ វាយតម្លៃ​ខ្ពស់ ។ លុយកាក់ ល្អប្រសើរ មាន​ឱកាស​រក​ប្រាក់​ច្រើន ។ មនោសញ្ចេតនា រីករាយ សុភមង្គល ។​

​ឆ្នាំ​រកា ៖ ការងារ ងាយស្រួល ពុំមាន​បញ្ហា​ប្រឈម​គួរឲ្យ​បារម្ភ ។ លុយកាក់ គួរ​ចេះ​ឆក់​ឱកាស​រក​ប្រាក់​ឲ្យបាន​ទាន់​ពេល ។ មនោសញ្ចេតនា ត្រូវ​ចេះ​បង្កើត​ភាពសប្បាយ​ភ្ញាក់ផ្អើល​ចំពោះ​មនុស្ស​ដែល​អ្នក​ស្រឡាញ់ ។​

​ឆ្នាំចរ ៖ ការងារ ជា​ថ្ងៃ​សមស្រប​សម្រាប់​ការសហការ ចរចា​ជំនួញ ។ លុយកាក់ មិនល្អ​បាត់​តុល្យភាព​ចំណូល​ចំណាយ ។ មនោសញ្ចេតនា ថ្ងៃ​នេះ​មិន​ត្រូវ​បង្ហាញ​មនោសញ្ចេតនា ចំពោះ​មនុស្ស​ដែល​អ្នក​លួច​ស្រ​ឡា​ញ់ ព្រោះ​នឹង​ជួប​រឿង​ខកចិត្ត ។​

​ឆ្នាំ​កុរ ៖ ការងារ ស្ថិរភាព និង​មាន​ឱកាស​ឈាន​ឡើង​ខ្ពស់ ។ លុយកាក់ អាច​បាន​ឡើង​ប្រាក់ខែ ប្រាក់រង្វាន់ ។ មនោសញ្ចេតនា ល្អប្រសើរ សុភមង្គល អ្នក​នៅ​លីវ​អាច​សុំ​ទំនាក់ទំនង​ជាមួយ​មិត្តភក្តិ​ថ្មីៗ ៕

spot_img
×