Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Trump- Putin​  ​នឹង​ជួបគ្នា​នៅ​ហ្វាំ​ង​ឡង់​នាថ្ងៃទី​១៦​កក្កដា​

spot_img

​នេះ​គឺជា​ជំនួប​ឯកជន​ដំបូង​រវាង​ប្រធានាធិបតី​អាមេរិក Dunal Trump និង​សម​ភាគី​រុស្ស៊ី Vladimir Putin ពូ​ទីន ។​

ប្រធានាធិបតី Putin(​ឆ្វេង​)​និង​ប្រធានាធិបតី​អាមេរិក Trump (​ស្ដាំ​)

​តាម USA Today ដែល​ដកស្រង់​របាយការណ៍​ពី​សេត​វិមាន​ឱ្យដឹង​បន្ថែមថា  ​មេដឹកនាំ​ទាំងពីរ​នឹង​ពិភាក្សា​អំពី​ទំនាក់ទំនង​រវាង​អាមេរិក​និង​រុស្ស៊ី​រួម​នឹង​បញ្ហា​ជាច្រើន​ទៀត​អំពី​សន្ដិសុខ​ជាតិ​។​

​នេះ​គឺជា​ជំនួប​ឯកជន​ផ្លូវការ​ដំបូង​រវាង​មេដឹកនាំ​រុស្ស៊ី​និង​អាមេរិក​។ កាលពី​ឆ្នាំទៅ​មិញ មេដឹកនាំ​ទាំងពីរ​ក៏មាន​ជំនួប​នៅ ក្រៅ​រង្វង់​នៃ​បណ្ដា​សន្និសីទ​សេដ្ឋកិច្ច​នា​ប្រទេស​អាល្លឺម៉ង់​និង​វៀតណាម​។ ប្រធានាធិបតី​ទាំងពីរ​ក៏បាន​សន្ទនា​តាម​ទូរស័ព្ទ​ផងដែរ​។​

​នៅ​ថ្ងៃទី​២៧​មិថុនា លោក​ត្រាំ ធ្លាប់​ប្រាប់​អ្នកសារព័ត៌មាន​ខ្លីៗ​ថា ខ្ញុំ​គិតថា ពួកយើង​នឹង​និយាយ​អំ​បញ្ហា​ស៊ី​រី អ៊ុយ​ក្រែ​ន​និង​ប្រធានបទ​ច្រើន​ផ្សេងទៀត​។ យើងខ្ញុំ​កំពុង​រង់ចាំ​មើលថា​រឿង​អ្វី​នឹង​កើតឡើង​។​

​ប្រធានាធិបតី​អាមេរិក​នៅបាន​សង្កត់ធ្ងន់​ថា​៖ អស់លោក​នឹង​ពុំ​អាច​ដឹងបាន​អំពី​ខ្លឹមសារ​នៃ​កិច្ចប្រជុំ​ថា​តើ​នឹង​មន​រឿង​អ្វី​កើតឡើង មែន​ទេ​? ប៉ុន្ដែ​ខ្ញុំ​គិតថា​ប្រការ​ល្អជា​ច្រើន​នឹង​កើតមាន​ក្រោយ​កិច្ចប្រជុំ​នេះ​៕

សូយន

spot_img
×